ក្រុមហ៊ុន Samsung បង្ហាញថេប្លេតកម្លាំងខ្លាំងក្លាស៊េរីថ្មីដើម្បីប្រជែងជាមួយ iPad Pro រួមជាមួយនាឡិកា Galaxy Watch

Galaxy Tab S6 បានរួម​បញ្ចូល Sensor ស្កែ​ន​ក្រយៅដៃ​ជា​លើកដំបូង​ក៏ដូចជា​សមត្ថភាព​ឆក់​ភ្ជាប់​ជាមួយ​ប៊ិក S Pen ផងដែរ បំពាក់​មកជា​មួយ​ថេ​ប្លេ​ត​​នៅ​ផ្នែក​ខាងក្រោយ​។ វា​ក៏​ជា​ថេ​ប្លេ​ត Samsung ដំបូង​គេ​ផងដែរដែលមាន​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ​។

Tab S6 ត្រូវបាន​បង្ហាញ​កាលពី​ថ្ងៃ​ពុធ ថ្ងៃ​ទី​ ៣១ ខែ ​កក្កដា

​ការប្រកាស​នូវ​ថេ​ប្លេ​ត​ថ្មី​នេះ​ធ្វើឡើង​នៅមុន​ការបង្ហាញ​ដែល​គេ​រំពឹងទុក​របស់​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​នេះ​ នូវ​នាឡិកា​ឆ្លាត​ស៊េរី​ថ្មី​នៅ​ដើម​សប្តាហ៍​ក្រោយ​ដែល​គេ​បង្ហើប​ឱ្យដឹង​ខ្លះៗ ​នៅក្នុង​វីដេអូ​ខ្លី​នាពេល​ថ្មីៗ​ នេះ ហើយក៏​មាន​ការបង្ហាញ​ទូរស័ព្ទ Galaxy Note 10 ស៊េរី​ថ្មី​របស់ខ្លួន​នៅ​ថ្ងៃទី ៧ ខែ សីហា ​នៅ​ទីក្រុង​ ញូវយ៉ក​ ផងដែរ​។
Galaxy Tab S6 បានរួម​បញ្ចូល Sensor ស្កែ​ន​ក្រយៅដៃ​ជា​លើកដំបូង​ក៏ដូចជា​សមត្ថភាព​ឆក់​ភ្ជាប់​ជាមួយ​ប៊ិក S Pen ផងដែរ បំពាក់​មកជា​មួយ​ថេ​ប្លេ​ត​​នៅ​ផ្នែក​ខាងក្រោយ​

​ប្រធាន​ផ្នែក IT និង​ទំនាក់ទំនង​របស់ Samsung លោក ​ឌី​ជេ កោះ និយាយថា Tab S6 “​ផ្តល់នូវ​កម្មវិធី​ដែលមាន​ផលិតភាព​និង​មាន​គុណភាព​លំដាប់​កំពូល ព្រមទាំង​បច្ចេកវិជ្ជា​ខ្ពស់​” ហើយ​ត្រូវបាន​រចនា​ឡើង​ដើម្បី​ជួយ​ដល់​អ្នកប្រើប្រាស់​ជាមួយនឹង​សមត្ថភាព​ពោរពេញ​ដោយ​ផលិតភាព​និង​ការច្នៃប្រឌិត​។

Tab S6 ត្រូវគេ​រំពឹងថា ​បំពាក់​ជាមួយ​បន្ទះ​ឈី​ប Qualcomm Snapdragon 855 អេក្រង់​ប្រភេទ AMOLED (២៥៦០ X ១៦០០) និង​ថ្ម​កម្លាំង ៧.០៤០ មិ​ល្លី​អំពែរ​ម៉ោង​៕
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សេរីសួស្ដី

សំណើ

OCOP - កម្លាំងចលករសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជនបទនៅខេត្ត អៀនបាយ
ខេត្ត កៀនយ៉ាង រឹតបន្ដឹងវិធានការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺ
មន្ទីរពេទ្យកុមារ ២ (ទីក្រុង ហូជីមិញ) ជូនអំណោយក្នុងឳកាសទិវាកុមារអន្តរជាតិ
ទីក្រុង ហូជីមិញ ​អនុវត្ត​គម្លាត​​សុវត្ថិភាព​សង្គម​ដើម្បីបង្កើនការងារបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩
ឧបនាយករដ្ឋមន្រ្តីប្រចាំការនៃរដ្ឋាភិបាលលោក ទ្រឿងហ្វាប៊ិញ អញ្ជើញត្រួតពិនិត្យការងារបង្ការការឆ្លងរាលដាលជំងឺនៅទីក្រុង ហូជីមិញ
កងទ័ពការពារព្រំដែនខេត្ត កៀនយ៉ាង ជាមួយនឹងស្មារតី "ប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺដូចជាប្រយុទ្ធប្រឆាំងនឹងសត្រូវ"