ការធ្វើ​តេស្តនិង​ការកំណត់​រោគវិនិច្ឆ័យរបស់​ជំងឺ​រលាក​សន្លាក់

ការធ្វើ​តេស្តនិង​ការកំណត់​រោគវិនិច្ឆ័យរបស់​ជំងឺ​រលាក​សន្លាក់

ជំងឺរលាកសន្លាក់អាចនឹងមានភាពពិបាកក្នុងការធ្វើរោគវិនិច្ឆ័យនៅក្នុងដំណាក់កាលដំបូងរបស់វាពីព្រោះថា សញ្ញានិងរោគសញ្ញាដំបូងរបស់ពួកវាអាចនឹងធ្វើអោយយើងយល់ច្រលំនឹងជំងឺផ្សេងៗ ជាច្រើនទៀត។

វាមិនមានតេស្តមួយ ឬការពិនិត្យរាងកាយតែមួយមុខដែលអាចអោយយើងបញ្ជាក់បានពីការធ្វើរោគវិនិច្ឆ័យបានច្បាស់លាស់នេះទេ ។

ការធវើ​តេសតនង​ការកណត​រោគវនចឆយរបស​ជង​រលាក​សនលាក hinh anh 1

ក្នុងអំឡុងពេលនៃការធ្វើតេស្តពិនិត្យរាងកាយ វេជ្ជបណ្ឌិតនឹងធ្វើការត្រួតពិនិត្យទៅលើសន្លាក់របស់អ្នកដើម្បីស្វែងរកនូវភាពហើមប៉ោង អាការៈក្រហម និងកម្តៅរបស់វា។ គាត់ក៏នឹងធ្វើការវាយតម្លៃផងដែរទៅលើភាព បត់បែន និងសមត្ថភាពរបស់កម្លាំងសាច់ដុំរបស់អ្នក។

ការធ្វើតេស្តឈាម
អ្នកជំងឺរលាកសន្លាក់ហាក់នឹងកើនឡើងនូវ erythrocyte sedimentation rate (ESR) ដែលវាអាចបង្ហាញថា មានវត្តមាននូវដំណើរការនៃការរលាកនៅក្នុងរាងកាយ។ ប្រភេទតេស្តឈាមទូទៅដទៃទៀត គឺស្វែងរកនូវកត្តារលាកសន្លាក់ និងអង់បដិបក្ខ anti- cyclic citurllinated peptide (anti-CCP )។

ការថតកាំរស្មីអ៊ិច
វេជ្ជបណ្ឌិតអាចនឹងធ្វើការណែនាំអ្នកអោយទទួលយកការថតឆ្លុះកាំរស្មីអ៊ិច ដើម្បីជួយស្វែងរកនូវការវិវត្តន៍របស់ជំងឺរលាកសន្លាក់ដែលអាចកើតមាន នៅក្នុងសន្លាក់ក្នុងរយៈកាលកំណត់ណាមួយ៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖  ធីតា


សំណើ