ខេត្ត ប៊ិញធន់ លើកកម្ពស់ជីវភាពរស់នៅតំបន់បងប្អូនជនជាតិ

ខេត្ត ប៊ិញធន់ លើកកម្ពស់ជីវភាពរស់នៅតំបន់បងប្អូនជនជាតិ

បច្ចុប្បន្ននេះ ខេត្ត ប៊ិញធន់ មានជនជាតិភាគតិចចំនួន ៣៤ ក្រុម ដោយមានប្រជាជនជាង ២៤.០០០ គ្រួសារស្មើនឹងអត្រា ៨% នៃចំនួនប្រជាជន។

ខេតត បញធន លើកកមពសជវភាពរសនៅតបនបងបអនជនជាត hinh anh 1មុខមាត់ថ្មីនៅតំបន់ដែលមានបងប្អូនជនជាតិភាគតិចរស់នៅច្រើនកុះករចំណុះឃុំ ឡាយ៉ា ស្រុក ហាមធន់បាក់ (ខេត្ត ប៊ិញធន់)

អាស្រ័យដោយបានអនុវត្តព្រមៗ គ្នានូវដំណោះស្រាយជាច្រើន ស្ថានការណ៍សេដ្ឋកិច្ច - សង្គមនៅបណ្តាឃុំតំបន់ភ្នំតំបន់បងប្អូនជនជាតិភាគតិច កំពុងតែផ្លាស់ប្តូរជាជំហានៗ។

ខេតត បញធន លើកកមពសជវភាពរសនៅតបនបងបអនជនជាត hinh anh 2ការអនុវត្តយន្តូបនីយកម្មក្នុងការបង្កបង្កើនផលកសិកម្មនៅស្រុកតំបន់ភ្នំ ឌឹកលិញ (ខេត្ត ប៊ិញធន់)

ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិភាគតិចលើគ្រប់ជ្រុងជ្រោយ ចាប់ពីឆ្នាំ ២០១៥ មកទល់ពេលនេះ ខេត្ត ប៊ិញធន់ បានវិនិយោគទុនជាង ១៨៦ ពាន់លានដុងសម្រាប់ជួយឧបត្ថម្ភបងប្អូនជនជាតិក្នុងការជំរុញខ្លាំងក្លាក្នុងការបង្កបង្កើនផល ព្រមទាំងវិនិយោគកសាងសំណង់ផ្លូវគមនាគមន៍ ធារាសាស្ត្រ សាលារៀនជាច្រើន...។

ខេតត បញធន លើកកមពសជវភាពរសនៅតបនបងបអនជនជាត hinh anh 3បងប្អូនជនជាតិ ចាម នៅឃុំ សុងប៊ិញ ស្រុក បាក់ប៊ិញ (ខេត្ត ប៊ិញធន់) ដាំស្វាយតាមវិធីសាស្ត្រថ្មី

អាស្រ័យហេតុដូច្នេះហើយ ១០០% ឃុំនៅតំបន់បងប្អូនជនជាតិភាគតិចបានមានផ្លូវគមនាគមន៍រឹងមាំ បង្កភាពងាយស្រួលដល់ការដឹកជញ្ជូនកសិ ផលនិងធ្វើដំណើរទៅមករវាងតំបន់នានា គ្រួសារចំនួន ៩៨% បានប្រើប្រាស់អគ្គិសនីពីបណ្តាញអគ្គិសនីជាតិ ស្ថានភាពគ្រួសារបងប្អូនជនជាតិ ភាគតិចគ្មានដីលំនៅដ្ឋាននិងគ្មានដីសម្រាប់បង្កបង្កើនផលត្រូវបានដោះស្រាយជាសារវន្ត…។

ខេតត បញធន លើកកមពសជវភាពរសនៅតបនបងបអនជនជាត hinh anh 4ទម្រង់រូបភាពដាំដំណាំកាហ្វេផ្តល់ចំណូលខ្ពស់របស់បងប្អូនជនជាតិនៅឃុំតំបន់ខ្ពស់ ដាមី ស្រុក ហាមធន់បាក់ (ខេត្ត ប៊ិញធន់)

ដើម្បីសម្រេចបានលទ្ធផលដូចបានលើកឡើងខាងលើ ខេត្ត ប៊ិញធន់ បានដំណើរការព្រមៗ គ្នានូវដំណោះស្រាយជាច្រើន គួបបញ្ចូលបណ្ដាគោលនយោបាយរបស់មជ្ឈិមនិងមូលដ្ឋាន។

ជាពិសេសកម្មវិធី ១៣៥ ត្រូវបានដាក់ដំណើរការទាន់ពេលវេលា បង្កើតជាសន្ទុះសម្រាប់ការអភិវឌ្ឍគ្រប់ជ្រុងជ្រោយក្នុងបណ្ដាវិស័យ តាំងពីសុខាភិបាល អប់រំ វប្បធម៌... រហូតដល់សេដ្ឋកិច្ច - សង្គម ហេដ្ឋារចនាសម្ព័ន្ធ។

ខេតត បញធន លើកកមពសជវភាពរសនៅតបនបងបអនជនជាត hinh anh 5វិទ្យាល័យអន្តេវាសិកជនជាតិខេត្ត ប៊ិញធន់ ត្រូវបានវិនិយោគកសាងធំទូលាយ បំពេញតម្រូវការបង្រៀននិងរៀនសូត្រនៃកូនក្មួយតំបន់បងប្អូនជនជាតិភាគតិច

ឆ្លៀតប្រើប្រាស់ឲ្យអស់នូវប្រសិទ្ធភាពនៃកម្មវិធី ១៣៥ មូលដ្ឋានទាំងឡាយក្នុងខេត្តនៅទាំងដំណើរការយ៉ាងបត់បែនតាមកាលៈទេសៈនូវទម្រង់រូបភាពផលិតកម្មយ៉ាងសមស្របជាច្រើនដូចជាដាំដំណាំពោត ស្វាយ ខ្នុរ ចិញ្ចឹម គោបន្តពូជ... ព្រមទាំងជំរុញយ៉ាងខ្លាំងក្លាការណែនាំបងប្អូនជនជាតិអនុវត្តវិទ្យាសាស្ត្រ - បច្ចេកទេសក្នុងការបង្កបង្កើនផល អនុវត្តយន្តូបនីយកម្មក្នុងកសិកម្មលើកកម្ពស់ទិន្នផលនិង ប្រសិទ្ធភាពសេដ្ឋកិច្ចជាជំហានៗ។

ខេតត បញធន លើកកមពសជវភាពរសនៅតបនបងបអនជនជាត hinh anh 6ការប្រជុំជីវភាពវប្បធម៌ - កីឡាក្នុងទិវាបុណ្យបណ្តាជនជាតិដែលរស់នៅលើភូមិសាស្រ្តខេត្ត ប៊ិញធន់

រយៈកាល ៥ ឆ្នាំកន្លងទៅ អត្រាគ្រួសារក្រីក្រនៅតំបន់បងប្អូនជនជាតិភាគតិចនៅខេត្ត ប៊ិញធន់ បានថយចុះជាមធ្យមជាង ២,៦% ក្នុងមួយឆ្នាំ។

ខេតត បញធន លើកកមពសជវភាពរសនៅតបនបងបអនជនជាត hinh anh 7សំណង់ធារាសាស្រ្តសំខាន់ៗ ជាច្រើនត្រូវបានដាក់អោយដំណើរការរួមចំណែកផ្គត់ផ្គង់ទឹកសម្រាប់បម្រើការផលិតកម្មនៅតំបន់បងប្អូនជនជាតិភាគតិចលើភូមិសាស្រ្តខេត្ត ប៊ិញធន់

ប្រសិនបើនៅឆ្នាំ ២០១៦ ចំនួនគ្រួសារក្រីក្រនៅតំបន់បងប្អូនជនជាតិភាគតិចក្នុងខេត្តមាន ៤.២៥០ គ្រួសារ (ស្មើនឹងជិត ២០% នៃចំនួនសរុបនៃគ្រួសារបងប្អូនជនជាតិភាគតិច) គឺមកដល់ពេលនេះ ចំនួនគ្រួសារក្រីក្រនៅត្រឹមជាង ១.៧០០ គ្រួសារ (ជិត ៧%)។

ខេតត បញធន លើកកមពសជវភាពរសនៅតបនបងបអនជនជាត hinh anh 8ខ្សែផ្លូវទើបកសាងថ្មីធំទូលាយនៅតំបន់ "វាលខ្សាច់" ជៀនឃូឡេ ស្រុក បាក់ប៊ិញ (ខេត្ត ប៊ិញធន់)

នេះជាសញ្ញាវិជ្ជមានដើម្បីឲ្យខេត្ត ប៊ិញធន់ បន្តអនុវត្តល្អបណ្តាគោលនយោបាយដំណើរការដំណោះស្រាយជាច្រើន ផ្តើមពីនោះលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនជនជាតិភាគតិចនៅលើភូមិសាស្រ្តដោយឥតឈប់ ឈរ៕

អត្ថបទនិងរូបថត៖ ង្វៀនថាញ់


សំណើ