ខេត្ត បាកលៀវ គិតគូរដល់ជីវភាពរស់នៅនៃបងប្អូនជនជាតិ ខ្មែរ

អាស្រ័យដោយមានការយកចិត្តទុកដាក់ វិនិយោគ មូលដ្ឋានសម្ភារផ្នែកអប់រំនៅតំបន់បងប្អូន ជនជាតិ ខ្មែរ លើភូមិសាស្ត្រខេត្ត បាកលៀវ មានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើន អាស្រ័យដោយមានការយកចិត្តទុកដាក់ វិនិយោគ មូលដ្ឋានសម្ភារផ្នែកអប់រំនៅតំបន់បងប្អូន ជនជាតិ ខ្មែរ លើភូមិសាស្ត្រខេត្ត បាកលៀវ មានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើន

បច្ចុប្បន្ន ខេត្ត បាក លៀវ មានបងប្អូនជនជាតិ ខ្មែរ ជាង ១៧.០០០ គ្រួសារ (ស្មើនឹងជាង ៧,៥% នៃចំនួនប្រជាជន) ដែលរស់នៅប្រមូលផ្តុំនៅទីក្រុង បាកលៀវ និងឃុំ ទីរួមស្រុកមួយចំនួនចំណុះបណ្ដាស្រុក៖ វិញលើយ ហុង យ៉ឹន…។

ខេតត បាកលៀវ គតគរដលជវភាពរសនៅនៃបងបអនជនជាត ខមែរ hinh anh 1អាស្រ័យដោយមានការយកចិត្តទុកដាក់ វិនិយោគ មូលដ្ឋានសម្ភារផ្នែកអប់រំនៅតំបន់បងប្អូនជនជាតិ ខ្មែរ លើភូមិសាស្ត្រខេត្ត បាកលៀវ មានការផ្លាស់ប្តូរជាវិជ្ជមានជាច្រើន

ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិចនិយាយរួម បងប្អូនជនជាតិ ខ្មែរ និយាយដោយឡែកដែលរស់នៅនៅលើភូមិសាស្ត្រក្នុងរយៈពេលកន្លងទៅ ខេត្ត បាកលៀវ បានអនុវត្តគោលនយោបាយឧបត្ថម្ភសមស្របជាច្រើនដូចជាឲ្យខ្ចីប្រាក់កម្ចីអនុគ្រោះ ផ្ទេរវិទ្យាសាស្ត្រ - បច្ចេកទេស វិនិយោគកសាងប្រព័ន្ធអគ្គិសនី ផ្លូវថ្នល់ សាលារៀន មណ្ឌលសុខភាព...។

ខេតត បាកលៀវ គតគរដលជវភាពរសនៅនៃបងបអនជនជាត ខមែរ hinh anh 2ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនខេត្ត បាកលៀវ អញ្ជើញប្រគល់ជូនអំណោយដល់គ្រួសារគោលនយោបាយ គ្រួសារក្រីក្រ គ្រួសារជិតខ្សែបន្ទាត់នៃភាពក្រីក្រជាបងប្អូនជនជាតិ ខ្មែរ នៅឃុំ វិញត្រាច់ដុង ទីក្រុង បាកលៀវ (ខេត្ត បាកលៀវ)

ដោយឡែក្នុងឆ្នាំ ២០២០ ខេត្ត បាកលៀវ បានប្រើប្រាស់ថវិកាចំនួន ៥៤ ពាន់លានដុង ជួយប្រជាជនក្រីក្រជាង ២.០០០ គ្រួសារ ដើម្បីអភិវឌ្ឍន៍ផលិតកម្ម ផ្តល់ប័ណ្ណធានា រ៉ាប់ រងសុខភាពជាង ១៤.៥០០ សន្លឹក ឧបត្ថម្ភមុខរបរជូនបងប្អូនជនជាតិភាគតិចក្រីក្រជិត ១.៥០០ គ្រួសារ ក្នុងនោះ ភាគច្រើនជាបងប្អូនជនជាតិ ខ្មែរ។

ខេតត បាកលៀវ គតគរដលជវភាពរសនៅនៃបងបអនជនជាត ខមែរ hinh anh 3
ទម្រង់រូបភាពដាំត្រប់វែងក្នុងផ្ទះសំណាញ់របស់គ្រួសារលោក ឡឹមដាយហ្វាង ជនជាតិ ខ្មែរ នៅភូមិ កាយយ៉ា ឃុំ ហ៊ឹងហូយ ស្រុក វិញលើយ (ខេត្ត បាកលៀវ)

លោក ទ្រិញថាញ់ផុង ប្រធានគណៈកម្មការជនជាតិនិងសាសនាខេត្ត បាកលៀវ បានឲ្យដឹកថា៖ ខេត្តនឹងដំណើរការផ្សព្វផ្សាយអនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំដំណាក់កាលពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ព្រមទាំងកសាងផែនការស្តារអត្តសញ្ញាណវប្បធម៌ មុខរបរនិងផលិតផលពិសេសដាច់ដោយឡែកឡើងវិញដោយផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍទេសចរណ៍នៅតាមភូមិសាស្ត្រទាំងឡាយដែលមានបងប្អូនជនជាតិ ខ្មែរ រស់នៅច្រើនកុះករ៕

អត្ថបទនិងរូបថត៖ ញ៉ឹតប៊ិញ - ភុកថាញ់ - ថាញ់ញ៉ា
បញ្ចូលអត្ថបទដោយ៖ ជ័យពិសិដ្ឋ


សំណើ