ខេត្ត បាកលៀវ ទាក់ទាញបញ្ញវន្តវ័យក្មេងស្ម័គ្រចិត្តចូលរួមការអភិវឌ្ឍជនបទ

បញ្ញវតីវ័យក្មេង យ៉ាញ់ហ្វាងអៀន ជនជាតិ ខ្មែរ អនុលេខាសម្ព័ន្ធយុវជន អនុប្រធានសមាគមសហព័ន្ធយុវជន វៀត ណាម សង្កាត់ ញ៉ាម៉ាត ទីក្រុង បាកលៀវ (ខេត្ត បាកលៀវ) ជាមួយនឹងថ្នាក់បង្រៀនបន្ថែមអោយកុមារមានស្ថាន ភាពរស់នៅលំបាកលំបិន បញ្ញវតីវ័យក្មេង យ៉ាញ់ហ្វាងអៀន ជនជាតិ ខ្មែរ អនុលេខាសម្ព័ន្ធយុវជន អនុប្រធានសមាគមសហព័ន្ធយុវជន វៀត ណាម សង្កាត់ ញ៉ាម៉ាត ទីក្រុង បាកលៀវ (ខេត្ត បាកលៀវ) ជាមួយនឹងថ្នាក់បង្រៀនបន្ថែមអោយកុមារមានស្ថាន ភាពរស់នៅលំបាកលំបិន

ក្រោយរយៈពេល ៥ ឆ្នាំអនុវត្តគម្រោងសាកល្បងជ្រើសរើសបញ្ញវន្ត បញ្ញវតីវ័យក្មេង ស្ម័គ្រចិត្តចូលរួមក្នុងការអភិវឌ្ឍជនបទនៅតាមឃុំ ខេត្ត បាកលៀវ ជ្រើស រើសនិងទាក់ទាញបានបញ្ញវន្ត បញ្ញវតីវ័យក្មេងចំនួន ២៧ នាក់ ស្ម័គ្រចិត្ត មកបំពេញការងារ ទទួលបន្ទុកលើវិស័យផ្សេងៗ ដូចជា៖ ហិរញ្ញវត្ថុ - គណនេយ្យ ការិយាល័យ - ស្ថិតិ វប្បធម៌ - សង្គម សុរិយោដី - កសិកម្ម - សំណង់ និង បរិស្ថាននៅមូលដ្ឋានជាច្រើនក្នុងខេត្ត។

ខេតត បាកលៀវ ទាកទាញបញញវនតវយកមេងសមគរចតតចលរមការអភវឌឍជនបទ hinh anh 1បញ្ញវន្តវ័យក្មេងនិងយុវជនស្ម័គ្រចិត្តជួយថែទាំចម្ការបន្លែនិងសង់ផ្ទះជូនប្រជាកសិករនៅឃុំ ភឿកឡុង ស្រុក ភឿក ឡុង (ខេត្ត បាកលៀវ)

តាមលោកស្រី ឡឹមធីសាង អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បាកលៀវ បញ្ញវន្ត បញ្ញវតីទាំងឡាយនៅពេលដែលបានចាត់ចែងចុះទៅបំពេញការងារនៅ ឃុំតែងតែ បានអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ បង្កលក្ខណៈងាយស្រួលធ្វើការទៅតាមសមត្ថភាពប្រៀបខ្លាំងដើម្បីបំពេញល្អភារកិច្ច។

ខេតត បាកលៀវ ទាកទាញបញញវនតវយកមេងសមគរចតតចលរមការអភវឌឍជនបទ hinh anh 2បញ្ញវតីវ័យក្មេង យ៉ាញ់ហ្វាងអៀន ជនជាតិ ខ្មែរ អនុលេខាសម្ព័ន្ធយុវជន អនុប្រធានសមាគមសហព័ន្ធយុវជន វៀត ណាម សង្កាត់ ញ៉ាម៉ាត ទីក្រុង បាកលៀវ (ខេត្ត បាកលៀវ) ជាមួយនឹងថ្នាក់បង្រៀនបន្ថែមអោយកុមារមានស្ថាន ភាពរស់នៅលំបាកលំបិន

ក្រោយមួយរយៈពេលបំពេញការងារ បញ្ញវន្ត បញ្ញវតីទាំងនេះស្ទើរតែទាំងអស់សុទ្ធ សឹងជាប់ឈ្មោះក្នុងបញ្ជីរាយនាមរៀបចំបេក្ខភាពសម្រាប់មហាសន្និបាតបក្ខភាគថ្នាក់មូលដ្ឋានអាណត្តិ ២០២០ - ២០២៥។

ខេតត បាកលៀវ ទាកទាញបញញវនតវយកមេងសមគរចតតចលរមការអភវឌឍជនបទ hinh anh 3បញ្ញវន្ត បញ្ញវតីនិងសមាជិកសម្ព័ន្ធយុវជនពិនិត្យជំងឺដោយឥតគិតថ្លៃជូនបងប្អូនជនជាតិ ខ្មែរ នៅឃុំ ហ៊ឹង ហូយ ស្រុក វិញលើយ (ខេត្ត បាកលៀវ)

ដើម្បីឱ្យបញ្ញវន្ត បញ្ញវតីមានឱកាសបន្តការចូលរួមវិភាគទាននូវកម្លាំងវ័យក្មេងដល់បណ្ដាឃុំ ខេត្ត បាកលៀវ បានសូមស្នើដល់រដ្ឋាភិបាលអនុញ្ញាតឱ្យពន្យារពេលអនុវត្តគម្រោងដល់ដំណាច់ឆ្នាំ ២០២០ ព្រមទាំង មានគោលនយោបាយរបបសមស្របសម្រាប់បញ្ញវន្ត បញ្ញវតីទាំងឡាយបន្ទាប់ពីបំពេញរួចរាល់នូវភារកិច្ចប៉ុន្តែនៅមិនទាន់បានរៀបចំចាត់ចែងការងារថ្មី...៕

អត្ថបទ៖  ញ៉ឹតប៊ិញ - ថាញ់ញ៉ា


សំណើ