ខិតខំប្រឹងប្រែងកែលម្អស្ថានភាពចរាចរណ៍នៅទីក្រុង ហូជីមិញ

ខិតខំប្រឹងប្រែងកែលម្អស្ថានភាពចរាចរណ៍នៅទីក្រុង ហូជីមិញ

ដើម្បីកាត់បន្ថយបន្តិចម្ដងៗ ស្ថានភាពកកស្ទះចរាចរណ៍ពីឆ្នាំ ២០១៦ មក ទល់ពេលនេះ ទីក្រុង ហូជីមិញ បានសម្រេចជាស្ថាពរ ៥១ គម្រោងផ្លូវគមនា គមន៍សំខាន់ សម្រេចបានអត្រាជិត ៣០%។

ខតខបរងបរែងកែលមអសថានភាពចរាចរណនៅទករង ហជមញ hinh anh 1មហាវិថី វ៉វ៉ាន់កៀត - ខ្សែផ្លូវគមនាគមន៍យុទ្ធសាស្ត្រតំណភ្ជាប់ទីក្រុង ហូជីមិញ ជាមួយនឹងខេត្តទាំងឡាយដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចគោលដៅភាគខាងត្បូង

អាស្រ័យហេតុដូច្នេះ បច្ចុប្បន្នទីក្រុងនៅមានចំណុចកកស្ទះចរាចរណ៍តែ ២២ កន្លែងប៉ុណ្ណោះ (ឆ្នាំ ២០១៦ គឺមាន ៣៧ ចំណុចកកស្ទះ) ស្ថានភាពចរាចរណ៍មានការវិវត្តវិជ្ជមានជាច្រើន។

ខតខបរងបរែងកែលមអសថានភាពចរាចរណនៅទករង ហជមញ hinh anh 2
ចំណុចប្រសព្វចរាចរណ៍ អានសឿង ត្រូវបានសម្រេចរួចរាល់ជាស្ថាពរនៅខែ កញ្ញា ឆ្នាំ ២០២០ រួមមាន៖ ផ្លូវរូងក្រោមដី ស្ពានអាកាសនិងផ្លូវផ្ទាល់ដី

ដើម្បីបន្តកែលម្អស្ថានភាពចរាចរណ៍ ពីពេលនេះរហូតដល់ដំណាច់ឆ្នាំ ២០២០ ទីក្រុង ហូជីមិញ នឹងពន្លឿនល្បឿននៃ ការសាងសង់សំណង់ គម្រោងគោល ដៅទាំងឡាយ ព្រមទាំងកសាងក្រមលក្ខណៈវិនិច្ឆ័យវាយតម្លៃកម្រិត អាទិ ភាពសម្រាប់វិនិយោគអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍។

ខតខបរងបរែងកែលមអសថានភាពចរាចរណនៅទករង ហជមញ hinh anh 3ស្ពានដែកថែប អានភូដុង កំពុងស្ថិតក្នុងដំណាក់កាលសម្រេចជាស្ថាពរ ជំនួសឲ្យកំពង់សាឡាង អានភូដុង ជួយសម្រួលចរាចរណ៍ពីខណ្ឌលេខ ១២ ចូលទៅកាន់ទីកណ្តាលទីក្រុង ហូជីមិញ ងាយស្រួលជាង

ក្រមលក្ខណៈវិនិច្ឆ័យនេះនឹងធ្វើជាមូលដ្ឋានសម្រាប់ការសិក្សា ស្រាវជ្រាវការលើកសំណើពីគោលការណ៍វិនិយោគ ជ្រើសរើសគម្រោងគោលដៅបន្ទាន់ផ្សេងដែលសមស្របទៅនឹងទិសដៅដែលបានកំណត់និងគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមក្នុងដំណាក់កាល ២០២០ - ២០៣០។

ខតខបរងបរែងកែលមអសថានភាពចរាចរណនៅទករង ហជមញ hinh anh 4ផ្លូវដែកខ្សែមេត្រូលេខ ១ (បេនថាញ់ - ស៊ួយតៀន) ត្រូវបានរំពឹងទុកថានឹងបង្កការទម្លុះភាពទល់ច្រក់ក្នុងការធ្វើចរាចរណ៍អ្នកដំណើរសាធារណៈ

នៅចំពោះមុខ ក្នុងដំណាក់កាល ២០២១ - ២០២៥ ទីក្រុង ហូជីមិញ នឹងដាក់ដំណើរការគម្រោងមួយចំនួន ដើម្បីបង្កើនសមត្ថភាពតំណភ្ជាប់ចរាចរណ៍អន្តរតំបន់នៅ ត្រង់ម្ដុំច្រកទ្វារប៉ែកពាយព្យ ជាក់ស្តែងដូចជា៖ គម្រោងកែ លម្អ បើកទូលាយផ្លូវជាតិលេខ ២២ ខ្សែផ្លូវល្បឿនលឿនទីក្រុង ហូជីមិញ - ម៉ុកបាយ (ខេត្ត តីនិញ) ផ្លូវខ្សែក្រវ៉ាត់ទី ៣ ត្រង់កំណាត់ផ្លូវឆ្លងកាត់ទីក្រុង ហូជីមិញ…៕

អត្ថបទនិងរូបថត៖ តៀនលឹក -  ភុកថាញ់


សំណើ