ក្រុមហ៊ុន​ ​SpaceX​ ​បាញ់បង្ហោះ​យាន​ ​Falcon​ ​Heavy​ ​ជាមួយ​ផ្កាយរណប​ ​២៤​ ​គ្រឿង

យាននេះបានបាញ់បង្ហោះជាមួយការស្រែកអបអរសាទរពីអ្នកឈរមើលជាច្រើននាក់នៅម៉ោង ២:៣០ នាទី​ទៀបភ្លឺ បន្ទាប់ពីការពន្យារពេល ៣ ម៉ោង។ រ៉ុក្កែតបានបំបែកចេញដោយសុវត្ថិភាពហើយយានបានចាប់ផ្តើមបេសកកម្មរយៈពេល ៦ ម៉ោងរបស់ខ្លួនដើម្បីដាក់ពង្រាយផ្កាយរណប។
យាន​រ៉ុក្កែត Falcon Heavy ត្រូវបាន​បាញ់​បង្ហោះ​ចេញពី​មជ្ឈមណ្ឌល​អវកាស​កេ​ណ្ណី​ឌី ក្នុង​រដ្ឋ​ ផ្លរីដា ​កាលពី​ព្រឹក​ទៀបភ្លឺ​ថ្ងៃ​អង្គារ


បេសកកម្មដែលមានឈ្មោះថា កម្មវិធីសាកល្បងអវកាសទី ២ (STP-2) គឺជាបេសកកម្មទី ៣ សម្រាប់រ៉ុក្កែត Falcon Heavy ដែលគេចាត់ទុកថាជាប្រព័ន្ធបាញ់បង្ហោះដ៏មានឥទ្ធិពលបំផុតនៅក្នុងពិភពលោក។

​បេសកកម្ម​នេះ​ត្រូវ​បាន​ប្រគល់​ឱ្យធ្វើ​ដោយ​ក្រសួងការពារជាតិ​ ​អាម៉េរិក​ ​ដែល​ជា​អ្នកម៉ៅការ​សំខាន់​សម្រាប់​ក្រុមហ៊ុន​អវកាស​ពាណិជ្ជកម្ម​ ​ដូចជា​ក្រុមហ៊ុន​ ​SpaceX​ ​។​
 
​ក្រុមហ៊ុន​នេះ​កំពុង​ដាក់​ផ្កាយរណប​ចូល​ទៅ​គន្លង​តារាវិថី​សម្រាប់​ទី​ភ្នាក់​ងារ​ផ្សេង​ៗ​ រួម​ទាំង​អង្គការ​ណា​សា​ ​មន្ទីរ​គ្រប់គ្រង​បរិយាកាស​និង​សមុទ្រ​ជាតិ​ ​(​NOAA​)​ ​មន្ទីរពិសោធន៍​ក្រសួងការពារជាតិ​ ​សាកល​វិទ្យាល័យ​នានា​ ​និង​អង្គការ​មិន​រក​ប្រាក់ចំណេញ​៕​
ដកស្រង់និងកែសម្រួលពីរស្មីកម្ពុជាដោយ៖ សុគន្ធនីថា

សំណើ

OCOP - កម្លាំងចលករសម្រាប់អភិវឌ្ឍសេដ្ឋកិច្ចជនបទនៅខេត្ត អៀនបាយ
ខេត្ត កៀនយ៉ាង រឹតបន្ដឹងវិធានការបង្ការទប់ស្កាត់ការរីករាលដាលនៃជំងឺ
មន្ទីរពេទ្យកុមារ ២ (ទីក្រុង ហូជីមិញ) ជូនអំណោយក្នុងឳកាសទិវាកុមារអន្តរជាតិ
ទីក្រុង ហូជីមិញ ​អនុវត្ត​គម្លាត​​សុវត្ថិភាព​សង្គម​ដើម្បីបង្កើនការងារបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩
ឧបនាយករដ្ឋមន្រ្តីប្រចាំការនៃរដ្ឋាភិបាលលោក ទ្រឿងហ្វាប៊ិញ អញ្ជើញត្រួតពិនិត្យការងារបង្ការការឆ្លងរាលដាលជំងឺនៅទីក្រុង ហូជីមិញ
កងទ័ពការពារព្រំដែនខេត្ត កៀនយ៉ាង ជាមួយនឹងស្មារតី "ប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺដូចជាប្រយុទ្ធប្រឆាំងនឹងសត្រូវ"