ក្រុមហ៊ុន ឥណ្ឌា ដែលផលិតវ៉ាក់សាំងប្រឆាំងនឹងជំងឺផ្តាសាយ H1N1 កំពុងផលិតវ៉ាក់សាំងកូវីដ ១៩ ជាប្រភេទថ្នាំបន្តក់ច្រមុះសម្រាប់ចែកចាយលើពិភពលោក

ក្រុមហ៊ុនជីវគីមីឥណ្ឌា Bharat Biotech កំពុងអភិវឌ្ឍនិងសាកល្បងវ៉ាក់សាំងប្រឆាំងនឹងមេរោគកូរ៉ូណា ដែលមានឈ្មោះថា CoroFlu ដោយសហការជាមួយក្រុមអ្នកជំនាញខាងរោគសាស្ត្រអន្តរជាតិនិងបណ្តាក្រុមហ៊ុនផលិតវ៉ាក់សាំងនានា។
ករមហន ឥណឌា ដែលផលតវាកសាងបរឆាងនងជងផតាសាយ H1N1 កពងផលតវាកសាងកវដ ១៩ ជាបរភេទថនាបនតកចរមះសមរាបចែកចាយលើពភពលោក hinh anh 1
ក្រុមហ៊ុន Bharat Biotech នឹងផលិតវ៉ាក់សាំង CoroFlu ចំនួន ៣០០ លានឈុតសម្រាប់ចែកចាយលើពិភពលោក

ក្រុមហ៊ុនបានបញ្ជាក់ថា វ៉ាក់សាំង CoroFlu កំពុងស្ថិតក្នុងការអភិវឌ្ឍហើយការសាកល្បងលើសត្វត្រូវគេរំពឹងថានឹងធ្វើឡើងក្នុងរយៈពេលពី ៣ ទៅ ៦ ខែទៀត។

បន្ទាប់មកក្រុមហ៊ុននឹងចាប់ផ្តើមបង្កើនផលិតកម្មសម្រាប់ការសាកល្បងប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធភាពលើមនុស្ស ហើយវ៉ាក់សាំង CoroFlu អាចស្ថិតក្នុងការសាកល្បងជាក់ស្តែងលើមនុស្សនៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០២០។

វ៉ាក់សាំង CoroFlu នឹងត្រូវបន្តក់តាមច្រមុះដូចវ៉ាក់សាំងផ្តាសាយ M2SR ដែរ។ ការប្រើវ៉ាក់សាំងនេះជាទឹកបន្តក់ច្រមុះនឹងធ្វើត្រាប់តាមផ្លូវធម្មជាតិនៃការចម្លងមេរោគ ដែលប្រើដោយវីរុសកូរ៉ូណា ហើយវាត្រូវបានគេចាត់ទុកថា មានប្រសិទ្ធភាពជាងការចាក់ថ្នាំតាមសរសៃ។

ក្រុមហ៊ុន Bharat Biotech ដែលធ្លាប់លក់វ៉ាក់សាំងចំនួន ១៦ ប្រភេទ រួមទាំងវ៉ាក់សាំងការពារប្រឆាំងនឹងជំងឺផ្តាសាយ H1N1 នឹងផលិតវ៉ាក់សាំងប្រឆាំងមេរោគកូរ៉ូណាចំនួន ៣០០ លានឈុតសម្រាប់ចែកចាយទូទាំងពិភពលោក៕ 
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ទេវី


សំណើ