ប៉ុន្តែក្រុមហ៊ុនមិនបានប្រើអេក្រង់អាចបត់កោងចូលគ្នានោះទេ ហើយក៏មិនបានសម្រេចចិត្តដាក់បញ្ចូលប្រព័ន្ធកាមេរ៉ាកម្រិតខ្ពស់នៅលើផលិតផលរបស់ខ្លួននោះដែរ។
លោក ប៉ាណូស ប៉ាណៃ ប្រធានផ្នែកផលិតផលរបស់ក្រុមហ៊ុន Microsoft បានបង្ហាញឧបករណ៍ទាំងពីរដល់ BBC មុនការដាក់បង្ហាញជាសាធារណៈនៅទីក្រុង ញូវយ៉ក កាលពីថ្ងៃពុធ ទី ២ ខែ តុលា កន្លងទៅនេះ។
លោកបានមានប្រសាសន៍ថា៖ “យើងចង់ឱ្យមនុស្សមើលឃើញពីទិសដៅដែលយើងកំពុងអនុវត្តជាមួយនឹងផលិតភាព” ដោយបន្ថែមថា ផលិតផលទាំងពីរនឹងត្រូវចេញលក់ក្នុងរយៈពេលមួយឆ្នាំទៀត (ចុងឆ្នាំ ២០២០)។
លោកបន្តថា៖ “នេះជាដំបូងបំផុតហើយដែលយើងបង្ហាញ [គំរូដើម] នៃឧបករណ៍ Surface។ យើងនឹងរៀបចំអង្គភាពផលិតឱ្យបានឆាប់”។
អ្នកឃ្លាំមើលឧស្សាហកម្មម្នាក់បានអោយដឹងថា វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទេដែលក្រុមហ៊ុន Microsoft គេចចេញពីការព្យាយាមដាក់បញ្ចូលអ្វីៗ ទាំងអស់ទៅក្នុងអេក្រង់បត់កោងតែមួយ ទោះបីជាផលិតផលដែលប្រើបច្ចេកវិជ្ជានេះបានដាក់លក់រួចហើយក្តី។
លោកបិន វូដ មកពីក្រុមហ៊ុនពិគ្រោះយោបល់ CCS Insight បានបញ្ជាក់ថា៖ “ដោយយោងទៅលើបញ្ហាដែល Samsung បានជួបប្រទះជាមួយ Galaxy Fold ស៊េរីដំបូងនិងបញ្ហាប្រឈមកាន់តែច្រើនជុំវិញភាពផុយស្រួយនៃអេក្រង់អាចបត់បែនបាន វាសមហេតុផលណាស់ដែលអ្នកផលិតឧបករណ៍កំពុងពិសោធន៍ជាមួយនឹងការរចនាម៉ូតផ្សេងជំនួស”៕
![]() |
ឧបករណ៍ Surface បត់ជាពីរនឹងដាក់លក់នៅចុងឆ្នាំ ២០២០ |

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សិរីសួស្តី