ការវិនិយោគដាំដំណាំស្រូវស្អាតសម្រាប់នាំចេញក្នុងសហគមន៍បងប្អូនជនជាតិ ខ្មែរ នៅតំបន់វាលទំនាបទន្លេ គឺវឡុង

ក្នុងកម្មវិធីផ្សារភ្ជាប់ខ្សែចង្វាក់ផលិតកម្មស្រូវអង្ករក្រអូបសម្រាប់នាំចេញនៅតំបន់វាលទំនាបទន្លេ គឺវឡុង គោលដៅគឺផ្ទៃដីដាំដំណាំស្រូវ ១ លានហិកតានាពេលខាងមុខ។

ក្រុមហ៊ុនភាគហ៊ុនកែច្នៃអង្ករ ហ្វាង មិញញ៉ឹត (ស្រុក ថើយឡាយ - ទីក្រុង កឹនធើ) ក្រុមហ៊ុនមួយក្នុងចំនោមក្រុមហ៊ុន ឯកទេសក្នុងការវិនិយោគលើអង្ករក្រអូបសម្រាប់នាំចេញទៅកាន់ទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក ផ្សារភ្ជាប់ជាមួយនឹងក្រុមហ៊ុន Organic TITASA Company-USA និងក្រុមហ៊ុនក្នុងស្រុកផ្សេងទៀតដូចជា កនត្រូវវ៉ាង Ruby Farm... បានបណ្តាក់ទុនកសាងតំបន់សម្ភារៈវត្ថុធាតុស្រូវក្រអូបសម្រាប់នាំចេញនៅតំបន់បងប្អូនជនជាតិ ខ្មែរ សម្រេចប្រសិទ្ធភាពខ្ពស់នៅតំបន់វាលទំនាបទន្លេ គឺវឡុង ដូចជា៖ ខេត្ត សុកត្រាំង ហូវយ៉ាង កៀនយ៉ាង បាក់លៀវ…

ការវនយោគដាដណាសរវសអាតសមរាបនាចេញកនងសហគមនបងបអនជនជាត ខមែរ នៅតបនវាលទនាបទនលេ គវឡង hinh anh 1ការត្រួតពិនិត្យតំបន់ស្រូវក្រអូបសម្រាប់នាំចេញនៅឃុំ ថាញ់ទ្រី ស្រុក ថាញ់ទ្រី ខេត្ត សុខត្រាំង

នៅក្រុមហ៊ុនចងសម្ពន្ធ ផានមិញ នៅស្រុក ហនដឹក ខេត្ត កៀនយ៉ាង ឯកទេសខាងដាំដុះស្រូវ លើកដំបូងនៅចតុមុខ ឡុងស្វៀន ពូជស្រូវក្រអូប ST25 រហូតដល់រាប់រយហិកតាហើយផ្តល់ទិន្នផលពី ៥ ទៅ ៦ តោនក្នុងមួយហិកតា ក្រុមហ៊ុនភាគហ៊ុន ហ្វាងមិញញ៉ឹត ប្រមូលទិញ ផលិតផលកែច្នៃសម្រាប់នាំចេញទៅកាន់ទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក។ រដូវផលិតស្រូវក្រអូបលើកទី ១ នេះបានដោះស្រាយជូនកម្មករជនជាតិ ខ្មែរ រាប់ពាន់លើកនាក់មានការងារធ្វើប្រកបដោយស្ថិរភាព ជាពិសេសកិច្ចសន្យាដឹកជញ្ជូនពីតំបន់ស្រូវវត្ថុធាតុរបស់ក្រុមហ៊ុន ហ្វាងញ៉ឹតមិញ។

ការវនយោគដាដណាសរវសអាតសមរាបនាចេញកនងសហគមនបងបអនជនជាត ខមែរ នៅតបនវាលទនាបទនលេ គវឡង hinh anh 2ការប្រមូលផលស្រូវក្រអូប TS25 ត្រូវបានដាំជាលើកដំបូងនៅតំបន់ចតុមុខ-ឡុងស្វៀន ខេត្ត កៀនយ៉ាង កន្លែងដែលមានបងប្អូនជនជាតិ ខ្មែ ររស់នៅច្រើនកុះករ

សហករណ៍ ក្វក់ង៉ី (ទីរួមស្រុក ភឿកឡុង (ខេត្ត បាក់លៀវ តាមគំរូស្រូវ-បង្គា ផ្តល់តម្លៃអង្ករក្រអូបសម្រាប់នាំចេញស្អាតនិងសុវត្ថិភាពតាមស្តង់ដារអឺរ៉ុប និងសហរដ្ឋអាមេរិក។ នៅសហករណ៍ ថាញ់សឺន កន្លែងដែលមានបងប្អូនជនជាតិ ខ្មែរ រស់នៅច្រើនកុះករ (ស្រុក ហ្វាម៊ិញ ខេត្ត បាក់លៀវ) ក៏ត្រូវបានវិនិយោគលើការដាំដុះស្រូវក្រអូបសម្រាប់នាំចេញផងដែរ យោងតាមគោលការណ៍របស់ VietGap។ សហករណ៍បានលុបបំបាត់ភាពក្រីក្រជូនគ្រួសារបងប្អូនជនជាតិ ខ្មែរ រាប់សិបគ្រួសារ ឲ្យមានជីវភាពធូរធារ បងប្អូនជនជាតិ ខ្មែរ ក្នុងសហករណ៍បានរុះរើផ្ទះស្លឹកបណ្តោះអាសន្ន សង់ផ្ទះថ្មរឹងមាំវិញអស់ហើយ។ នៅសហករណ៍ វិញតឹន ឃុំ វិញវៀន - ស្រុក ឡុងមី ខេត្ត ហូវយ៉ាង កន្លែង មានបងប្អូនជនជាតិខ្មែរ រស់នៅច្រើនកុះករ ក្រុមហ៊ុនក៏បានវិនិយោគលើការដាំដុះស្រូវក្រអូបសម្រាប់នាំចេញតាមដំណើរការ GlobalGap ដោយមានផ្ទៃដីរាប់រយហិកតា...

ការវនយោគដាដណាសរវសអាតសមរាបនាចេញកនងសហគមនបងបអនជនជាត ខមែរ នៅតបនវាលទនាបទនលេ គវឡង hinh anh 3បងប្អូនជនជាតិ ខ្មែរ នៅតំបន់ ចតុមុខ-ឡុងស្វៀន កំពុងលើកបញ្ជូនស្រូវក្រអូបទៅក្រុមហ៊ុន ហ្វាងមិញញ៉ឹត

យោងតាមផែនការក្នុងរដូវផលិតបន្តបន្ទាប់ (២០២៣-២០២៤) ក្រុមហ៊ុនភាគហ៊ុន ហ្វាងមិញញ៉ឹត ព្រមទាំងក្រុមហ៊ុនចងសម្ពន្ធផលិតអង្ករក្រអូបសម្រាប់នាំចេញតាមដំណើរការកសិកម្មសរីរាង្គរហូតដល់ទៅ ១០.០០០ ហិកតា កសាងតំបន់ស្រូវក្រអូបជាវត្ថុធាតុដើមសម្រាប់ការនាំចេញ ក្នុងនោះ ភាគច្រើនជាតំបន់វត្ថុធាតុដើមមានបងប្អូនជនជាតិ ខ្មែរ រស់នៅច្រើនកុះករ។

អត្ថបទនិងរូបថត៖ អ្នកសហការ


សំណើ