ខេត្ត ដុងថាប ចិញ្ចឹមទារត់វាលយកស៊ុតចំណូលខ្ពស់

ខេត្ត ដុងថាប មានហ្វូងសត្វទាសរុបជាង ៧ លានក្បាល ក្នុងនោះមានចាប់ពី ៧០ ដល់ ៩០% គឺចិញ្ចឹមទាយកស៊ុតប្រមូលផ្តុំភាគច្រើននៅស្រុក ថាបមឿយ កាវឡាញ់ ថាញ់ប៊ិញ និង តាមណុង។ អាស្រ័យដោយចិញ្ចឹមទាយកស៊ុតតាមគំរូរត់វាលនិងចិញ្ចឹមទាដាក់ទ្រុង ប្រជាជនជាច្រើនក្រុមគ្រួសារទទួលបានប្រាក់ចំណូលរាប់លានដុង ក្នុងមួយថ្ងៃ។

បងស្រី ង្វៀន ធីត្រាង នៅឃុំ ភូលើយ ស្រុក ថាញ់ប៊ិញ ទើបតែចិញ្ចឹមទាកវែងឡើងវិញបានជិត ៣.០០០ ក្បាលតាមវិធីសាស្ត្ររត់វាល។ អាស្រ័យដោយឆ្លៀតប្រើប្រាស់ប្រភពចំណីដែលមានស្រាប់នៅក្នុងវាលស្រែ ខណៈពេលនោះ មិនចាំបាច់វិនិយោគច្រើនទៅក្នុងទ្រុងក្រោលបានជាប្រាក់ចំណេញបានកើនឡើងគួរអោយកត់សំគាល់។ បច្ចុប្បន្ននេះ ជារៀងរាល់ថ្ងៃ បងស្រី ត្រាង ប្រមូលស៊ុតបានជាង ២.០០០ គ្រាប់ បន្ទាប់ពីផាត់ថ្លៃចំណាយរួចចំណេញ ជាង ២.៥ លានដុង។

ខេតត ដងថាប ចញចមទារតវាលយកសតចណលខពស hinh anh 1អាស្រ័យការចិញ្ចឹមទាយកស៊ុតតាមគំរូរត់វាលនិងចិញ្ចឹមទាដាក់ទ្រុងជាច្រើនក្រុមគ្រួសារនៅស្រុក ថាបមឿយ កាវឡាញ់ ថាញ់ប៊ិញ និង តាមណុង (ខេត្ត ដុងថាប) ទទួលប្រាក់ចំណេញបានរាប់លានដុងក្នុងមួយថ្ងៃ

បង ផាន វ៉ាន់មី អ្នកចិញ្ចឹមទាជាង ១០ ឆ្នាំមកនេះនៅឃុំ ផុងមី ស្រុក កាវឡាញ់ បានអោយដឹងថា ដោយមានហ្វូងទាជិត ៥.០០០ ក្បាលចិញ្ចឹមតាមគំរូព្រលែងវាល គ្រួសារគាត់ប្រមូលបានស៊ុតជាមធ្យមពី ៣.០០០ ទៅ ៤.០០០ គ្រាប់ក្នុងមួយថ្ងៃ។ ដោយមានតម្លៃលក់ចេញ ៣.៤០០ ដុងក្នុងមួយគ្រាប់ បន្ទាប់ពីផាត់ចំណាយរួច បង មី ទទួលបានប្រាក់ចំណេញជាង ៤ លានដុងក្នុងមួយថ្ងៃ។

ខេតត ដងថាប ចញចមទារតវាលយកសតចណលខពស hinh anh 2ប្រមូលផលស៊ុតទាកវែងនៅក្រុមគ្រួសារបងស្រី ង្វៀន ធីត្រាង ឃុំ ភូលើយស្រុក ថាញ់ប៊ិញ (ខេត្ត ដុងថាប)

បច្ចុប្បន្ន ខេត្ត ដុងថាប ផ្តត់ផ្គង់ស៊ុតអោយទីផ្សារជាង ៣០០ លានគ្រាប់ក្នុងមួយឆ្នាំ។ ដើម្បីធានាសុវត្ថិភាពអនាម័យភោជនាហារ ខេត្តលើកទឹកចិត្ត ប្រជាជនអនុវត្តចិញ្ចឹមសត្វតាមដំណើរការ VietGAP។ ខេត្ត ដុងថាប ខិតខំប្រឹងប្រែងដល់ឆ្នាំ ២០២៥ ហ្វូង ទាសរុបសម្រេចបានចំនួន ៨.៧៧ លានក្បាល ទិន្នផលសម្រេចបានជាង ៣៩០ លានគ្រាប់៕

អត្ថបទនិងរូបថត៖ ង្វៀន វ៉ាន់ទ្រី
បញ្ចូលទិន្នន័យដោយ៖ សឺន ហេង


សំណើ