ការទទួលទានខ្ញីអាចជួយព្យាបាលជំងឺបាន

នៅពេលអ្នកមានការហើមពោះ ការរំលាយអាហារដូចជា៖ គ្រុនក្តៅ រាគស្រួចស្រាវជាដើម អ្នកមិនចាំបាច់លេបថ្នាំទេ។ ផ្ទុយទៅវិញ ខ្ញីស្រស់អាចព្យាបាលការមិនរំលាយអាហារ ក្អួត ឈឺពោះដើម្បីជួយជំរុញដល់ការរំលាយអាហារ។ ខាងក្រោមនេះជាវិធីប្រើខ្ញីស្រស់ដើម្បីព្យាបាលការឈឺក្រពះយ៉ាងមាន ប្រសិទ្ធភាព៖

ខ្ញីស្រស់ជាមួយអំបិល
យកខ្ញីស្រស់មួយដុំលាងឱ្យស្អាត ចិតជាចំណិត ទំពារញ៉ាំជាមួយអំបិលបន្តិច។ ប្រហែល ១០ នាទីក្រោយ ញ៉ាំបន្តិចបន្ថែមទៀតប្រហែល ៤ ទៅ ៥ ចំណិត ក្បាលពោះរបស់អ្នកនឹងដំណើរការល្អវិញ។

ការទទលទានខញអាចជយពយាបាលជងបាន hinh anh 1ខ្ញីអាចជួយព្យាបាលការមិនរំលាយអាហារ ក្អួត ឈឺពោះបានយ៉ាងល្អប្រសើរ

ចំណាំ៖ ដើម្បីធ្វើឱ្យខ្ញីងាយទទួលទាន អ្នកគួរប្រើខ្ញីខ្ចី។ បន្ទាប់ពីលាងជម្រះ សូមត្រាំវាក្នុងទឹកក្តៅ។ ទោះជាយ៉ាងណាក៏ដោយ វិធីសាស្ត្រនេះមិនគួរប្រើសម្រាប់ក្មេងតូចៗ ឡើយ។

ខ្ញីដុត
វិធីល្អបំផុតក្នុងការព្យាបាលគឺយកខ្ញីមួយដុំតូចប៉ុនមេដៃ ហើយដុតវាញ៉ាំត្រឹមតែកន្លះម៉ោង អ្នកនឹងមានអារម្មណ៍ប្រសើរឡើង។

ប្រសិនបើអ្នកមិនអាចញ៉ាំខ្ញីដុតបាន អ្នកអាចហាន់ខ្ញី រួចត្រាំក្នុងទឹកក្តៅឧណ្ហៗ ដើម្បីធ្វើតែខ្ញី។ ប្រសិនបើចង់ប្រើឱ្យឃើញប្រសិទ្ធភាពលឿនសុវត្ថិភាពបំផុតគឺការដុតខ្ញី រួចទទួលទាន។

ខ្ញីមានរសជាតិហឹរផ្តល់ភាពកក់ក្តៅដល់លំពែងនិងក្រពះ ហើយមានប្រសិទ្ធភាពក្នុងការសម្រួលដល់ការស្អកក ផ្តាសាយហៀរសំបោរ និងបន្សាបជាតិពុលផងដែរ។

មិនថាត្រជាក់ ឬក្តៅ អ្នកគួរតែប្រើខ្ញីស្រស់ពី ៣ ទៅ ៥ ចំណិត។ ជាពិសេស ការប្រើឫសខ្ញី ដើម្បីសម្រួលដល់ការរំលាយអាហារ បង្កើនភាពស៊ាំ បំបាត់ការឈឺចាប់។

ខ្ញីគឺជាឱសថដ៏មានប្រសិទ្ធភាពប្រឆាំងនឹងជំងឺផ្តាសាយនិងជំងឺគ្រុនផ្តា សាយជាមួយនឹងលក្ខណៈសម្បត្តិបង្កើនភាពស៊ាំរបស់វានិងសម្បូរទៅដោយ សារធាតុប្រឆាំងអុកស៊ីតកម្ម។

តែខ្ញី
យកឫសខ្ញីស្រស់លាងសម្អាត ចិញ្ច្រាំឱ្យម៉ត់។ ដាក់ខ្ញីចូលក្នុងទឹកដាំពុះ ២០០ មីលីលីត្រគ្របឱ្យជិតទុកប្រហែល ២ នាទី។ អ្នកជំងឺផឹកវាដោយផ្ទាល់នៅពេលក្តៅ ឬបន្ថែមស្ករនិងទឹកឃ្មុំបន្តិច ដើម្បីងាយស្រួលផឹក។

អ្នកមានអាការហើមពោះ និងមិនរំលាយអាហារគួរផឹកតែពីរពែងក្នុងមួយថ្ងៃ រហូតដល់ជំងឺនេះបាត់ទៅវិញ។ ការផឹកទឹកនេះ កំឡុងពេលនិងក្រោយអាហារនឹងជួយរំលាយអាហារបានល្អ។

កញ្ចប់ខ្ញីក្តៅ
ប្រើខ្ញីស្រស់ប្រហែល ៤០០ ក្រាម លាងឲ្យស្អាតបុកច្របាច់យកទឹកចេញ។ ដាក់ខ្ញីចូលក្នុងឆ្នាំង ដាំអោយក្តៅ រួចចាក់លើស្បៃស្អាតខ្ចប់អោយជិត។ រង់ចាំឱ្យវាត្រជាក់ចុះ បន្ទាប់មកលាបលើពោះ បង្វិលតាមទ្រនិចនាឡិកាលើពោះទាំង មូល។

បន្តដាំឆ្នាំងបន្ថែមទឹកខ្ញីបន្តិច រួចលាបម្តងទៀត។ មួយយប់ប្រហែល ៣០ នាទី វានឹងជួយព្យាបាលការហើមពោះ រំលាយអាហារ និងទទួលបានប្រសិទ្ធភាពលឿនបំផុត៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សិរីសួស្តី


សំណើ