ក្រុមហ៊ុន Moderna ដាក់​ពាក្យ​សុំ​ការអនុញ្ញាត​ប្រើប្រាស់​វ៉ាក់សាំង ​កូវី​ដ​-១៩​ ពី​អាជ្ញាធរ ​អាម៉េរិក

ក្រុមហ៊ុន Moderna ដាក់​ពាក្យ​សុំ​ការអនុញ្ញាត​ប្រើប្រាស់​វ៉ាក់សាំង ​កូវី​ដ​-១៩​ ពី​អាជ្ញាធរ ​អាម៉េរិក

កាលពីចុងខែ វិច្ឆិកា ក្រុមហ៊ុន Moderna Inc ប្រាប់ថា ខ្លួនបានដាក់ពាក្យសុំការអនុញ្ញាតជាបន្ទាន់នៅ សហរដ្ឋអាម៉េរិក សម្រាប់វ៉ាក់សាំង កូវីដ-១៩ របស់ខ្លួនបន្ទាប់ពីលទ្ធផលពេញលេញពីការសិក្សានៅដំណាក់កាលចុងក្រោយបានបង្ហាញថាមានប្រសិទ្ធភាព ៩៤,១%។

ករមហន Moderna ដាក​ពាកយ​ស​ការអនញញាត​បរើបរាស​វាកសាង ​កវ​ដ​-១៩​ ព​អាជញាធរ ​អាមេរក hinh anh 1វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ត្រូវបានដាក់ពាក្យសុំការប្រើប្រាស់បន្ទាន់ពី FDA កាលពីថ្ងៃចន្ទ

រដ្ឋបាលចំណីអាហារនិងឱសថអាម៉េរិក (FDA) បាននិយាយថា គណៈកម្មាធិ ការប្រឹក្សាយោបល់មួយនឹងជួបគ្នាដើម្បីពិភាក្សាលើសំណើនេះនៅថ្ងៃទី ១៧ ខែ ធ្នូ ដែលនឹងធ្វើឱ្យបេក្ខជនវ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ក្លាយជាវ៉ាក់សាំងដែលមានប្រសិទ្ធភាពខ្ពស់ទី ២ ទំនងជាទទួលបានការគាំទ្រពី សហរដ្ឋអាម៉េរិក និងអាចនឹងចេញលក់ក្នុងឆ្នាំនេះ។

វ៉ាក់សាំងបង្កើតឡើងដោយក្រុមហ៊ុន Pfizer Inc និងក្រុមហ៊ុន BioNTech SE មានប្រសិទ្ធភាព ៩៥% នៅក្នុងការសាកល្បងព្យាបាលគ្រោងនឹងពិនិត្យដោយក្រុមអ្នកជំនាញរបស់គណៈកម្មាធិការប្រឹក្សាយោបល់នៅមួយសប្តាហ៍ទៀត។ FDA នឹងសម្រេចលើការអនុញ្ញាតឱ្យប្រើប្រាស់ជាបន្ទាន់ (EUA) បន្ទាប់ពីអ្នកផ្តល់ប្រឹក្សាយោបល់ផ្តល់អនុសាសន៍របស់ពួកគេ។

ក្រុមហ៊ុន Moderna ដែលគ្រោងនឹងស្វែងរកការអនុញ្ញាតប្រើប្រាស់បន្ទាន់ពី សហភាពអឺរ៉ុប ផងដែរនោះ បានរាយការណ៍ថា ប្រសិទ្ធភាពវ៉ាក់សាំងរបស់ខ្លួនគឺត្រូវចំពោះគ្រប់អាយុ ពូជសាសន៍និងប្រជាសាស្ត្រយ៉េនឌ័រ ក៏ដូចជា ទទួលបានជោគជ័យ ១០០% ក្នុងការការពារពីករណីឈឺធ្ងន់ធ្ងរពី កូវីដ-១៩។

លោក តាល់ ហ្សាក់ ប្រធានផ្នែកវេជ្ជសាស្ត្ររបស់ក្រុមហ៊ុន Moderna បានប្រាប់ថា “យើងជឿជាក់ថាយើងមានវ៉ាក់សាំងដែលមានប្រសិទ្ធភាពខ្ពស់។ ឥឡូវនេះយើងមានទិន្នន័យដើម្បីបញ្ជាក់វា។ យើងរំពឹងថានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្លាស់ប្តូរស្ថានការណ៍ឱ្យប្រសើរឡើងពីជំងឺរាតត្បាតនេះ”៕

ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ ធីតា


សំណើ