ក្រុមហ៊ុនបច្ចេកវិជ្ជាកូរ៉េខាងត្បូងមួយនេះបានបង្ហាញជាលើកដំបូងនូវកុំព្យូទ័រយួរដៃ Galaxy Book S ថ្មីរបស់ខ្លួនក្នុងអំឡុងព្រឹត្តិការណ៍មួយនៅឯមណ្ឌល Brooklyn’s Barclays Center ដោយបង្ហាញនូវកុំព្យូទ័រ “ទំនើបនិងស្រាលបំផុត” ជាមួយអេក្រង់ ១៣ អ៊ីញ ដំណើរការលើប្រព័ន្ធប្រតិបត្តិការ Windows 10 និងថាមពលថ្មកាន់បាន ២៣ ម៉ោង។ វានឹងមានពីរពណ៌គឺពណ៌មាសនិងប្រផេះនៅពេលដាក់លក់ក្នុងខែ កញ្ញា ដោយចាប់ផ្តើមពីតម្លៃ ៩៩៩ ដុល្លារ។
យោងតាមក្រុមហ៊ុន Samsung កុំព្យូទ័រ Galaxy Book S មើលទៅដូចកុំព្យូទ័រយួរដៃក៏ពិតមែន ក៏ប៉ុន្តែវាមានសមាសធាតុសំខាន់របស់ស្មាតហ្វូន។
ក្រុមហ៊ុននិយាយថា វាដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows 10 និងស៊ីភីយូ (CPU) ល្បឿនលឿនប្រភេទ Qualcomm’s Snapdragon 8cx និងមានសមត្ថភាព LTE ដើម្បីភ្ជាប់ទៅប្រព័ន្ធ Cloud។
កុំព្យូទ័រនេះមានទម្ងន់ ០,៩៦ គីឡូក្រាមប៉ុណ្ណោះ នឹងមានតួខ្លួនស្រោបដោយអាលុយមីញ៉ូមដើម្បីការពារការធ្លាក់ខូចណាមួយ និងអេក្រង់ ១៣,៣ អ៊ីញរបស់វាមាន Multi-Touch ១០ ចំណុច សម្រាប់ការបញ្ជាដោយគ្រាន់តែគ្រវាសម្រាមដៃ។
អ្វីដែលចាប់អារម្មណ៍បំផុតគឺអាយុកាលថ្មរបស់វា។ Samsung សន្យាថា កុំព្យូទ័រ Galaxy Book S នឹងកាន់ថ្មបាន ២៣ ម៉ោងនៅពេលសាកពេញ ដូច្នេះប្រសិនបើអ្នកធ្វើដំណើរពេញមួយថ្ងៃ អ្នកមិនចាំបាច់យកឆ្នាំងសាកតាមខ្លួនទេ។
កុំព្យូទ័រនេះនឹងដាក់ប្រើជាមួយ App ឈ្មោះ Your Phone របស់ក្រុមហ៊ុន Microsoft ដើម្បីធ្វើសមកាលកម្មរូបថត App និង សារជូនដំណឹង (Notification) រួមទាំងការតេទូរស័ព្ទ ឬផ្ញើសារជាអក្សររវាងកុំព្យូទ័រនិងកុំព្យូទ័រ។
យោងតាមក្រុមហ៊ុនបានឱ្យដឹងថា កុំព្យូទ័រនេះមានសមត្ថភាពស៊ីភីយូខ្លាំងជាងកុំព្យូទ័រ Galaxy Book 2 ៤០ ភាគរយនិងមានសមត្ថភាពក្រាហ្វិកខ្លាំងជាង ៨០ ភាគរយផងដែរ។ ហើយវាក៏មានរ៉េមប្រភេទ LPDDR4X ៨ ជីហ្គាបៃនិងរន្ធដោត MicroSD Card រហូតដល់ទំហំ ១ តេ (TB) ផងដែរ៕
![]() |
កុំព្យូទ័រ Galaxy Book S នឹងបានដាក់លក់ក្នុងខែ កញ្ញា |
យោងតាមក្រុមហ៊ុន Samsung កុំព្យូទ័រ Galaxy Book S មើលទៅដូចកុំព្យូទ័រយួរដៃក៏ពិតមែន ក៏ប៉ុន្តែវាមានសមាសធាតុសំខាន់របស់ស្មាតហ្វូន។
ក្រុមហ៊ុននិយាយថា វាដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows 10 និងស៊ីភីយូ (CPU) ល្បឿនលឿនប្រភេទ Qualcomm’s Snapdragon 8cx និងមានសមត្ថភាព LTE ដើម្បីភ្ជាប់ទៅប្រព័ន្ធ Cloud។
![]() |
កុំព្យូទ័រ Galaxy Book S មានតម្លៃ ៩៩៩ ដុល្លារ |
កុំព្យូទ័រនេះមានទម្ងន់ ០,៩៦ គីឡូក្រាមប៉ុណ្ណោះ នឹងមានតួខ្លួនស្រោបដោយអាលុយមីញ៉ូមដើម្បីការពារការធ្លាក់ខូចណាមួយ និងអេក្រង់ ១៣,៣ អ៊ីញរបស់វាមាន Multi-Touch ១០ ចំណុច សម្រាប់ការបញ្ជាដោយគ្រាន់តែគ្រវាសម្រាមដៃ។
អ្វីដែលចាប់អារម្មណ៍បំផុតគឺអាយុកាលថ្មរបស់វា។ Samsung សន្យាថា កុំព្យូទ័រ Galaxy Book S នឹងកាន់ថ្មបាន ២៣ ម៉ោងនៅពេលសាកពេញ ដូច្នេះប្រសិនបើអ្នកធ្វើដំណើរពេញមួយថ្ងៃ អ្នកមិនចាំបាច់យកឆ្នាំងសាកតាមខ្លួនទេ។
![]() |
កុំព្យូទ័រ Galaxy Book S មានពីរពណ៌គឺពណ៌មាសនិងប្រផេះ |
កុំព្យូទ័រនេះនឹងដាក់ប្រើជាមួយ App ឈ្មោះ Your Phone របស់ក្រុមហ៊ុន Microsoft ដើម្បីធ្វើសមកាលកម្មរូបថត App និង សារជូនដំណឹង (Notification) រួមទាំងការតេទូរស័ព្ទ ឬផ្ញើសារជាអក្សររវាងកុំព្យូទ័រនិងកុំព្យូទ័រ។
យោងតាមក្រុមហ៊ុនបានឱ្យដឹងថា កុំព្យូទ័រនេះមានសមត្ថភាពស៊ីភីយូខ្លាំងជាងកុំព្យូទ័រ Galaxy Book 2 ៤០ ភាគរយនិងមានសមត្ថភាពក្រាហ្វិកខ្លាំងជាង ៨០ ភាគរយផងដែរ។ ហើយវាក៏មានរ៉េមប្រភេទ LPDDR4X ៨ ជីហ្គាបៃនិងរន្ធដោត MicroSD Card រហូតដល់ទំហំ ១ តេ (TB) ផងដែរ៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សិរីសួស្តី