ក្រុមហ៊ុន Apple​ នឹង​ផលិត iPad នៅ ​វៀតណាម ​ជា​លើកដំបូង​

ក្រុមហ៊ុន Apple នឹងផលិត iPad របស់ខ្លួនជាលើកដំបូងនៅក្នុងប្រទេស វៀតណាម ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើពិពិធកម្ម (ចំរុះភាព) ខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួននិងកាត់បន្ថយការពឹងផ្អែកលើប្រទេស ចិន ដែលជាអ្នកផលិតដ៏សំខាន់របស់ខ្លួន។

វេបសាយ Nikkei Asia បានរាយការណ៍ថា ក្រុមហ៊ុនកំពុងរើផលិតកម្ម iPad មួយចំនួនចេញពី ចិន ទៅកាន់ វៀតណាម បន្ទាប់ពីការបិទខ្ទប់ទប់ស្កាត់កូវីដយ៉ាងតឹងរ៉ឹងនៅក្នុងនិងជុំវិញទីក្រុង សៀងហៃ ដែលនាំឱ្យមានការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់ជាច្រើនខែ។

ករមហន Apple​ នង​ផលត iPad នៅ ​វៀតណាម ​ជា​លើកដបង​ hinh anh 1Apple ឆាប់ៗ នេះអាចចាប់ផ្តើមផលិតថេប្លេតល្បីៗ មួយចំនួននៅ វៀតណាម

វេបសាយដដែលរាយការណ៍ថា ក្រុមហ៊ុន BYD របស់ ចិន ដែលជាក្រុមហ៊ុនដំឡើង iPad ឈានមុខគេមួយ បានជួយ Apple បង្កើតខ្សែសង្វាក់ផលិតកម្មនៅក្នុងប្រទេស វៀតណាម ហើយឆាប់ៗ នេះអាចចាប់ផ្តើមផលិតថេប្លេតល្បីៗ មួយចំនួន។ iPad នឹងក្លាយជាផលិតផលសំខាន់ទីពីររបស់ Apple ដែលផលិតនៅ វៀតណាម បន្ទាប់ពីកាស AirPods។

របាយការណ៍នេះបានប្រាប់ថា "ការរើទីតាំងនេះគូសបញ្ជាក់មិនត្រឹមតែកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ក្រុមហ៊ុន Apple ក្នុងការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងគូសបញ្ជាក់ពីសារៈសំខាន់កាន់តែខ្លាំងឡើងរបស់ វៀតណាមចំពោះក្រុមហ៊ុន"។

កាលពីឆ្នាំមុន Apple បាននាំចេញ iPad ចំនួន ៥៨ លានគ្រឿងនៅទូទាំងពិភពលោក ដែលភាគច្រើនផលិតនៅក្នុងប្រទេស ចិន។ ក៏មានរបាយការណ៍កាលពីខែមុនផងដែរអំពីលទ្ធភាពដែលក្រុមហ៊ុន Apple ផលិតកាសស្តាប់ត្រចៀកឥតខ្សែ AirPods Pro 2 នៅក្នុងប្រទេស វៀតណាម ដែលចាប់ផ្តើមពីឆមាសទីពីរឆ្នាំនេះ។

លោក មីងឈី គូ (Ming-Chi Kuo) ជាអ្នកវិភាគខ្សែសង្វាក់ផ្គត់ផ្គង់បានមានប្រសាន៍ថា "ការរើទីតាំងផលិត AirPods Pro 2 អាចដោយសារតែខ្សែសង្វាក់ផ្គត់ផ្គង់មិនស្មុគស្មាញនិងបរិយាកាសផលិតកម្មកាន់តែប្រសើររបស់ វៀតណាម (ដូចជាហេដ្ឋារចនាសម្ព័ន្ធនិងកម្លាំងពលកម្ម) ធៀបនឹងប្រទេសភាគច្រើននៅក្រៅប្រទេស ចិន"៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ អៀងថាន់


សំណើ