ខេត្ត និញធន់ - មជ្ឈមណ្ឌលថាមពលកកើតឡើងវិញនៃទូទាំងប្រទេស

ខេត្ត និញធន់ - មជ្ឈមណ្ឌលថាមពលកកើតឡើងវិញនៃទូទាំងប្រទេស

ដោយមានសក្តានុពលដ៏ធំអំពីកម្តៅព្រះអាទិត្យ ខ្យល់រួមជាមួយនឹងយន្តការ គោលនយោបាយងាយស្រួលផ្សេងៗ ខេត្ត និញធន់ ទាក់ទាញបានសហគ្រាសជាច្រើនអញ្ជើញមកវិនិយោគក្នុងវិស័យថាមពលកកើតឡើងវិញអនុវត្តបនីយកម្មនូវគោលដៅក្លាយទៅជាមជ្ឈមណ្ឌលថាមពលកកើតឡើងវិញនៃទូទាំងប្រទេសជាជំហានៗ។

ខេតត នញធន - មជឈមណឌលថាមពលកកើតឡើងវញនៃទទាងបរទេស hinh anh 1ខេត្ត និញធន់ នឹងបន្តពន្លឿនដំណើរការនៃគម្រោងអគ្គិសនីពន្លឺព្រះអាទិត្យវាយោអគ្គិសនីទាំងឡាយ ធានាដល់ដំណាច់ឆ្នាំ ២០២០ សម្រេចបាន ២.២០០ មេហ្គាវ៉ាត់ភ្ជាប់ចូលនឹងបណ្តាញអគ្គិសនីជាតិ

ក្រោយរយៈពេលជាច្រើនឆ្នាំដំណើរការទាក់ទាញវិនិយោគ មកទល់ពេលនេះ ខេត្ត និញធន់ បានផ្តល់អាជ្ញាប័ណ្ណវិនិយោគដល់ ៣៤ គម្រោងអគ្គិសនីពន្លឺព្រះអាទិត្យដោយមានផលិតភាពសរុប ២.៣៤៣ មេហ្កាវ៉ាត់ ទុនសរុបជាង ៦២.០០០ ពាន់ លានដុង។ ក្នុងនោះ មានគម្រោងចំនួន ២២ ត្រូវបានដាក់អោយដំណើរការប្រតិបត្តិពាណិជ្ជកម្ម ផលិតភាពសរុបប្រមាណជា ១.៣៧៥ មេហ្កាវ៉ាត់។

ខេត្តខិតខំប្រឹងប្រែងដល់ដំណាច់ឆ្នាំ ២០២០ នឹងមានគម្រោងបន្ថែមចំនួន ៩ ទៀតត្រូវបានដាក់ឲ្យដំណើរការប្រតិបត្តិពាណិជ្ជកម្ម ផលិតភាពសរុប ៧៤៨ មេហ្កាវ៉ាត់ បង្កើនចំនួនសរុបនៃគម្រោងប្រតិបត្ដិពាណិជ្ជកម្មឡើងដល់ ៣១ គម្រោងផលិតភាពសរុប ២.១២៣ មេហ្កាវ៉ាត់ បរិមាណអគ្គិសនីសរុបប៉ាន់ប្រមាណសម្រេចបាន ២.៥៥៧ លានគីឡូវ៉ាត់ម៉ោង។

ខេតត នញធន - មជឈមណឌលថាមពលកកើតឡើងវញនៃទទាងបរទេស hinh anh 2អាស្រ័យដោយទាក់ទាញបានគម្រោងវិនិយោគអភិវឌ្ឍអគ្គិសនីពន្លឺព្រះអាទិត្យវាយោអគ្គិសនីជាច្រើន ខេត្ត និញធន់ កំពុងក្លាយទៅជាមជ្ឈមណ្ឌលថាមពលកកើតឡើងវិញនៃទូទាំងប្រទេសជាជំហានៗ

ចំពោះវាយោអគ្គិសនី ខេត្ត និញធន់ ក៏បានផ្តល់អាជ្ញាប័ណ្ណវិនិយោគដល់ ៨ គម្រោង ផលិតភាពសរុប ៥១៤ មេហ្កាវ៉ាត់ ទុនវិនិយោគសរុបប្រមាណជា ១៩.៧០២ ពាន់លានដុង ក្នុងនោះ មានគម្រោងចំនួន ៤ ត្រូវបានបើកដំណើរការកសាងដោយមានផលិតភាពសរុប ២០៨,១ មេហ្គាវ៉ាត់។ ការទាក់ទាញបានគម្រោងវិនិយោគជាច្រើនក្នុងវិស័យថាមពលកកើតឡើងវិញបានជួយខេត្ត និញធន់ មានឱកាសអភិវឌ្ឍសេដ្ឋកិច្ច - សង្គម រួមចំណែកផ្លាស់ប្តូរជីវភាពប្រជាជន ជាពិសេសគឺ តំបន់ចុងកាត់មាត់ញក តំបន់ឆ្ងាយដាច់ស្រយាល តំបន់បងប្អូនជនជាតិភាគតិច។

ខេតត នញធន - មជឈមណឌលថាមពលកកើតឡើងវញនៃទទាងបរទេស hinh anh 3កងជួរវិស្វករគម្រោងអគ្គិសនីពន្លឺព្រះអាទិត្យ ភឿកនិញ ស្រុក ធន់ណាម (ខេត្ត និញធន់) រួសរាន់ផ្គុំដំឡើងផ្ទាំងសូឡាចុងក្រោយបង្អស់ដើម្បីភ្ជាប់បណ្តាញ

ជាពិសេស ក្នុងអំឡុងពេល ៣ ឆ្នាំថ្មីៗ នេះ ការប្រមូលថវិការដ្ឋរបស់ខេត្តតែងតែ លើសពីសន្ទស្សន៍ដែលបានដាក់ចេញ បង្កកម្លាំងចលករសម្រាប់ទីផ្សារអចលនទ្រព្យ ឧស្សាហកម្មសំណង់ ពាណិជ្ជកម្ម សេវាកម្មអភិវឌ្ឍន៍។ គម្រោងថាមពលកកើតឡើងវិញទាំងនោះនៅថែម ទាំងជួយខេត្ត និញធន់ ធ្វើអាជីវកម្មនិងប្រើប្រាស់ប្រកបដោយ ប្រសិទ្ធភាពនូវតំបន់ដីវាលចោលទំនេរ ក្រៀមក្រោះស្ងួតហែងទាំងឡាយ ព្រមទាំងអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ គមនាគមន៍ បម្រើដល់ការ គ្រប់គ្រងការប្រតិបត្តិរោងចក្រផង ហើយបម្រើសកម្មភាព ផលិតកម្មនិងតម្រូវ ការធ្វើដំណើរទៅមករបស់ប្រជាជនទៀតផង។

ខេតត នញធន - មជឈមណឌលថាមពលកកើតឡើងវញនៃទទាងបរទេស hinh anh 4គម្រោងរោងចក្រអគ្គិសនីថាមពលពន្លឺព្រះអាទិត្យ ទ្រឿងថាញ់ ត្រូវបានវិនិយោគនៅឃុំ ភឿកយិញ ស្រុក ធន់ណាម (ខេត្ត និញធន់)

យោងតាមលោក ផាមវ៉ាន់ហូវ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត និញ ធន់ អាស្រ័យដោយទាក់ទាញបានគម្រោង វិនិយោគអភិវឌ្ឍន៍អគ្គិសនីពន្លឺព្រះអាទិត្យ វាយោអគ្គិសនីជាច្រើន ខេត្ត និញធន់ កំពុងក្លាយទៅជាមជ្ឈមណ្ឌលថាមពលកកើតឡើងវិញនៃទូទាំង ប្រទេសជាជំហានៗ តាមស្មារតីនៃសេចក្តីសម្រេចចិត្តលេខ 115/NQ-CP ចុះថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០១៨ នៃរដ្ឋាភិបាលស្តីពីការអនុវត្តយន្តការ គោលនយោបាយពិសេសដាច់ដោយឡែកមួយចំនួនដើម្បី អភិវឌ្ឍសេដ្ឋកិច្ច - សង្គមខេត្ត និញធន់ ដំណាក់កាល ២០១៨ - ២០២៣។

ខេតត នញធន - មជឈមណឌលថាមពលកកើតឡើងវញនៃទទាងបរទេស hinh anh 5ផ្គុំដំឡើងបង្គោលវាយោអគ្គិសនីនៅបណ្តុំអគ្គិសនីថាមពលកកើតឡើងវិញ ទ្រុងណាម នៅស្រុក ធន់បាក់ (ខេត្ត និញធន់)

ខេត្ត និញធន់ នឹងបន្តពន្លឿនដំណើរការនៃគម្រោងអគ្គិសនីពន្លឺព្រះអាទិត្យ វាយោអគ្គិសនីទាំងឡាយ ធានាដល់ដំណាច់ឆ្នាំ ២០២០ សម្រេចបានចំនួន ២.២០០ មេហ្គាវ៉ាត់ភ្ជាប់ចូលនឹងបណ្តាញអគ្គិសនីជាតិ ព្រមទាំងពន្លឿនដំណើរការនៃគម្រោងរោងចក្រអគ្គិសនីពន្លឺព្រះអាទិត្យ ៤៥០ មេហ្កាវ៉ាត់នៅឃុំ ភឿកមិញ ស្រុក ធន់ណាម គួបផ្សំនឹងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៃការបញ្ជូនអគ្គិសនី ខិតខំប្រឹងប្រែងសម្រេចជាស្ថាពរនិងដាក់អោយដំណើរការក្នុងឆ្នាំ ២០២០...៕

កុងធឺ


សំណើ