ខេត្ត ឡាវកាយ រុញច្រានការរៀបអាពាហ៍ពិពាហ៍រវាងបុរសនិងនារី ដែលមិនទាន់ដល់នីតិភាពនិងអាពាហ៍ពិពាហ៍រវាងញាតិលោហិត

កម្មាភិបាលភូមិ ឡាវលី ឃុំ តាភើយ ទីក្រុង ឡាវកាយ (ខេត្ត ឡាវកាយ) អញ្ជើញឃោសនាផ្សព្វផ្សាយ ពន្យល់អំពីច្បាប់ស្តីពីអាពាហ៍ពិពាហ៍និងគ្រួសារ  ហើយ វិភាគពន្យល់ដល់សហគមន៍បងប្អូនជនជាតិមូលដ្ឋានអំពីផលរំខានផ្សេងៗ ក្នុងករណីបុរសនិងនារីដែលមិនទាន់ដល់នីតិភាពរៀបការជាមួយគ្នា កម្មាភិបាលភូមិ ឡាវលី ឃុំ តាភើយ ទីក្រុង ឡាវកាយ (ខេត្ត ឡាវកាយ) អញ្ជើញឃោសនាផ្សព្វផ្សាយ ពន្យល់អំពីច្បាប់ស្តីពីអាពាហ៍ពិពាហ៍និងគ្រួសារ  ហើយ វិភាគពន្យល់ដល់សហគមន៍បងប្អូនជនជាតិមូលដ្ឋានអំពីផលរំខានផ្សេងៗ ក្នុងករណីបុរសនិងនារីដែលមិនទាន់ដល់នីតិភាពរៀបការជាមួយគ្នា

ក្នុងប៉ុន្មានឆ្នាំកន្លងទៅ ស្ថានភាពរៀបអាពាហ៍ពិពាហ៍រវាងបុរសនិងនារីដែលមិនទាន់ដល់នីតិភាព និងអាពាហ៍ពិពាហ៍រវាងញាតិលោហិត ឬរវាងញាតិពន្ធនៅតំបន់ខ្ពស់នៃខេត្ត ឡាវកាយ ទោះបីជាមានការវិវត្តទៅមុខក៏ពិតមែន ក៏ប៉ុន្តែវានៅតែកើតមានឡើងមិនតិចទេ នៅតាមតំបន់ភូមិសាស្រ្តឆ្ងាយដាច់ស្រយាល។

ខេតត ឡាវកាយ រញចរានការរៀបអាពាហពពាហរវាងបរសនងនារ ដែលមនទានដលនតភាពនងអាពាហពពាហរវាងញាតលោហត hinh anh 1កម្មាភិបាលភូមិ ឡាវលី ឃុំ តាភើយ ទីក្រុង ឡាវកាយ (ខេត្ត ឡាវកាយ) អញ្ជើញឃោសនាផ្សព្វផ្សាយ ពន្យល់អំពីច្បាប់ស្តីពីអាពាហ៍ពិពាហ៍និងគ្រួសារ  ហើយ វិភាគពន្យល់ដល់សហគមន៍បងប្អូនជនជាតិមូលដ្ឋានអំពីផលរំខានផ្សេងៗ ក្នុងករណីបុរសនិងនារីដែលមិនទាន់ដល់នីតិភាពរៀបការជាមួយគ្នា

ក្នុងដំណាក់កាលឆ្នាំ ២០១៨ - ២០២០ ខេត្ត ឡាវកាយ មានករណីរៀបអាពាហ៍ ពិពាហ៍រវាងបុរសនិងនារីដែលមិនទាន់ដល់នីតិភាពចំនួន ៨៩៧ និងករណីអាពាហ៍ពិពាហ៍រវាងញាតិលោហិតចំនួន ៥ គូ ប្រមូលផ្តុំភាគច្រើននៅស្រុក បាក់ហា បាវអៀន បាតសាត និងទីរួមខេត្ត សាប៉ា។

ខេតត ឡាវកាយ រញចរានការរៀបអាពាហពពាហរវាងបរសនងនារ ដែលមនទានដលនតភាពនងអាពាហពពាហរវាងញាតលោហត hinh anh 2កម្មាភិបាលសុខាភិបាលស្រុក បាក់ហា (ឡាវកាយ) អញ្ជើញឃោសនាផ្សព្វផ្សាយ ណែនាំបងប្អូនជនជាតិអនុវត្តផែនការគ្រួសារ ជៀសវាងការរៀបអាពាហ៍ពិពាហ៍រវាងបុរសនិងនារីដែលមិនទាន់ដល់នីតិភាព និងអាពាហ៍ ពិពាហ៍រវាងញាតិលោហិត

មិនត្រឹមតែជាអំពើល្មើស នឹងច្បាប់ប៉ុណ្ណោះទេ ស្ថានភាពរៀបអាពាហ៍ពិពាហ៍រវាងបុរសនិងនារីដែលមិនទាន់ដល់នីតិភាព និងអាពាហ៍ពិពាហ៍រវាងញាតិសាលោហិត ថែមទាំងបានបន្សល់ទុកផលរំខានដ៏ធ្ងន់ធ្ងរផ្សេងៗ យូរអង្វែងចំពោះបុគ្គល ក្រុមគ្រួសារ និងសង្គម។

ខេតត ឡាវកាយ រញចរានការរៀបអាពាហពពាហរវាងបរសនងនារ ដែលមនទានដលនតភាពនងអាពាហពពាហរវាងញាតលោហត hinh anh 3ការបង្ការទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍រវាងបុរសនិងនារីដែលមិនទាន់ដល់នីតិភាពនិងអាពាហ៍ពិពាហ៍រវាងញាតិលោហិត រួមចំណែកជំរុញសមភាពយេនឌ័រតាមតំបន់បងប្អូនជនជាតិភាគតិចនៅខេត្ត ឡាវកាយ

ដើម្បីលុបបំបាត់ស្ថានភាពនេះ ខេត្ត ឡាវកាយ បានដាក់អនុវត្តយ៉ាងប្តូរផ្តាច់នូវដំណោះស្រាយជាច្រើនដូចជា៖ រៀបចំអោយចុះពាក្យសន្យាចំពោះអ្នកផ្លូវ ចៅមហា បូជាចារ្យ គ្រូសែន ប្រយោជន៍គឺដើម្បីពង្រីកតួនាទីរបស់ពួកគាត់ក្នុងការបដិសេធមិនមើលថ្ងៃរៀបមង្គលការ ថ្ងៃចូលដណ្តឹងអោយគូបុរសនារីដែលមិនទាន់ដល់អាយុរៀបការមិនរៀបអាពាហ៍ពិពាហ៍រវាងញាតិលោហិត កសាងបង្កើតនិងពង្រីកប្រសិទ្ធភាពនៃទម្រង់រូបភាពគោលដៅស្តីពីការបង្ការ ទប់ស្កាត់ការរៀបអាពាហ៍ពិពាហ៍រវាងបុរសនិងនារីដែលមិនទាន់ដល់នីតិភាព និងអាពាហ៍ពិពាហ៍រវាងញាតិលោហិត បង្កើនការងារផ្សព្វផ្សាយអប់រំ អំពីច្បាប់ស្តីពីអាពាហ៍ពិពាហ៍និងគ្រួសារ ឃោសនាផ្សព្វផ្សាយក្នុងស្រទាប់ប្រជាជនអំពីផលរំខាន ដែលកើតមានឡើង។ល។។ ឆ្លងតាមរយៈនោះ រួមចំណែកលើកបង្កើនកម្រិតនៃការយល់ដឹងរបស់បងប្អូនជនជាតិ ភាគតិច ទប់ស្កាត់ទម្លាប់អន់ថយនេះនៅលើភូមិសាស្រ្តជាជំហានៗ៕

អត្ថបទ៖ ហឿងធូ រូបថត៖  ក្វឹកខាញ់ - ត្រុងបាវ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កញ្ញា ឆ្នាំ ២០២១ ដោយ៖ សិរីសួស្តី


សំណើ