ការយកសំណាកធ្វើតេស្តិ៍លើទ្រង់ទ្រាយធំសម្រាប់បងប្អូនជនជាតិនៅឃុំ គឺអេប៊ូរ៍ ទីក្រុង បួនម៉ាធួត (ខេត្ត ដាក់ឡាក់) បន្ទាប់ពីបានកត់ត្រាចង្កោមករណីជំងឺផ្សេងៗ ដោយមិនទាន់ច្បាស់ប្រភពចម្លង
ដំណើរវិវត្តដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ-១៩ ជះឥទ្ធិពលដ៏ធំធេងដល់ជីវភាពរស់ នៅរបស់ប្រជាជន ក្នុងនោះ មានទាំង បងប្អូនជនជាតិដែរ។ ហេតុដូច្នេះហើយ មូលដ្ឋានទាំង ឡាយដែលមានបងប្អូនជនជាតិរស់នៅច្រើនកុះករបានដាក់ដំណើរការអនុវត្តន៍វិធានការបង្កើនការបង្ការទប់ស្កាត់ជំងឺរាតត្បាតជាច្រើន ព្រមទាំងជួយឧបត្ថម្ភដោយទាន់ពេលវេលាដល់ក្រុមគ្រួសារទាំងឡាយជួបការលំបាកលំបិន រក្សាលំនឹងជីវភាពរស់នៅ...

ស្រុះស្រួលចិត្តគំនិតគ្នាក្នុងការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩
សង្កាត់លេខ ១ គឺជាភូមិសាស្ត្រដែលមានអត្រាបងប្អូនជនជាតិ ខ្មែរ រស់នៅច្រើនជាងគេបំផុតនៅទីក្រុង កាម៉ៅ (ខេត្ត កាម៉ៅ) ដោយមានជិត ២០០ គ្រួសារនិងមនុស្សចំនួន ៧០០ នាក់ ប្រមូលផ្តុំភាគច្រើននៅអនុសង្កាត់លេខ ២ និងអនុសង្កាត់ លេខ ៣។

ចំពោះមុខដំណើរវិវត្តដ៏ស្មុគស្មាញនៃជំងឺរាតត្បាតកូវីដ - ១៩ គណៈកម្មាធិ ការប្រជាជនសង្កាត់លេខ ១ បានបង្កើនការឃោសនាផ្សព្វផ្សាយអំពីគោល ការណ៍ មាគ៌ារបស់មជ្ឈិម ខេត្ត ក្រុងស្ដីអំពីការងារ បង្ការជំងឺរាតត្បាតលើមធ្យោបាយផ្សព្វផ្សាយព័ត៌មានមហាជន លើបណ្តាញសង្គម ដូចជាហ្វេសប៊ុក ហ្សាឡូ របស់សង្កាត់ ប្រយោជន៍ គឺអោយបងប្អូនជនជាតិយល់ដឹង ស្ងប់ចិត្តអនុវត្តរាល់វិធានការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ។
ក្រោមទិសស្លោក "ទៅដល់ច្រកល្ហកនីមួយៗ គោះទ្វារតាមផ្ទះនីមួយៗ" គណៈ កម្មាធិការប្រជាជនសង្កាត់លេខ ១ រក្សាភ្ជាប់សកម្មភាពនៃក្រុមឃោសនាផ្សព្វផ្សាយតាម ដានជំងឺកូវីដ -១៩ ទាំងឡាយ ជ្រើសរើសជនជាតិ ខ្មែរ ដែលមានប្រជាប្រិយភាពអោយទៅដល់ក្រុមគ្រួសារនីមួយៗ ដើម្បីចលនា ក្រើនរំលឹកបងប្អូនជនជាតិកុំឲ្យភ័យស្លន់ស្លោពេកប៉ុន្តែក៏មិនត្រូវអត្តនោម័ត ព្រងើយកន្តើយចំពោះជំងឺរាតត្បាត មិនលាក់បាំង ចូលដៃជាមួយមុខសញ្ញាផ្សេងៗ ដែលគេចវេះពីការធ្វើចត្តាឡីស័ក។

ផ្ទះវែងទាំងឡាយរបស់បងប្អូនជនជាតិ អេដេ បាណា យ៉ារ៉ាយ។ល។ នៅតាមបណ្ដាខេត្តនៅតំបន់ តីង្វៀន ដូចជា ដាក់ឡាក់ យ៉ាឡាយ កនទុម។ល។ ដែលសង់ជាប់ៗ គ្នាស្រាប់ ហើយមិនមានជញ្ជាំងបិទបាំងទេ។ ជំងឺរាតត្បាតចូលមកដល់ភ្លាមៗ មួយរំពេច ជីវភាពរស់នៅរបស់បងប្អូនជនជាតិត្រូវច្របូកច្របល់។ យល់ដឹងពីភាពគ្រោះថ្នាក់នៃជំងឺរាតត្បាត បងប្អូនជនជាតិបានគោរពយ៉ាងហ្មត់ចត់នូវបទបញ្ជាពីការបិទខ្ទប់ មិនទៅចម្ការដោយមិនបាច់ចំណាយពេលក្រើនរំលឹក មិន ជួបប្រាស្រ័យទាក់ទងជាមួយអ្នកភូមិផងរបងជាមួយមនុស្សមិនធ្លាប់ស្គាល់ ពាក់ម៉ាស់ក្នុងការប្រជុំជីវភាពប្រចាំថ្ងៃ លាងដៃសម្លាប់មេរោគជាញឹកញាប់ បំពេញទម្រង់រាយការណ៍សុខភាព។

អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់បានភ្ជាប់ទំនួលខុសត្រូវនៃកម្មាភិបាល បក្ខជនអោយចូលរួមយ៉ាងសកម្មជាមួយគ្នាសម្រាប់ជួយឧបត្ថម្ភបងប្អូនជនជាតិបង្ការ ទប់ស្កាត់ជំងឺរាតត្បាត។ ក្រុមបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ សហគមន៍ទាំងឡាយត្រូវបានបង្កើតឡើង ជំនួយ កងកម្លាំងសុខាភិបាល យកសំណាកធ្វើតេស្តិ៍តាមមណ្ឌលបិទខ្ទប់ តាមរកអ្នកដែលប៉ះពាល់ផ្ទាល់ (F1) ឬប្រយោល (F2) ជាមួយនឹងអ្នកកើតជំងឺ... ដើម្បីមានវិធានការចំណាត់ការសមស្រប ទាន់ពេលវេលា។

នៅតំបន់បងប្អូនជនជាតិ ចាម នៅតាមស្រុក និញភឿក និង និញហាយ (ខេត្ត និញ ធន់) តាំងពីពេលមូលដ្ឋានមានករណីឆ្លងជំងឺ បងប្អូនជនជាតិបានសហការយ៉ាងស្អិតល្មួតជាមួយអាជ្ញាធរដែនដី បំពេញទម្រង់រាយការណ៍សុខភាពដោយមិនបាច់ចំណាយពេលចលនាសម្រាប់តាមរកអ្នកដែលប៉ះពាល់ជាមួយនឹងអ្នកកើតជំងឺនិងពិនិត្យឆែករកមើលអ្នកដែលមាន ហានិភ័យងាយឆ្លងជំងឺខ្ពស់។
នាពេលបច្ចុប្បន្ននេះ ខេត្តបានកៀរគរប្រព័ន្ធនយោបាយទាំងមូលចូលរួមក្នុងការបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ ជាមួយគ្នា។ ទន្ទឹមជាមួយនឹងគ្រូពេទ្យ វេជ្ជបណ្ឌិតធ្វើការនៅមណ្ឌលចត្តាឡីស័ក មណ្ឌលសុខភាពប្រមូលផ្តុំនោះ ក្រុមបង្ការ ទប់ស្កាត់ជំងឺកូវីដ-១៩ សហគមន៍ជាច្រើនក៏ដូចជាកងកម្លាំងនៅច្រកត្រួតពិនិត្យសុខភាពថែមទាំងក្តាប់យកដោយទាន់ពេលវេលានូវការអនុវត្តបទបញ្ញាត្តិអំពីការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតចំពោះករណីទាំង ឡាយដែលធ្វើចត្តាឡីស័ករួចរាល់ហើយវិលត្រឡប់មកដល់មូលដ្ឋានវិញ ត្រួតពិនិត្យប្រវត្តិធ្វើដំណើរ ខណៈពេលរកឃើញមានមនុស្សទៅ ឬវិលត្រលប់មកពីតំបន់មានការឆ្លងរាលដាលជំងឺ ផ្តើមពីនោះ មិនទុកឲ្យមានការឆ្លងរាល ដាល ជំងឺលើទ្រង់ទ្រាយធំ។ ទាំងអស់នោះបង្ហាញឲ្យឃើញពីភាពស្រុះចិត្តស្រុះគំនិត ស្មារតីស្រឡាញ់រាប់ អាន ជួយគ្នាទៅវិញទៅមកក្នុងការទប់ស្កាត់ជំងឺរាតត្បាតកូវីដ- ១៩ នៃសង្គមទាំងមូល។

ជំរុញយ៉ាងខ្លាំងក្លាលើការឃោសនាផ្សព្វផ្សាយជួយឧបត្ថម្ភបងប្អូនជម្នះការលំបាកលំបិន
ដើម្បីគិតគូរជីវភាពរស់នៅរបស់បងប្អូនជនជាតិដែលរងផលប៉ះពាល់ពីការឆ្លងរាល ដាលនៃជំងឺកូវីដ-១៩ ថ្មីៗ កន្លងទៅនេះ គណៈកម្មាធិការជនជាតិបានមានសារលិខិតស្នើឲ្យគណៈកម្មាធិការបក្ស អាជ្ញាធរដែនដីតាមខេត្ត ក្រុងតំបន់បងប្អូនជនជាតិភាគតិច ជួយសំយោគធ្វើរបាយការណ៍អំពីស្ថានភាពជំងឺរាតត្បាតកូវីដ - ១៩ ដែលជះឥទ្ធិពលដល់ជីវភាពរស់នៅរបស់ បងប្អូនជនជាតិ ពិសេសគឺនៅតាមមូលដ្ឋានដែលអនុវត្តវិធានការគម្លាតសុវត្ថិភាពសង្គមតាមសារាចរលេខ 16/CT -TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល។

ព្រមទាំង សំយោគតួលេខអ្នកជំងឺកូវីដ-១៩ ជាជនជាតិភាគតិចស្ថិតក្នុងក្របខណ្ឌក្រុមគ្រួសារក្រីក្រហើយផ្ញើទៅកាន់គណៈកម្មាធិការជនជាតិដើម្បីពិនិត្យមើលជួយឧបត្ថម្ភតាមការកំណត់ ក្នុងគោលបំណងរួមចំណែកសម្រាលការលំបាកលំបិនខ្លះៗ ក្នុងដំណើការព្យាបាល រក្សាលំនឹងជីវភាពរស់នៅ ធានាមិនទុកឲ្យបងប្អូនជនជាតិត្រូវដាច់បាយខ្វះខាតស្បៀងអាហារ។
មូលដ្ឋាននានាក៏បានត្រៀមលក្ខណៈជាមុនក្នុងការគិតគូរ ជូនបងប្អូនជនជាតិដែលត្រូវឆ្លងជំងឺដោយផ្ទាល់ ឬរងផលប៉ះពាល់ពីការឆ្លង រាលដាលនៃជំងឺកូវីដ-១៩។ នៅខេត្ត ប៊ិញភឿក គណៈកម្មការជនជាតិខេត្តរៃអង្គាសអង្ករបាន ២ តោន មីចំនួន ១៤០ កេសនិងអំណោយចំនួន ៨០០ ចំណែកដោយមានតម្លៃ ៣០៤ លានដុងសម្រាប់ ជួយឧបត្ថម្ភក្រុមគ្រួសារបងប្អូនជនជាតិនៅមណ្ឌលធ្វើចត្តាឡីស័ក បិទខ្ទប់ និងភូមិលំបាកលំបិនខ្លាំងចំនួន ៦ លើភូមិសាស្ត្រខេត្ត។

ទន្ទឹមនឹងនោះ មានអំណោយសប្បុរសធម៌ ប្រកបដោយភក្តីភាពជាច្រើនចំណែក ពីសំណាក់អង្គការ បុគ្គលនានាក្នុងទូទាំងប្រទេសក៏ត្រូវបានផ្ញើជូនមកដល់បងប្អូនជនជាតិ រួមចំណែកក្នុងការចែករំលែក លើកទឹកចិត្តបងប្អូនជនជាតិក្នុងគ្រាលំបាកលំបិន។
ទន្ទឹមជាមួយនឹងការជួយឧបត្ថម្ភបងប្អូនជនជាតិជម្នះការលំបាកលំបិន ការងារឃោសនាផ្សព្វផ្សាយអំពីការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ ក៏ត្រូវបានជំរុញយ៉ាងខ្លាំងក្លាដែរ។

នៅតាមបណ្ដាខេត្តតំបន់ភ្នំនៃភូមិភាគខាងជើងដូចជា ទ្វៀនក្វាង ដៀន បៀន សឺនឡា ហាយ៉ាង។ល។ អាជ្ញាធរមូលដ្ឋានបានបើកថ្នាក់ហ្វឹកហ្វឺនជាច្រើនស្ដីពីការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺរាតត្បាត ផ្សាយតាមប្រព័ន្ធបំពងសម្លេងអំពីសារបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ -១៩ ដោយភាសាបងប្អូនជនជាតិ...។
លោក ត្រឹន វ៉ាន់ថាំង ប្រធានគណៈកម្មាធិការប្រជាជនឃុំ បាច់ឌិច ស្រុក អៀនមិញ (ខេត្ត ហាយ៉ាង) បានចែករំលែកថា៖ "មិនត្រឹមតែផ្សព្វផ្សាយចល័តដោយ ប៉ាណូ អាហ្វ៊ីស ប្រើភាសាបងប្អូនជនជាតិប៉ុណ្ណោះទេ អាជ្ញាធរឃុំថែមទាំងបានរួមសហការជាមួយកងទ័ពការពារព្រំដែន នគរបាលប្រចាំតំបន់ទីលំនៅឋានដើម្បីគ្រប់គ្រងប្រជាជនយ៉ាងដិតដល់តាមតំបន់លំនៅឋាន ណែនាំបងប្អូនជនជាតិបំពេញទម្រង់រាយការណ៍សុខភាពដោយមិនបាច់ក្រើនរំលឹកមិនឆ្លងដែនខុសច្បាប់..."។
ក្នុងកិច្ចការលើកកម្ពស់ការយល់ដឹងក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ របស់បងប្អូនជនជាតិនោះ ព្រះសង្ឃ អ្នកមានប្រជាប្រិយភាពបានដើរតួនាទីដ៏មានសារសំខាន់។

ព្រះតេជព្រះគុណ តាំង សាវង្ស ព្រះចៅអធិការវត្ត បុប្ផារាម (ខ្វែងបបែលចាស់) ឃុំ ហ៊ឹងហូយ ស្រុក វិញលើយ (ខេត្ត បាកលៀវ) សម្តែងថេរដីកាថា៖ "ជំងឺ រាតត្បាតកើតមានឡើងយ៉ាងស្មុគស្មាញ បងប្អូនជនជាតិចង់ធ្វើដំណើរទៅមក ធ្វើការងាររកស៊ីក៏លំបាកលំបិនដែរ។ អាស្រ័យហេតុដូច្នេះ ជានិច្ចកាលអាត្មាផ្សព្វផ្សាយដល់ពុទ្ធបរិស័ទទាំងឡាយគួរតែគោរពយ៉ាងហ្មត់ចត់តាមការណែនាំទាំងឡាយរបស់អាជ្ញាធរមូលដ្ឋានដើម្បីរួមដៃគ្នារុញច្រានជំងឺរាតត្បាត ពាំនាំភាពសុខសាន្ត មានបានស្ដុកស្ដម្ភអោយវិលត្រលប់មកវិញសម្រាប់អ្នកទាំងអស់គ្នា ក្រុមគ្រួសារទាំងឡាយ"៕
ផលិតដោយ៖ ហាយគ្វិញ - ង្វៀនចៀន - គីមហា - ថាច់ឌើនី
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កញ្ញា ឆ្នាំ ២០២១ ដោយ៖ យ័ញលើយ