ខេត្ត បាកលៀវ ខិតខំប្រឹងប្រែងកាត់បន្ថយភាពក្រីក្រលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនជាតិ

ខេត្ត បាកលៀវ ខិតខំប្រឹងប្រែងកាត់បន្ថយភាពក្រីក្រលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនជាតិ

ក្នុងប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ នេះ ការងារកាត់បន្ថយភាពក្រីក្រត្រូវបានខេត្ត បាកលៀវ អនុវត្តយ៉ាងសកម្មក្នុងគោលបំណងកែលម្អជីវភាពរស់នៅខាងសម្ភារៈ ស្មារតីជូនប្រជាជន ផ្សារភ្ជាប់ការងារកាត់បន្ថយភាពក្រីក្រជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម...

ខេតត បាកលៀវ ខតខបរងបរែងកាតបនថយភាពករករលើកកមពសជវភាពរសនៅរបសបងបអនជនជាត hinh anh 1ឃុំ ហ៊ឹងហូយ ស្រុក វិញលើយ (ខេត្ត បាកលៀវ) បានកែលម្អជាមូលដ្ឋាននូវលំនៅដ្ឋានជូនប្រជាជននិងខ្សែផ្លូវគមនាគមន៍អន្តរភូមិផ្សេងៗ

យោងតាមលក្ខណៈវិនិច្ឆ័យភ្ជាប់ខ្លួនតាមបែបពហុសមាសភាគ ដំណាក់កាល ឆ្នាំ ២០១៦ - ២០២០ ក្នុងឆ្នាំ ២០១៦ ខេត្ត បាកលៀវ មានប្រជាជនក្រីក្រជិត ៣០.៨៦០ គ្រួសារ ក្នុងនោះ មានគ្រួសារក្រីក្រជិត ៥.៣០០ គ្រួជាបងប្អូនជន ជាតិភាគតិច។

ខេតត បាកលៀវ ខតខបរងបរែងកាតបនថយភាពករករលើកកមពសជវភាពរសនៅរបសបងបអនជនជាត hinh anh 2ទម្រង់រូបភាពដាំដំណាំទំពាំងបារាំងបៃតងនៅភូមិ បៀនដុងអា ឃុំ វិញត្រាច់ដុង ទីក្រុង បាកលៀវ (ខេត្ត បាកលៀវ) បានពាំនាំមកប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់

ដោយមានការរួបរួមកម្លាំងស្រុះចិត្តស្រុះគំនិតនៃប្រព័ន្ធនយោបាយទាំងមូលនិងប្រជាជនគ្រប់ស្រទាប់វណ្ណៈ មកទល់សព្វថ្ងៃ ចំនួនក្រុមគ្រួសារក្រីក្រនៅលើភូមិសាស្រ្ត បានធ្លាក់ចុះយ៉ាងខ្លាំង ជីវភាពរស់នៅរបស់បងប្អូនជនជាតិបានកែលម្អនិងលើកកម្ពស់ជាជំហានៗ។ 

បច្ចុប្បន្ន ខេត្ត បាកលៀវ មានក្រុមគ្រួសារដែលស្ថិតនៅជិតខ្សែបន្ទាត់ភាពក្រីក្រនៅត្រឹមតែជាង ១.៦០០ គ្រួសារប៉ុណ្ណោះ ក្នុងនោះ ចំនួនក្រុមគ្រួសារក្រីក្រជា បងប្អូនជនជាតិ ខ្មែរ នៅមានជិត ៥៥០ គ្រួសារគឺថយចុះជាង ៩០% បើប្រៀបនឹង ឆ្នាំ ២០១៦។

ខេតត បាកលៀវ ខតខបរងបរែងកាតបនថយភាពករករលើកកមពសជវភាពរសនៅរបសបងបអនជនជាត hinh anh 3ចាក់បេតុងខ្សែផ្លូវគមនាគមន៍ជនបទកាត់ភូមិ សុកដូន ឃុំ ហ៊ឹងហូយ ស្រុក វិញលើយ (ខេត្ត បាកលៀវ)

លោក ត្រឹនហ្វាងយ្វៀន ប្រធានគណៈកម្មការជនជាតិនិងសាសនាខេត្ត បាក លៀវ មានប្រសាសន៍អោយដឹងថា៖ ក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ ការងារជួយឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារដែលស្ថិតនៅជិតខ្សែបន្ទាត់ភាពក្រីក្រនៅតំបន់ បងប្អូនជនជាតិភាគតិចនិយាយរួម បងប្អូនជនជាតិ ខ្មែរ និយាយដោយឡែក នៅលើភូមិសាស្រ្តខេត្តសម្រេចបានជាផ្លែផ្កាសមិទ្ធិផលសំខាន់ៗ ជាច្រើន។ 

ក្នុងដំណាក់កាលឆ្នាំ ២០១៦ - ២០២០ ឆ្លងតាមរយៈកម្មវិធី ១៣៥ ខេត្តបានវិនិ យោគទឹកប្រាក់ជាង ២៨ ពាន់លានដុងសម្រាប់ការវិនិយោគអភិវឌ្ឍ ហេដ្ឋារច នាសម្ព័ន្ធនៅឃុំចំនួន ១០ និងភូមិចំនួន ៤១ ដែលលំបាកលំបិនខ្លាំង កន្លែងដែលមានបងប្អូនជនជាតិ ខ្មែរ រស់នៅច្រើនកុះករ។

ខេតត បាកលៀវ ខតខបរងបរែងកាតបនថយភាពករករលើកកមពសជវភាពរសនៅរបសបងបអនជនជាត hinh anh 4គោលការណ៍ស្តារឡើងវិញនិងអភិវឌ្ឍន៍ភូមិសិប្បកម្មប្រពៃណីជួយបងប្អូនជនជាតិ ខ្មែរ នៅស្រុក ហុងយ៉ឹន (ខេត្ត បាកលៀវ) អភិវឌ្ឍសេដ្ឋកិច្ច រួមចំណែកកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពនៅមូលដ្ឋាន

ទន្ទឹមនឹងនោះ ខេត្តក៏បានផ្សព្វផ្សាយអនុវត្តគោលនយោបាយឥណទានអនុ គ្រោះដូចជាឧបត្ថម្ភទុនកម្ចីសម្រាប់ការបង្កបង្កើនផល សម្ភារៈកសិកម្ម គ្រឿងម៉ាស៊ីន គ្រឿងបរិក្ខារ... អនុវត្តគម្រោងឧបត្ថម្ភអភិវឌ្ឍផលិតកម្មដោយមានប្រភពទុនជាង ៤,៥៤ ពាន់លានដុងសម្រាប់ឧបត្ថម្ភគ្រួសារបងប្អូនជនជាតិ ភាគតិចចំនួន ៩៣៦ គ្រួសារ។ 

រីឯជីវភាពរស់នៅខាងសម្ភារៈនិងខាងស្មារតីរបស់បងប្អូនជនជាតិភាគតិចវិញក៏តែងតែទទួលបានការយកចិត្តទុកដាក់ ជួយឧបត្ថម្ភពីសំណាក់អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ។ល។

ខេតត បាកលៀវ ខតខបរងបរែងកាតបនថយភាពករករលើកកមពសជវភាពរសនៅរបសបងបអនជនជាត hinh anh 5ខេត្ត បាកលៀវ រៀបចំលើកសរសើរបណ្ដាក្រុមគ្រួសារជនជាតិ ខ្មែរ គំរូៗ ដែលមានស្នាដៃពុះពារជម្នះការលំបាកឈានឡើងឆ្លងផុតពីភាពក្រីក្រប្រកបដោយចីរភាព

គោលនយោបាយកាត់បន្ថយភាពក្រីក្រទាំងឡាយត្រូវបានខេត្ត បាកលៀវ អនុវត្តដោយមានប្រសិទ្ធភាពបានរួមចំណែកធ្វើឲ្យផ្លាស់ប្តូរការយល់ដឹង ព្រមទាំងបង្កើតការងារធ្វើ បង្កើនប្រាក់ចំណូលជូនបងប្អូនជនជាតិភាគតិចនិយាយរួម បងប្អូនជនជាតិ ខ្មែរ និយាយដោយឡែក។ 

យោងតាមលោក វឿងភឿងណាម អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បាកលៀវ៖ នាពេលខាងមុខ ខេត្តនឹងបន្តយកចិត្តទុកដាក់ដល់ការងារកាត់បន្ថយភាពក្រីក្រ ព្រមទាំងប្រើប្រាស់ដោយមានប្រសិទ្ធភាពនូវប្រភពធនធានឧបត្ថម្ភរបស់រដ្ឋ។

ខេតត បាកលៀវ ខតខបរងបរែងកាតបនថយភាពករករលើកកមពសជវភាពរសនៅរបសបងបអនជនជាត hinh anh 6ទន្ទឹមនឹងការផ្ដោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការវិនិយោគអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់បងប្អូនជនជាតិភាគតិច ក្នុងឱកាសពិធីបុណ្យ បុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់បងប្អូនជនជាតិ ខ្មែរ អាជ្ញាធរ ផ្នែក ស្ថាប័នគ្រប់លំដាប់ថ្នាក់នៅខេត្ត បាកលៀវ តែងតែចាត់តាំងក្រុមការងារអញ្ជើញមកសួរសុខទុក្ខប្រគេនទេយ្យវត្ថុជូនអំណោយដល់ព្រះសង្ឃ គ្រួសារគោលនយោបាយ គ្រួសារគំរូៗ

ខេត្តក៏បានផ្សព្វផ្សាយអនុវត្តគោលនយោបាយផ្សេងៗ យ៉ាងគ្រប់គ្រាន់ ទាន់ពេលវេលាដល់គ្រួសារក្រីក្រ គ្រួសារស្ថិតនៅជិតខ្សែបន្ទាត់នៃភាពក្រីក្រ ផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការជួយឧបត្ថម្ភទុនកម្ចីសម្ដៅពង្រីកការបង្កបង្កើនផល ធ្វើពិពិធកម្មនូវប្រភពទុនឥណទានសម្រាប់ជូនក្រុមគ្រួសារក្រីក្រ... ឆ្លងតាមរយៈនោះ ជួយបងប្អូនជនជាតិឈានឡើងឆ្លងផុតពីភាពក្រីក្រប្រកបដោយចីរភាព ពួតដៃគ្នាកសាងស្រុកកំណើតអោយកាន់តែសម្បូរសប្បាយ ស្រស់ស្អាតឡើងពីមួយថ្ងៃ ទៅមួយថ្ងៃ៕

អត្ថបទនិងរូបថត៖  ញ៉ឹតប៊ិញ - ភុកថាញ់ - ថាញ់ញ៉ា


សំណើ