ខេត្ត បាកលាវ អភិវឌ្ឍន៍សេដ្ឋកិច្ចតំបន់ អេកូឡូស៊ីទឹកប្រៃ - ទឹកសាប


ប៉ុន្មានឆ្នាំថ្មីៗ នេះ ខេត្ត បាកលាវ បានជួយឧបត្ថម្ភអោយបងប្អូនជនជាតិខ្មែរ ព្រមទាំងបងប្អូនបណ្តាជនជាតិក្នុងខេត្តអភិវឌ្ឍទម្រង់រូបភាពដាំស្រូវគុណភាពខ្ពស់ គួបផ្សំជាមួយការចិញ្ចឹមបង្គានាគ ត្រីប្រខឿ ក្តាមសមុទ្រ គ្រំឈាមជាដើម ទន្ទឹមនឹងនោះ ជម្រុញខ្លាំងការអភិវឌ្ឍទេសចរណ៍អេកូឡូស៊ីសមុទ្រ ទេសចរណ៍វប្បធម៌ វាយោអគ្គិសនី។ល។ ផ្តើមពីនោះ ពិពិធកម្មមុខរបរតំបន់អេកូឡូស៊ីទឹកប្រៃ - ទឹកសាប។ 
 
ស្រះចិញ្ចឹមបង្គារបស់សេដ្ឋីវ័យក្មេងឡឹមវ៉ាន់លិញ នៅភូមិ បៀនដុង ឃុំ វិញត្រាច់ដុង ទីក្រុង បាកលាវ

ក្រៅពីនេះ ខេត្តនៅបើកថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈកែច្នៃជលផល កាត់ដេរ វិចិត្រសិល្បៈប្រពៃណី បង្កការងារធ្វើស្ថិតស្ថេរជូនបងប្អូន រួមចំណែកបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រនៅមូលដ្ឋាន។
 
គ្រួសារជនជាតិខ្មែរជាច្រើនបានបង្វែរដីដែលដាំស្រូវមិនសូវមានប្រសិទ្ធភាពមកដាំបន្លែបង្ការវិញដើម្បីបង្កើនចំណូល

អាស្រ័យដោយការផ្ដោតទៅលើការអភិវឌ្ឍសេដ្ឋកិច្ច មកទល់បច្ចុប្បន្ននេះ អត្រាគ្រួសារបងប្អូនជនជាតិ ខ្មែរ ក្រីក្រនៅក្នុងខេត្តថយចុះខ្លាំង សព្វថ្ងៃនេះ នៅប្រមាណជា ១៨% ប៉ុណ្ណោះ៕
 
ខេត្ត បាកលាវ បា នបើកថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈកែច្នៃជលផល រួមចំណែកបង្កការងារធ្វើស្ថិតស្ថេរជូនបងប្អូន


សំណើ