ក្រពើបុរាណកាលពីរាប់លានឆ្នាំមុនមានធ្មេញធំៗ ប៉ុនចេក អាចសម្លាប់ដាយណូស័រធំៗ បាន

៉"ក្រពើកំណាច" ដ៏ធំសម្បើម ធ្លាប់រស់នៅលើផែនដីយ៉ាងហោចណាស់ ៧៥ លានឆ្នាំមុន ប៉ុន្តែនៅតែជាអាថ៌កំបាំងក្នុងចំណោមសហគមន៍វិទ្យាសាស្ត្ររហូតមកទល់ពេលនេះ។ 

ករពើបរាណកាលពរាបលានឆនាមនមានធមេញធៗ បនចេក អាចសមលាបដាយណសរធៗ បាន hinh anh 1
ករពើបរាណកាលពរាបលានឆនាមនមានធមេញធៗ បនចេក អាចសមលាបដាយណសរធៗ បាន hinh anh 2
ករពើបរាណកាលពរាបលានឆនាមនមានធមេញធៗ បនចេក អាចសមលាបដាយណសរធៗ បាន hinh anh 3
ករពើបរាណកាលពរាបលានឆនាមនមានធមេញធៗ បនចេក អាចសមលាបដាយណសរធៗ បាន hinh anh 4
ករពើបរាណកាលពរាបលានឆនាមនមានធមេញធៗ បនចេក អាចសមលាបដាយណសរធៗ បាន hinh anh 5
ករពើបរាណកាលពរាបលានឆនាមនមានធមេញធៗ បនចេក អាចសមលាបដាយណសរធៗ បាន hinh anh 6ហ្វូស៊ីលមួយចំនួននៃក្រពើដ៏ធំសម្បើម ធ្លាប់រស់នៅលើផែនដីយ៉ាងហោចណាស់ ៧៥ លានឆ្នាំមុន 

ក្រុមអ្នកជំនាញខាងហ្វូស៊ីលសត្វនិងរុក្ខជាតិបានពិនិត្យមើលថ្គាមផូស៊ីលដែលជាកម្មសិទ្ធិរបស់ក្រពើ Deinosuchus ដោយបង្ហាញសត្វកំណាចនេះមានធ្មេញ "ប៉ុន ចេក" ដែលមានថាមពលអាចសម្លាប់ដាយណូស័រធំៗ បាន។

គ្រោងឆ្អឹងក្រពើនេះបង្ហាញវាមានច្រមុះធំហើយវែងនិងមានរាងកំប៉ោងនៅជុំវិញច្រមុះវា ដែលពុំមានទេចំពោះក្រពើដទៃទៀត ទាំងក្រពើនៅរស់ និង ក្រពើផុតពូជ។

ក្រុមអ្នកជំនាញជឿថា ក្រពើ Deinosuchus បានបំភ័យរាល់សត្វទាំងឡាយណាដែលមកដល់មាត់ទឹករបស់វា ដោយចាត់ទុកសត្វដទៃទៀតជាសត្វប្រមាញ់ឱកាសនិយម។

ក្រពើ Deinosuchus មាន ៣ ប្រភេទគឺ Deinosuchus Hatcheri, Deinosuchus Riograndensis និង Deinosuchus Schwimmeri ។

ហ្វូស៊ីលក្រពើទាំងនេះត្រូវបានរកឃើញតែនៅទ្វីប អាម៉េរិក ខាងជើងប៉ុណ្ណោះជាពិសេសនៅភាគខាងលិចនិងតាមបណ្តោយឆ្នេរអាត្លង់ទិក៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖  ជ័យពិសិដ្ឋ


សំណើ