ខេត្ត​ ​កាវ​បាំង​ ​លើកកម្ពស់​ជីវភាពរស់នៅ​និង​អភិរក្ស​វប្បធម៌​ជនជាតិ​ ​ឡូ​ឡូ

កែលម្អជីវភាពរស់នៅនៃជនជាតិ ឡូឡូ ជាជំហានៗ
ជនជាតិ ឡូឡូ នៅខេត្ត កាវបាំង (ភាគច្រើនជាជនជាតិ ឡូឡូ ខ្មៅ - ស្ថិតក្នុងក្រុមជនជាតិមានចំនួនមនុស្សក្រោមមួយម៉ឺននាក់) រួមមាន ៥២៨ ក្រុមគ្រួសារ ដោយមានមនុស្សប្រមាណជា ២.៨០៧ នាក់ រស់នៅក្នុងភូមិតំបន់ខ្ពស់ចំនួន ១១ ចំណុះបណ្តាឃុំ៖ ហុងទ្រី គីមគុក កូបា (ស្រុក បាវ ឡាក) និង ឌឹក ហាញ់ (ស្រុក បាវឡឹម)។ ដោយសារកម្រិតប្រជាបញ្ញាទាប សេដ្ឋកិច្ចភាគច្រើនពឹងផ្អែកលើដំណាំដាំដុះ ចិញ្ចឹមសត្វទើបជីវភាពរស់នៅរបស់ជនជាតិ ឡូឡូ ទីនេះនៅមានការលំបាកលំបិនជាច្រើន។
ខេតត​ ​កាវ​បាង​ ​លើកកមពស​ជវភាពរសនៅ​នង​អភរកស​វបបធម​ជនជាត​ ​ឡ​ឡ hinh anh 1
ទម្រង់ផ្ទះសំបែងប្រពៃណីទាំងឡាយរបស់ជនជាតិ ឡូឡូ នៅភូមិ កាដុង ឃុំ ឌឹកហាញ់ ស្រុក បាវឡឹម

ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ជនជាតិ ឡូឡូ និយាយដោយឡែក បងប្អូនជនជាតិភាគតិចទាំង ឡាយនៅលើភូមិសាស្ត្រនិយាយរួម ជាច្រើនឆ្នាំកន្លងទៅ ខេត្ត កាវបាំង បានវិនិយោគទឹកប្រាក់រាប់រយពាន់លានដុងសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនិងអភិវឌ្ឍន៍ កសិរុក្ខកម្ម។ មកទល់ពេលនេះ នៅក្នុងឃុំជាច្រើនដែលមានជនជាតិ ឡូឡូ រស់នៅ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាសារវ័ន្តត្រូវបានកសាង ប្រកបដោយសុក្រឹតភាព។

ផ្លូវថ្នល់សម្រាប់រថយន្តធ្វើដំណើរចូលទៅដល់ ទីកណ្តាលភូមិ សាលារៀនគ្រប់កម្រិតសិក្សាត្រូវបានសាង សង់ថ្មី មណ្ឌលសុខភាពប្រដាប់ដោយគ្រឿងសម្ភារៈឧបករណ៍គ្រប់គ្រាន់ដើម្បី ពិនិត្យជំងឺជូនប្រជាជន ក្រុមគ្រួសារជាច្រើនបានផ្តល់ជូនធុងស្តុកទឹកស្អាតសម្រាប់ ប្រើប្រាស់ ។ល។ បច្ចុប្បន្ននៅសល់ភូមិចំនួន ៤ តែប៉ុណ្ណោះគឺ៖ កាដុង កាប៉ែនអា កាប៉ែនបេ និង កាម៉ែន ស្ថិតនៅឃុំ ឌឹកហាញ់ (ស្រុក បាវឡឹម) មិនទាន់មានបណ្តាញអគ្គិសនីជាតិ...។
ខេតត​ ​កាវ​បាង​ ​លើកកមពស​ជវភាពរសនៅ​នង​អភរកស​វបបធម​ជនជាត​ ​ឡ​ឡ hinh anh 2
លោកស្រី លីធីបូន នៅភូមិ ឃូយខន ឃុំ គីមគុក ចិញ្ចឹមគោយកសាច់ផ្តល់ប្រាកចំណូលខ្ពស់

ខេត្ត កាវបាំង ក៏បានដំណើរការនូវគោលនយោបាយជាច្រើនដូចជា៖ ឧបត្ថម្ភពង្រីកទូលាយផ្ទៃដីធ្វើស្រែនិងអភិវឌ្ឍការចិញ្ចឹមក្របី គោ ជ្រូក មាន់ ឧបត្ថម្ភការផ្លាស់ប្តូរពីដាំស្រូវចម្ការមកដាំដំឡូងមី លើកទឹកចិត្តដល់ការដាំដើមសាមូ (Cunninghamia lanceolata) ដើមចន្ទន៍ ។ល។ ចែករំលែកជាមួយយើងខ្ញុំ លោក ង្វៀនអ៊ិចចាញ់ ប្រធានគណៈកម្មាធិការប្រជាជនស្រុក បាវឡាក បានអោយដឹងថា៖ អាស្រ័យដោយ បណ្ដាកម្មវិធីគម្រោងដូចជាកម្មវិធី ១៣៥ ៣០a ១៣៤... របស់រដ្ឋ ជីវភាពរស់នៅរបស់ជនជាតិ ឡូឡូ នៅខេត្ត កាវបាំង បានកែលម្អឥតឈប់ឈរ។
ខេតត​ ​កាវ​បាង​ ​លើកកមពស​ជវភាពរសនៅ​នង​អភរកស​វបបធម​ជនជាត​ ​ឡ​ឡ hinh anh 3
ជនជាតិ ឡូឡូ នៅឃុំ ហុងទ្រី ស្រុក បាវឡាក ផ្លាស់ប្តូរពីការដាំស្រូវចម្ការមកដាំដំឡូងមីផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់

មុខមាត់នៅតំបន់ជនបទជាច្រើនបានផ្លាស់ប្តូរ គុណភាពប្រជាសាស្ត្រកើនឡើងបន្តិចម្ដងៗ អត្រាក្រុមគ្រួសារ ក្រីក្រថយចុះក្រោម ៦៨,៤%។ ជនជាតិ ឡូឡូ នៅភូមិ ង៉ាមលោម ចំណុះភូមិ កូបា បាន ឧបត្ថម្ភចំនួន ២,៥ លានដុងដើម្បីរើជញ្ជូនទ្រុងក្រោលចេញ បានខ្ចីដើមទុនអភិវឌ្ឍការដាំដុះ ចិញ្ចឹមសត្វ។

ភូមិ ង៉ាមលោម ឥឡូវនេះបានផ្លាស់ប្តូរច្រើនណាស់! ភូមិមានផ្លូវបានចាក់ថ្មសម្រាប់រថយន្ត មានអាងស្តុកទឹកស្អាតចំនួន ៤ ប្រជាជនបានពិនិត្យជំងឺ ក្រុមគ្រួសារជាច្រើនបានចេះធ្វើសេដ្ឋកិច្ចដើម្បីឈានឡើង រួចផុតពីភាពក្រីក្រ តួយ៉ាង គឺក្រុមគ្រួសាររបស់បង ឡាវ៉ាន់ឌាន់ រកប្រាក់ចំណូលបានជាង ៧០ លានដុង ក្នុងមួយឆ្នាំ។
ខេតត​ ​កាវ​បាង​ ​លើកកមពស​ជវភាពរសនៅ​នង​អភរកស​វបបធម​ជនជាត​ ​ឡ​ឡ hinh anh 4
ជនជាតិ ឡូឡូ នៅ កាវបាំង មានមុខរបរសិប្បកម្មប្រពៃណីជាច្រើនដូចជាត្បាញសំពត់ ត្បាញរវៃ ប៉ាក់សំពត់សងិ្កម ។ល។ បំពេញតម្រូវការក្នុងគ្រួសារនិងដាក់តាំងលក់នៅតាមផ្សារណាត់នានាដើម្បីបង្កើនប្រាក់ចំណូល

អភិរក្សវប្បធម៌ប្រពៃណីដើម្បីបំបាត់ភាពក្រីក្រប្រកបដោយចីរភាព
ក្នុងចំណោមជនជាតិភាគតិចផ្សេងៗ នៅលើភូមិសាស្ត្រខេត្ត កាវបាំង ជនជាតិ ឡូឡូ នៅតែរក្សាបានលក្ខណៈវប្បធម៌ពិសេស ដាច់ដោយឡែករបស់ខ្លួនដូចជា៖ ភាសា សម្លៀកបំពាក់ ស្ថាបត្យកម្ម ពិធីកិច្ចសែនថ្វាយផ្សេងៗ ដូចជា៖ ពិធីបូជាព្រះធរណី បន់ស្រន់សុំទឹកភ្លៀង គោរពបូជាអារក្សថ្ម បុណ្យខួបគម្រប់ ១ ឆ្នាំ។ ជាពិសេស ស្គរមហោរធិកសំរិទ្ធ រតនវត្ថុដែលមិនអាចកាត់ថ្លៃបាន ខាងសម្ភារៈនិងស្មារតីរបស់ជនជាតិ ឡូឡូ នៅតែត្រូវបានបន្តរក្សានិងថែទាំ។
ខេតត​ ​កាវ​បាង​ ​លើកកមពស​ជវភាពរសនៅ​នង​អភរកស​វបបធម​ជនជាត​ ​ឡ​ឡ hinh anh 5
"គម្រោងជួយឧបត្ថម្ភការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមបណ្តាជនជាតិភាគតិចដែលមានចំនួនមនុស្សដ៏តិចដំណាក់កាល ២០១៦ - ២០២៥ នឹងក្លាយជា 'គំនាស់' ជួយបងប្អូនជនជាតិ ឡូឡូ មានការវិវត្តអំពីកម្រិតចំណេះដឹងខាងផលិតកម្ម លើកកម្ពស់គុណភាពជីវភាពរស់នៅនិង អភិរក្សវប្បធម៌ប្រពៃណី បង្កឱកាសអភិវឌ្ឍន៍ស្មើនឹងជនជាតិដទៃទៀតនៅក្នុងតំបន់" - លោក ដាវវ៉ាន់ម៉ាយ អនុប្រធានគណៈកម្មការជនជាតិខេត្ត កាវបាំង។

ជនជាតិ ឡូឡូ ជាជាតិសាសន៍តែមួយគត់រហូតមកទល់ឥឡូវនេះនៅតែថែរក្សាស្គរមហោរធិកសំរិទ្ធក្នុងការប្រជុំ ជីវភាពប្រចាំថ្ងៃ។ ទោះបីជានៅមានការលំបាកលំបិនច្រើនក្តី ប៉ុន្តែខេត្ត កាវបាំង តែងតែបង្កលក្ខណៈងាយស្រួលអោយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់សហការជាមួយបងប្អូនជនជាតិចាត់តាំងរាល់ពិធីបុណ្យប្រពៃណី បន្តរក្សារបរត្បាញសំពត់។
ខេតត​ ​កាវ​បាង​ ​លើកកមពស​ជវភាពរសនៅ​នង​អភរកស​វបបធម​ជនជាត​ ​ឡ​ឡ hinh anh 6
ជនជាតិ ឡូឡូ នៅឃុំ ហុងទ្រី ទូទាត់ថ្លៃអគ្គិសនីអោយបុគ្គលិកផ្នែកអគ្គិសនីស្រុក បាវឡាក

អាជ្ញាធរបានជួយឧបត្ថម្ភដើម្បីជូនក្រុមសិប្បករជនជាតិ ឡូឡូ ជាច្រើនចូលរួមពិធីប្រឡងសមោសរចម្រៀងប្រជាប្រិយ សម្លៀកបំពាក់ប្រពៃណី នៅក្នុងនិងក្រៅ ខេត្ត។ ទន្ទឹមនឹងនោះ អាជ្ញាធរក៏បានជួយឧបត្ថម្ភបងប្អូនជនជាតិភូមិ ឃូយខន ឃុំ គីមគុក ស្រុក បាវឡាក អភិរក្សផ្ទះប្រពៃណី ទាំងអស់និងបណ្ដាលក្ខណៈ វប្បធម៌ពិសេសដាច់ដោយឡែករបស់ជនជាតិ ឡូឡូ ដើម្បីធ្វើសេវា កម្មអភិវឌ្ឍន៍ទេសចរណ៍។
ខេតត​ ​កាវ​បាង​ ​លើកកមពស​ជវភាពរសនៅ​នង​អភរកស​វបបធម​ជនជាត​ ​ឡ​ឡ hinh anh 7
មូលដ្ឋានសម្ភារៈសម្រាប់ជនជាតិ ឡូឡូ ក៏មានជំហានរីកចម្រើនឡើងយ៉ាងច្បាស់ក្រឡែត។ ក្នុងរូបថត៖ កុមារាកុមារីលេងកម្សាន្តថ្ងៃឈប់សម្រាកនៅចំណុចសាលាភូមិ ង៉ាមលោម

ទោះបីជាជីវភាពរស់នៅរបស់បងប្អូនជនជាតិ ឡូឡូ ត្រូវបានកែលម្អឡើងយ៉ាងច្រើនប៉ុន្តែបើប្រៀបធៀបទៅនឹងជន ជាតិដទៃទៀតនៅក្នុងខេត្ត កាវបាំង ភាពខុសគ្នាអំពីគម្លាតនៃការអភិវឌ្ឍនៅច្រើនគួរសម។ យោងតាមលោក ដាវវ៉ាន់ម៉ាយ អនុប្រធានគណៈកម្មការជនជាតិខេត្ត កាវបាំង ខេត្តកំពុងចាប់ផ្ដើមដំណើរការជាជំហាន ដំបូងនូវគម្រោងឧបត្ថម្ភការអភិវឌ្ឍសេដ្ឋកិច្ច - សង្គមបណ្តាជនជាតិភាគតិច ដែលមានចំនួនមនុស្សដ៏តិចដំណាក់កាល ២០១៦ - ២០២៥។

ជាមួយថវិកាចំនួន ៨,៤ ពាន់លានដុងពីគម្រោង ខេត្តនឹងជួយឧបត្ថម្ភដល់ក្រុមគ្រួសារជនជាតិ ឡូឡូ នីមួយៗ ទឹកប្រាក់ចំនួន ១០ លានដុងដើម្បីចិញ្ចឹមបសុសត្វ ដាំកូនឈើ ឧបត្ថម្ភ ៧ លានដុងក្នុងមួយគ្រួសារដើម្បីធ្វើទ្រុងក្រោល ស្រះចិញ្ចឹមជលផល។ ក្រៅពីនោះ ប្រភពទុនពីគម្រោងថែមទាំងជួយឧបត្ថម្ភ សាងសង់ផ្ទះវប្បធម៌ អភិរក្ស ភូមិរបរ ស្តារពិធីបុណ្យទានប្រពៃណីឡើងវិញ។
ខេតត​ ​កាវ​បាង​ ​លើកកមពស​ជវភាពរសនៅ​នង​អភរកស​វបបធម​ជនជាត​ ​ឡ​ឡ hinh anh 8
ជនជាតិ ឡូឡូ នៅភូមិ ឃូយខន ឃុំ គីមគុក បានផ្តល់ជូនធុងស្តុកទឹកស្អាតប្រើប្រាស់
ខេតត​ ​កាវ​បាង​ ​លើកកមពស​ជវភាពរសនៅ​នង​អភរកស​វបបធម​ជនជាត​ ​ឡ​ឡ hinh anh 9
កម្មាភិបាលសុខាភិបាលឃុំ កូបា ស្រុក បាវឡាក ពិនិត្យសុខភាពអោយប្អូនៗ កុមារជនជាតិ ឡូឡូ
ខេតត​ ​កាវ​បាង​ ​លើកកមពស​ជវភាពរសនៅ​នង​អភរកស​វបបធម​ជនជាត​ ​ឡ​ឡ hinh anh 10
កម្មាភិបាលប៉ុស្តិ៍ការពារព្រំដែន កូបា (កងទ័ពការពារព្រំដែនខេត្ត កាវបាំង) ផ្សព្វផ្សាយចំណេះដឹងពីសន្តិសុខ - ការពារជាតិជូនជនជាតិ ឡូឡូ នៅភូមិ ង៉ាមលោម ឃុំ កូបា រួមចំណែកក្នុងការរក្សាខ្ជាប់ខ្ជួនអធិបតេយ្យភាពសន្តិសុខព្រំដែនជាតិ
 
ការវិនិយោគលើគ្រប់វិស័យជូនជនជាតិ ឡូឡូ - ជនជាតិមួយក្នុងចំណោមបណ្ដា ជនជាតិភាគតិចដែលមានចំនួនប្រជាជនតិចជាងមួយម៉ឺននាក់គឺជាគោលនយោបាយត្រឹមត្រូវរបស់បក្សនិងរដ្ឋ។ មិនត្រឹម តែជួយជនជាតិ ឡូឡូ រួចផុតពីស្ថានភាពក្រខ្សត់ អន់ថយ អភិវឌ្ឍន៍យឺត គម្រោងថែមទាំងចូលរួមចំណែកក្នុងការអភិរក្សតម្លៃវប្បធម៌ប្រពៃណីទាំងឡាយ ជួយអោយជនជាតិ ឡូឡូ សម្របបញ្ចូលជាមួយសហគមន៍បណ្ដាជនជាតិដទៃទៀតនៅក្នុងខេត្ត ពង្រឹងមហា សាមគ្គីជាធ្លុងមួយរួមចំណែកដល់ការថែរក្សាសន្តិសុខ - នយោបាយ រឹងមាំ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមនៅលើភូមិសាស្ត្រខេត្ត កាវបាំង៕
ហ៊ឺវហាយ - ណុងវ៉ាន់ដាត - អានថាញ់ដាត

សំណើ