ខេត្ត ក្វាងណាម ទប់ស្កាត់ការធ្លាក់ខ្លួនក្រឡើងវិញ

ប្រឈមមុខនឹងតថភាពអត្រាក្រុមគ្រួសារក្រីក្រនិងធ្លាក់ខ្លួនក្រឡើងវិញ (យោងតាមស្តង់ដារនៃភាពក្រីក្រដំណាក់កាល ២០២២ - ២០២៥) កើនឡើងវិញនៅបណ្តាស្រុកតំបន់ភ្នំ ខេត្ត ក្វាងណាម បានស្វែងរកទិសដៅកាត់បន្ថយភាពក្រីក្រពីមួយជំហានទៅមួយជំហានដោយបណ្តាដំណោះស្រាយមូលដ្ឋានគ្រឹះ ចីរភាព... 

កាត់បន្ថយភាពក្រីក្រអាស្រ័យដោយអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ

ក្នុងចំណោមដំណោះស្រាយក្នុងការកាត់បន្ថយភាពក្រីក្រសម្រាប់តំបន់ភ្នំ ហេដ្ឋារចនាសម្ព័ន្ធគឺជាកត្តាមួយក្នុងចំណោមកត្តានៃការសម្រេចចិត្ត បង្កើតកម្លាំងចលករសំខាន់ជួយមូលដ្ឋានទាំងឡាយផ្លាស់ប្តូរមុខមាត់យ៉ាងឆាប់រហ័ស។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ដោយសារការកៀរគរនិងគួបផ្សំរាល់ប្រភពទុនប្រកបដោយភាពបត់បែន ស្រុកជាច្រើននៅក្នុងខេត្ត ក្វាងណាម បានក្លាយទៅជាចំណុចភ្លឺក្នុងកិច្ចការកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពរស់នៅបងប្អូនជនជាតិ។

ខេតត កវាងណាម ទបសកាតការធលាកខលនករឡើងវញ hinh anh 1

ផ្តើមពីប្រភពកម្លាំងវិនិយោគរបស់រដ្ឋមុខមាត់ភូមិនិគមនៅតាមស្រុកតំបន់ភ្នំនៃខេត្ត ក្វាងណាម ត្រូវបានផ្លាស់ប្តូរជាបណ្តើរៗ ហើយ

យោងតាមលោក អារ៉ឹត ប៊្លូយ អនុប្រធានគណៈកម្មាធិការប្រជាជនស្រុក តីយ៉ាង បន្ទាប់ពីបានបំបែកទៅជាអង្គភាពរដ្ឋបាលដាច់ដោយឡែកមួយ ស្រុកបានជំរុញយ៉ាងខ្លាំងក្លាការរៀបចំប្រជាជនផ្សារភ្ជាប់ជាមួយនឹងការជួយឧបត្ថម្ភអភិវឌ្ឍន៍ផលិតកម្ម បង្កើតកម្លាំងចលករជួយបងប្អូនជនជាតិអភិវឌ្ឍ សេដ្ឋកិច្ចតាមទិសដៅចីរភាព។

ពេលបងប្អូនជនជាតិមករស់នៅតំបន់តាំងទីលំនៅឡើងវិញទាំងនោះសុទ្ធតែបានបំពាក់ប្រព័ន្ធភ្លើងអគ្គិសនី ទឹកប្រើប្រាស់ សាលារៀនជាដើមយ៉ាងគ្រប់គ្រាន់។ លោក អារ៉ឹត ប៊្លូយ បានចែករំលែកថា៖ "ដោយសារតែសណ្ឋានដីមានភាពស្មុគស្មាញបានជាការដំណើរការបណ្តាតំបន់តាំងទីលំនៅឡើងវិញជួបការលំបាកលំបិនខ្លាំង។ ក៏ប៉ុន្តែ ដោយមានការខិតខំប្រឹងប្រែងជាមួយគ្នា ស្រុក តីយ៉ាង បានបំពេញជាស្ថាពរស្ទើរតែទាំងស្រុងនូវធារផ្ទះតាំងទីលំនៅចំនួន ៩៧ ជួយបងប្អូនជនជាតិស្ងប់ចិត្តជាមួយជីវភាពរស់នៅបច្ចុប្បន្នថែមទៀត។ តំបន់តាំងទីលំនៅថ្មីទាំងនេះ ក៏រួមចំណែកក្នុងមុខមាត់ហេដ្ឋារចនាសម្ព័ន្ធជនបទតំបន់ភ្នំនូវការផ្លាស់ប្តូរមួយយ៉ាងច្បាស់ក្រឡែតបន្ថែម បង្កើតកម្លាំងចលករដើម្បីបងប្អូនជនជាតិអភិវឌ្ឍសេដ្ឋកិច្ច លំនឹងជីវភាពរស់នៅយូរអង្វែង"។ 

ខេតត កវាងណាម ទបសកាតការធលាកខលនករឡើងវញ hinh anh 2

"ខេត្ត ក្វាងណាម នឹងផ្តោតប្រភពកម្លាំងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធក្នុងគោលបំណងបង្កើតលក្ខណៈងាយស្រួលក្នុងការផ្តោះប្តូរពាណិជ្ជកម្ម អភិវឌ្ឍកសិកម្មនៅជនបទ ផ្តើមពីនោះ បង្កើតការងាររកស៊ីចិញ្ចឹមជីវិតជូនបងប្អូនជនជាតិ ពិសេសគឺក្រុមគ្រួសារក្រីក្រមានលក្ខខណ្ឌរួចផុតពីភាពក្រីក្រប្រកបដោយចីរភាព” - លោក ត្រឹន អាញ់ទន់ អនុប្រធាននៃគណៈកម្មាធិការប្រជាជនខេត្ត ក្វាងណាម។

ផ្តើមពីប្រភពទុនបែងចែកតាមកម្មវិធីគោលដៅជាតិកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព ក្រៅពីការរៀបចំលំនៅឋានស្រុកផ្សេងៗ តំបន់ភ្នំនៅខេត្ត ក្វាងណាម ក៏ដាក់ដំណើរការគម្រោងជួយឧបត្ថម្ភក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ជួយឧបត្ថម្ភអភិវឌ្ឍផលិតកម្ម ធ្វើពិពិធកម្មការងាររកស៊ីចិញ្ចឹមជីវិតនិងពង្រីកទូលំទូលាយគំរូកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពជាច្រើន។ 

ទន្ទឹមនឹងនោះ ប្រភពទុននេះក៏សម្រាប់ដាក់ដំណើរការកម្មវិធីលើកកម្ពស់លទ្ធភាពសហគមន៍និងកម្មាភិបាលមូលដ្ឋានផងដែរ ជួយឧបត្ថម្ភពលករចំណុះក្រុមគ្រួសារក្រីក្រ ក្រុមគ្រួសារកៀកបន្ទាត់នៃភាពក្រីក្រ ក្រុមគ្រួសារបងប្អូនជនជាតិភាគតិចទៅធ្វើការនៅបរទេសមានរយៈកាលកំណត់។ល។ ដោយមានកម្រិតវិនិយោគសរុបឡើងដល់រាប់ពាន់ពាន់លានដុង។ នេះជាកម្លាំងចលករជួយខេត្ត ក្វាងណាម រកទិសដៅកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព រួមចំណែកសុក្រឹតភាពគោលដៅគ្របដណ្តប់ទូលំទូលាយនូវហេដ្ឋារចនាសម្ព័ន្ធជនបទ ឆ្លើយតបតម្រូវការអភិវឌ្ឍនាបច្ចុប្បន្ននេះ។

ខេតត កវាងណាម ទបសកាតការធលាកខលនករឡើងវញ hinh anh 3

ផ្តើមពីយុវជនជនជាតិ សេដាំង ម្នាក់មានជីវភាពលំបាកលំបិន បង ង្វៀន វ៉ាន់លឿង នៅភូមិ ២ ឃុំ ត្រាលិញ ស្រុក ណាមត្រាមី បានក្លាយជាសេដ្ឋីអាស្រ័យដោយការដាំដុះនិងថែទាំយិនស៊ិន ង៉ុកលិញ

ជំរុញយ៉ាងខ្លាំងក្លាការវិនិយោគការងាររកស៊ីចិញ្ចឹមជីវិត

ជាមូលដ្ឋានមួយក្នុងចំណោមមូលដ្ឋានដ៏លំបាកលំបិនជាងគេរបស់ខេត្ត ក្វាងណាម ស្រុក ណាម ត្រាមី បានតម្រង់ទិសដៅកាត់បន្ថយភាពក្រីក្រជូនបងប្អូនជនជាតិដោយការវិនិយោគយ៉ាងខ្លាំងចូលក្នុងការងាររកស៊ីចិញ្ចឹមជីវិត ក្នុងនោះបើកទិសដៅអភិវឌ្ឍរុក្ខោសថយ៉ាងមានប្រសិទ្ធភាព។ យោងតាមលោក ត្រឹន យុយយុង ប្រធានគណៈកម្មាធិការប្រជាជនស្រុក ណាមត្រាមី តម្រង់ទិសដៅអភិវឌ្ឍខ្លាំងរុក្ខោសថ ស្រដៀងគ្នានឹងការប្រមូលរាល់ប្រភពកម្លាំងវិនិយោគទៅលើខ្សែផ្លូវគមនាគមន៍មានលក្ខណៈសរសៃឈាមទាំងឡាយ អន្តរតំបន់ ជាពិសេសពីទីកណ្ដាលនៃឃុំទាំងឡាយទៅបណ្តាតំបន់រុក្ខោសថ។

លោក យុង មានប្រសាសន៍ថា៖ "ការដាំរុក្ខោសថមិនត្រឹមតែជាការងាររកស៊ីចិញ្ចឹមជីវិតចំពោះបងប្អូនជនជាតិនៅ ណាមត្រាមី ប៉ុណ្ណោះទេថែមទាំងជួយការពារបរិស្ថានព្រៃឈើបានល្អប្រសើរថែមទៀតផង។ ហេដ្ឋារចនាសម្ព័ន្ធដោយសង្គតិភាពនឹងបង្កលក្ខណៈងាយស្រួលសម្រាប់គំរូការងាររកស៊ីចិញ្ចឹមជីវិតទាំងឡាយតំណភា្ជប់នឹងទីផ្សារ ត្រូវបានមនុស្សម្នាជាច្រើនដឹងឮដល់ បង្កើតប្រភពប្រាក់ចំណូលចីរភាពបន្ថែមជូនបងប្អូនជនជាតិ"។

ខេតត កវាងណាម ទបសកាតការធលាកខលនករឡើងវញ hinh anh 4

ដោយសារជំរុញយ៉ាងខ្លាំងក្លាការអនុវត្តការងារកាត់បន្ថយភាពក្រីក្រ ជីវភាពបងប្អូនជនជាតិនៅតំបន់ភ្នំនៃស្រុកទេស ក្វាង ត្រូវបានបន្តកែលម្អ

រួមបញ្ចូលរាល់ប្រភពកម្លាំង ស្រុកតំបន់ភ្នំជាច្រើននៅខេត្ត ក្វាងណាម បានដាក់ដំណើរការគម្រោងមេអភិវឌ្ឍរុក្ខោសថមានប្រសិទ្ធភាព ជាពិសេសគំរូដាំរុក្ខោសថផ្តល់តម្លៃសេដ្ឋកិច្ចខ្ពស់ក្រោមម្លប់ព្រៃឈើមានដូចជា៖ យិនស៊ិន ង៉ុកលិញ ញវល្លិ៍ ដាងសេន (Codonopsis pilosula)... ដោយមានការលើកទឹកចិត្តពីអាជ្ញាធរ ក្រុមគ្រួសារបងប្អូនជនជាតិជាច្រើននៅតាមស្រុក ដុងយ៉ាង តីយ៉ាង ណាមយ៉ាង ជាដើមបានអភិវឌ្ឍសេដ្ឋកិច្ចចម្ការកូនភ្នំផ្សារភ្ជាប់ជាមួយនឹងសេដ្ឋកិច្ចកសិដ្ឋាន ជីវភាពរស់នៅកាន់តែកែលម្អពីមួយថ្ងៃទៅមួយថ្ងៃ។

ខេតត កវាងណាម ទបសកាតការធលាកខលនករឡើងវញ hinh anh 5

ហេដ្ឋារចនាសម្ព័ន្ធត្រូវបានវិនិយោគកសាងជួយដល់ស្រុកទាំងឡាយតំបន់ភ្នំនៃខេត្ត ក្វាងណាម កាន់តែវឌ្ឍនភាពពីមួយថ្ងៃទៅមួយថ្ងៃ

យោងតាមលោក ត្រឹន អ៊ូត អនុប្រធានមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត ក្វាងណាម អោយដឹងថា៖ "តំបន់ភ្នំមានលក្ខណៈសេដ្ឋកិច្ចកសិកម្មជាចម្បងកំពុងបង្កើតក្រុមផលិតផល OCOP ពិសេសដាច់ដោយឡែកមួយចំនួនពាំនាំប្រាក់ចំណូលចម្បងជូនបងប្អូនជនជាតិ។ កម្មវិធីគោលនយោបាយគម្រោងទាំងឡាយជួយឧបត្ថម្ភការអភិវឌ្ឍសេដ្ឋកិច្ចចម្ការ សេដ្ឋកិច្ចព្រៃឈើ សេដ្ឋកិច្ចកសិដ្ឋានជាដើមបានរួមចំណែកយ៉ាងសំខាន់ចូលក្នុងការលើកកម្ពស់តម្លៃខ្សែចង្វាក់ផលិតផលពិសេសដាច់ដោយឡែក ជួយការងារកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែងថែមទៀត"។

ខេតត កវាងណាម ទបសកាតការធលាកខលនករឡើងវញ hinh anh 6

ភោគផលជាច្រើនរបស់បងប្អូនជនជាតិក្លាយជាផលិតផល OCOP (កម្មវិធីឃុំមួយផលិតផលមួយ) មានពាណិជ្ជសញ្ញាទាំងក្នុងនិងក្រៅខេត្ត ក្វាងណាម

ក្នុងគោលបំណងបង្កើតកម្លាំងចលករគ្រប់ជ្រុងជ្រោយក្នុងកិច្ចការកាត់បន្ថយភាពក្រីក្រ ខេត្ត ក្វាងណាម នឹងគួបផ្សំរាល់ប្រភពកម្លាំងទាំងអស់ពីកម្មវិធីគោលដៅជាតិ សេចក្តីសម្រេចចិត្ត គោលនយោបាយរបស់ខេត្តស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់ភ្នំទាំងឡាយ។ ពីព្រោះប្រភពកម្លាំងអនុវត្តកម្មវិធីទាំងនេះគ្មានអ្វីផ្សេងក្រៅពីការបម្រើគោលដៅកាត់បន្ថយ ភាពក្រីក្រ លើកកម្ពស់ជីវភាពបងប្អូនជនជាតិ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ផ្លាស់ប្តូរមុខមាត់តំបន់ជនបទ តំបន់ភ្នំ៕

+ យោងតាមលទ្ធផលនៃការពិនិត្យមើលឡើងវិញនូវក្រុមគ្រួសារក្រីក្រតាមស្តង់ដារនៃភាពក្រីក្រក្នុងដំណាក់កាល ២០២២ - ២០២៥ ខេត្ត ក្វាងណាម មានក្រុមគ្រួសារក្រីក្រសរុបគឺចំនួន ៣៣.១២៧ គ្រួសារ (កើនឡើងចំនួន ១០.៧៥៩ គ្រួសារស្មើនឹងការកើនឡើងចំនួន ២,៣៦ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០២០) ក្រុមគ្រួសារជិតខ្សែបន្ទាត់នៃភាពក្រីក្រសរុបគឺចំនួន ៨.២០២ ១,៨៨ ភាគរយ (ថយចុះចំនួន ៦៦២ គ្រួសារ ស្មើនឹងការថយចុះចំនួន ០,១៩ ភាគរយ បើប្រៀបធៀបនឹងឆ្នាំ ២០២០)។ ផ្អែកលើមូលដ្ឋាននៃលទ្ធផលនេះ នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលបានមានសេចក្តីសម្រេចលេខ ៣៥៣ ចុះថ្ងៃទី ១៥ ខែ មីនា ឆ្នាំ ២០២២ អនុម័តលើបញ្ជីឈ្មោះស្រុកក្រីក្រក្នុងនោះខេត្ត ក្វាងណាម មានស្រុកតំបន់ភ្នំចំនួន ៦ គឺជាស្រុកក្រីក្រតាមស្តង់ដារថ្មីរួមមាន តីយ៉ាង ដុងយ៉ាង ណាមយ៉ាង ភឿកសឺន ណាមត្រាមី និង បាក់ត្រាមី។

+ ដាក់ដំណើរការអនុវត្តរាល់សេចក្តីសម្រេចចិត្តរបស់បក្សទៅក្នុងជីវភាពរស់នៅនៃខេត្ត ក្វាងណាម បន្តជំរុញយ៉ាងខ្លាំងក្លាការអនុវត្តការងារកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពដំណាក់កាល ២០២១ - ២០២៥។ ខេត្តខិតខំប្រឹងប្រែងដល់ដំណាច់ឆ្នាំ ២០២៥ អត្រាក្រុមគ្រួសារក្រីក្រថយចុះនៅចំនួន ២,៨៧ ភាគរយនិងអត្រាក្រុមគ្រួសារកៀកបន្ទាត់នៃភាពក្រីក្របានថយចុះទាបជាងអត្រាក្រុមគ្រួសារក្រីក្រនៃទូទាំងប្រទេស។

អត្ថបទនិងរូបថត៖ ខាញ់ង្វៀន
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កញ្ញា ឆ្នាំ ២០២២ ដោយ៖ សិរីសួស្តី


សំណើ