កីឡាករ កីឡាការិនីជនជាតិភាគតិចដែលបញ្ចេញពន្លឺចែងចាំងក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី ៣១

នាយប់នៃថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២២ នៅលើកីឡដ្ឋាន កឹមផា (ខេត្ត ក្វាងនិញ) ការប្រកួតផ្តាច់ព្រ័ត្រវិញ្ញាសាបាល់ទាត់នារីនៃព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី ៣១ រវាងក្រុមជម្រើស វៀតណាម (អាវក្រហម) ជួបក្រុមជម្រើស ថៃ ត្រូវបានធ្វើឡើង។ ក្នុងនាទីទី ៥៩ ខ្សែបម្រើ ប្រធានក្រុម ហ នាយប់នៃថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២២ នៅលើកីឡដ្ឋាន កឹមផា (ខេត្ត ក្វាងនិញ) ការប្រកួតផ្តាច់ព្រ័ត្រវិញ្ញាសាបាល់ទាត់នារីនៃព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី ៣១ រវាងក្រុមជម្រើស វៀតណាម (អាវក្រហម) ជួបក្រុមជម្រើស ថៃ ត្រូវបានធ្វើឡើង។ ក្នុងនាទីទី ៥៩ ខ្សែបម្រើ ប្រធានក្រុម ហ

ក្រោយពីពន្យារពេលអស់ ៦ ខែដោយសាររងផលប៉ះពាល់នៃជំងឺរាតត្បាតសកលកូវីដ-១៩ នោះ ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២២ ក្នុងបរិយាកាសដ៏គគ្រឹកគគ្រេងនិងស្មារតីកីឡាដ៏ខ្លាំងក្លា ការប្រកួតកីឡាប្រចាំតំបន់ អាស៊ីអាគ្នេយ៍ លើកទី ៣១ (ស៊ីហ្គេម ទី ៣១) ត្រូវបានប្រារព្ធឡើង ហើយ។

កឡាករ កឡាការនជនជាតភាគតចដែលបញចេញពនលចែងចាងកនងពរតតការណ សហគេម លើកទ ៣១ hinh anh 1ការបាញ់កាំជ្រួចដ៏ស្រស់ឆើតឆាយនៅជុំវិញកីឡដ្ឋានជាតិ មីឌិញ (ហាណូយ) កំណត់សម្គាល់កាលៈទេសៈបើកព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី ៣១
កឡាករ កឡាការនជនជាតភាគតចដែលបញចេញពនលចែងចាងកនងពរតតការណ សហគេម លើកទ ៣១ hinh anh 2នារសៀលថ្ងៃទី ១៧ ខែ ឧសភា ឆ្នាំ ២០២២ នៅកីឡដ្ឋានជាតិ មីឌីញ (ហាណូយ) អ្នកនាង ក្វាច់ ធីឡាន ជនជាតិ មឿង កីឡាការិនីដែលត្រូវបានប្រសិទ្ធនាមថាជា "ផ្កាកុលាបដែកថែប" របស់អត្តពលកម្ម វៀតណាម បានសាងស្នាដៃដ៏ឆ្នើមដោយឈ្នះមេដាយមាសក្នុងវិញ្ញាសារត់ផ្លោះរបារចម្ងាយ ៤០០ ម៉ែត្រសម្រាប់នារីដោយមានស្នាដៃ ៥៦ វិនាទីនិង ៣២
កឡាករ កឡាការនជនជាតភាគតចដែលបញចេញពនលចែងចាងកនងពរតតការណ សហគេម លើកទ ៣១ hinh anh 3នាព្រឹកថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២២ នៅខេត្ត ហ្វាប៊ិញ ការប្រណាំងកង់ផ្លូវវែងគិតម៉ោងបុរសនារីរបស់មុខវិញ្ញាសាប្រណាំងកង់នៃព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី ៣១ ត្រូវបានធ្វើឡើង។ នៅក្នុងវិញ្ញាសានេះ កីឡាករទាំងអស់ប្រកួតប្រជែងតាមផែនទីបង្ហាញផ្លូវប្រវែង ៥០ គីឡូម៉ែត្រ។ លទ្ធផលចុងក្រោយបំផុតគឺកីឡាករ ក្វាង វ៉ាន់កឿង ជនជាតិ ថាយ បានសាងស្នាដៃដ៏ឆ្នើមដោយដណ្តើមបានមេដាយមាស
កឡាករ កឡាការនជនជាតភាគតចដែលបញចេញពនលចែងចាងកនងពរតតការណ សហគេម លើកទ ៣១ hinh anh 4នារសៀលថ្ងៃទី ២០ ខែ ឧសភា ឆ្នាំ ២០២២ ក្នុងថ្ងៃប្រកួតទីពីរនៃមុខវិញ្ញាសាលើកទម្ងន់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី ៣១ នោះ កីឡាការិនី ហ្វាង ធីយ្វៀន ជនជាតិ យ៉ៃ បានសាងស្នាដៃដ៏ឆ្នើមដោយដណ្ដើមបានមេដាយមាសក្នុងកម្រិតទម្ងន់ ៥៩ គីឡូក្រាមផ្នែកនារីដោយទម្ងន់លើកបានសរុបគឺ ២០៤ គីឡូក្រាម។ ជាពិសេស ហ្វាង ធីយ្វៀន បានបំបែកកំណត់ត្រាឯតទគ្គកម្មនៃព្រឹត្តិការណ៍ ស៊ីហ្គេម លើវិញ្ញាសាលើកកន្ត្រាក់ដោយមានស្នាដៃ ៩៦ គីឡូក្រាម (កំណត់ត្រាឯតទគ្គកម្ម ស៊ីហ្គេម ចាស់គឺ ៩៥ គីឡូក្រាម ដែលបានបង្កើតដោយខ្លួននាងផ្ទាល់កាលពី ៣ ឆ្នាំមុនក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម ទី ៣០)
កឡាករ កឡាការនជនជាតភាគតចដែលបញចេញពនលចែងចាងកនងពរតតការណ សហគេម លើកទ ៣១ hinh anh 5នារសៀលថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២២ ក្នុងថ្ងៃប្រកួតទី ៥ នៃវិញ្ញាសាអត្តពលកម្មនៃព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី ៣១ នោះ កីឡាការិនី ឡ ធីហ្វាង ជនជាតិ ថៃ ដណ្តើមបានមេដាយមាស បំបែកកំណត់ត្រាឯតទគ្គកម្ម ស៊ីហ្គេម នៃវិញ្ញាសាចោលលំពែងសម្រាប់នារីដោយមានស្នាដៃ ៥៦,៣៧ ម៉ែត្រ (កំណត់ត្រាឯតទគ្គកម្មចាស់គឺ ៥៥,៩៧ ម៉ែត្រនៅឯ ស៊ីហ្គេម ឆ្នាំ ២០០៧) ពាំនាំមកនូវមេដាយមាសលើកទី ១៧ អោយអត្តពលកម្ម វៀតណាម ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី ៣១
កឡាករ កឡាការនជនជាតភាគតចដែលបញចេញពនលចែងចាងកនងពរតតការណ សហគេម លើកទ ៣១ hinh anh 6នាព្រឹកថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២២ កីឡាការិនី ក្វាង ធីធូងៀ (ខ្សែក្រវាត់ក្រហម) ជនជាតិ ថៃ បានសាងស្នាដៃដ៏ឆ្នើមដោយផ្តួលកីឡាការិនី Siti Rahmah Binti Mohamed Nasir របស់ ម៉ាឡេស៊ី ក្នុងលទ្ធផល ៣៩ ទល់នឹង ៣២ ក្នុងការប្រកួតផ្តាច់ព្រ័ត្រ វិញ្ញាសាប្រយុទ្ធទម្ងន់ ៧០ ដល់ ៧៥ គីឡូក្រាមសម្រាប់នារីដើម្បីដណ្តើមយកមេដាយមាសលើកដំបូងបង្អស់នៃវិញ្ញាសានេះអោយកីឡាបញ្ចសីលា វៀតណាម
កឡាករ កឡាការនជនជាតភាគតចដែលបញចេញពនលចែងចាងកនងពរតតការណ សហគេម លើកទ ៣១ hinh anh 7នាព្រឹកថ្ងៃទី ១៦ ខែ ឧសភា ឆ្នាំ ២០២២ នៅខេត្ត ហ្វាប៊ិញ ការប្រកួតវិញ្ញាសាកីឡាអូឡាំពិកប្រណាំងកង់ភ្នំឆ្លងកាត់ឧបសគ្គសម្រាប់នារីត្រូវបានធ្វើឡើង។ លទ្ធផលចុងក្រោយគឺបន្ទាប់ពីប្រកួតបីជុំ មេដាយមាសបានទៅលើកីឡាការិនីជនជាតិ មឿង ឌិញ ធីញឺគិ្វញ។ ក្នុងរូបថត៖ កីឡាការិនី ឌិញ ធីញឺគិ្វញ (លេខ ៥៤ ទីតាំងទី ២ ពីស្តាំទៅឆ្វេង) ចាប់ផ្តើមប្រកួតនៅក្នុងវិញ្ញាសាកីឡា អូឡាំពិក ប្រណាំងកង់ភ្នំឆ្លងកាត់ឧបសគ្គសម្រាប់នារី
កឡាករ កឡាការនជនជាតភាគតចដែលបញចេញពនលចែងចាងកនងពរតតការណ សហគេម លើកទ ៣១ hinh anh 8នាយប់នៃថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២២ នៅលើកីឡដ្ឋាន កឹមផា (ខេត្ត ក្វាងនិញ) ការប្រកួតផ្តាច់ព្រ័ត្រវិញ្ញាសាបាល់ទាត់នារីនៃព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី ៣១ រវាងក្រុមជម្រើស វៀតណាម (អាវក្រហម) ជួបក្រុមជម្រើស ថៃ ត្រូវបានធ្វើឡើង។ ក្នុងនាទីទី ៥៩ ខ្សែបម្រើ ប្រធានក្រុម ហ្វ៊ិញ ញឺ រកបានគ្រាប់បាល់តែមួយគត់នៃការប្រកួតនេះ។ ជាមួយនឹងជ័យជម្នះនេះ ក្រុមជម្រើសជាតិនារី វៀតណាម ដណ្តើមបានមេដាយមាស។ ក្នុងរូបថត៖ ខ្សែការពារកណ្តាល ចឿង ធីកៀវ (ពាក់អាវលេខ ៣) នារីជនជាតិ ខ្មែរ តែងតែជាកន្លែងរាំងស្កាត់ដ៏សំខាន់របស់ក្រុមជម្រើសនារី វៀតណាម នៅឯខ្សែការពារ

នេះជាលើកទីពីរដែល វៀតណាម ធ្វើជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍ ស៊ីហ្គេម (លើកទីមួយ វៀតណាម ធ្វើជាម្ចាស់ផ្ទះ គឺព្រឹត្តិការណ៍ ស៊ីហ្គេម ទី ២២ ឆ្នាំ ២០០៣)។ រួមចំណែកដល់ជោគជ័យរួមនៃ ស៊ីហ្គេម ៣១ នេះ មិនអាចមិនរំឭកដល់កីឡាករកីឡាការិនីជាជនជាតិភាគតិចមកពីគ្រប់តំបន់ភូមិ ភាគក្នុងទូទាំងប្រទេសដែលចូលរួមក្នុងមុខវិញ្ញាសាប្រកួតកីឡាខុសៗ គ្នា៕

អត្ថបទនិងរូបថត៖ ទីភ្នាក់ងារព័ត៌មានវៀតណាម
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ឧសភា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ


សំណើ