“កុលាប” សេនាជននៅតំបន់បងប្អូនជនជាតិភាគតិច

“កុលាប” សេនាជននៅតំបន់បងប្អូនជនជាតិភាគតិច

បានបង្កើតឡើងតាំងពីខែ តុលា ឆ្នាំ ២០១១ ក្នុងអំឡុងពេលជិត ១០ ឆ្នាំធ្វើសកម្មភាព កងនារីសេនាជនតំបន់បងប្អូនជនជាតិភាគតិចចំណុះឃុំ ស៊ន់ភូ ស្រុក ស៊ន់ឡុក (ខេត្ត ដុងណាយ) តែងតែសកម្មក្នុងការងារប្រយុទ្ធប្រឆាំងទប់ ស្កាត់ វែកមុខឧក្រិដ្ឋជននិងអំពើអបាយមុខសង្គម ធានាសន្តិសុខសណ្តាប់ធ្នាប់នៅតំបន់ដែលមានបងប្អូនជនជាតិភាគតិចរស់នៅ យ៉ាងកុះករ។

“កលាប” សេនាជននៅតបនបងបអនជនជាតភាគតច hinh anh 1កងនារីសេនាជនអញ្ជើញមកសួរសុខទុក្ខ បំពេញការងារប្រជាចលនានៅក្រុមគ្រួសាររបស់បងស្រី K.H ជនជាតិ ចឺរ៉ នៅភូមិ ប៊ិញហ្វា ឃុំ ស៊ន់ភូ ស្រុក ស៊ន់ឡុក ខេត្ត ដុងណាយ)

កងសេនាជនពិសេសនេះមានសមាជិក ១៥/១៥ នាក់ជាស្រីភេទ ជាង ៥០% ជាជនជាតិភាគតិច។ បងស្រី ទ្រឿងធីង៉ុកហាញ់ ប្រធានកងនារីសេនាជនបានរៀបរាប់ថា បងស្រីទាំងនេះតែងតែជាអ្នកមានវត្តមានដំបូងគេបង្អស់ ក្នុងស្ទើរតែគ្រប់ករណីគ្រោះថ្នាក់ ទំនាស់ ជួយជូនជនរងគ្រោះទៅសង្គ្រោះបន្ទាន់ ការពារកន្លែងកើតហេតុ...។

“កលាប” សេនាជននៅតបនបងបអនជនជាតភាគតច hinh anh 2សមាជិកាក្នុងកងនារីសេនាជនកំពុងចេញទៅល្បាតការពារលើភូមិសាស្ត្រឃុំ ស៊ន់ភូ ស្រុក ស៊ន់ឡុក (ខេត្ត ដុងណាយ)

ជាមួយនឹងប្រភពព័ត៌មានដ៏មានតម្លៃជាង ៤០០ ផ្ដល់ជូននគរបាលឃុំ បងស្រីទាំងនោះបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាស្ថិរភាពសន្តិសុខសណ្តាប់ធ្នាប់នៅលើភូមិសាស្ត្រ។

“កលាប” សេនាជននៅតបនបងបអនជនជាតភាគតច hinh anh 3កងនារីសេនាជនប្រជុំផ្សព្វផ្សាយផែនការមុនពេលចេញទៅបំពេញភារកិច្ច

យោងតាមលោកស្រី ឡេធីង៉ុកលាន់ ប្រធានសហព័ន្ធនារីខេត្ត ដុងណាយ កងនារីសេនាជននេះគឺជាទម្រង់រូបភាពគំរូរបស់សហព័ន្ធនារីខេត្ត កំពុងបានគាំទ្រនិងពង្រីកទូលំទូលាយចេញទៅមូលដ្ឋានជាច្រើន៕


សំណើ