ខេត្ត វិញឡុង អនុវត្តន៍បច្ចេកវិទ្យាខ្ពស់ទៅក្នុងផលិតកម្មកសិកម្ម

ផលិតកម្មកសិកម្មតាមទិសដៅបច្ចេកវិទ្យាខ្ពស់កំពុងជាទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់មាមីងបងប្អូនកសិករនៅខេត្ត វិញឡុង។ មិនត្រឹមតែជួយលើកកម្ពស់ប្រសិទ្ធភាពផលិតកម្ម ស្ថិរភាពប្រាក់ចំណូលប៉ុណ្ណោះទេ កសិកម្មអនុវត្តន៍បច្ចេកវិទ្យាខ្ពស់នៅថែមទាំងរួមចំណែកបង្កើតពាណិជ្ជសញ្ញាឲ្យរាល់មុខទំនិញកសិផលក្នុងស្រុកផងដែរ។ល។

ការអនុវត្តបច្ចេកវិទ្យាគួបផ្សំជាមួយនឹងការសង្កេតពិនិត្យមើល ឧស្សាហ៍ ធ្វើប្រព្រឹត្តកម្មបញ្ហា "សុខភាព" របស់ដំណាំ ចម្ការត្រសក់ផ្អែម Peace Farm ជារឿយៗ របស់លោកស្រី ឡេ ង៉ុកហៀន នៅសង្កាត់ ទ្រឿងអាន ទីក្រុង វិញឡុង កំពុងផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចល្អបង្គួរ។

ខេតត វញឡង អនវតតនបចចេកវទយាខពសទៅកនងផលតកមមកសកមម hinh anh 1សមាជិកសហករណ៍ តឹនដាត ឃុំ ទ្រុងង៉ាយ ស្រុក វុងលៀម (ខេត្ត វិញឡុង) ប្រើដ្រូនសម្រាប់បម្រើការងារផលិតស្រូវសរីរាង្គ

ទោះបីជាមានផ្ទៃដីត្រឹមតែ ១.០០០ ម៉ែត្រការ៉េប៉ុណ្ណោះ ប៉ុន្តែលោកស្រី ហៀន បានបត់បែនដាំដំណាំឆ្លាស់គ្នាជាច្រើនប្រភេទមានដូចជាត្រសក់ ត្រសក់ផ្អែម ឪឡឹក ប៉េងប៉ោះជាដើម ហើយទន្ទឹមនឹងនោះគួបផ្សំជាមួយទេសចរណ៍ឆ្លងកាត់បទពិសោធន៍ថែមទៀតផង។ បន្ទាប់ពីដាក់ដំណើរការមួយរយៈពេលក្រោយមកចម្ការត្រសក់ផ្អែម Peace Farm បានទាក់ទាញភ្ញៀវទេសចរមួយចំនួនធំអញ្ជើញមកទស្សនា ឆ្លងកាត់ បទពិសោធន៍ ទិញផលិតផល និងស្វែងយល់ពីឆ្លងកាត់បទពិសោធន៍ក្នុងផលិតកម្មកសិកម្អនុវត្តន៍បច្ចេកវិទ្យាខ្ពស់។

ចំពោះគំរូចិញ្ចឹមត្រីអន្ទង់មិនមានភក់ប្រើប្រាស់ប្រពន្ធចម្រោះទឹក លោក ង្វៀន ទ្រីងៀប នាយកក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតកសិដ្ឋាន Island Farm នៅឃុំ ភូគ្វើយ ស្រុក ឡុងហូ បានសន្សំសំចៃទឹកនិងកម្លាំងពលកម្មច្រើនណាស់។ គ្រាន់តែប្រើអាងចម្រោះទុកអោយទឹករង អតិសុខុមប្រាណ បូមទឹក ម៉ាស៊ីន បង្កើតអុកស៊ីហ្សែនហើយឱ្យទឹកពីអាងចិញ្ចឹមត្រីអន្ទង់ហូរមកអាងចម្រោះទុកអោយទឹករងដើម្បីប្រើប្រាស់ឡើងវិញ គំរូនេះបានជួយឱ្យលោក ងៀប ផ្លាស់ទឹកតែម្តងក្នុងមួយខែ ជំនួសឲ្យការផ្លាស់ទឹក ២ ទៅ ៣ ដងក្នុងមួយថ្ងៃដូចកាលពីមុន។

ខេតត វញឡង អនវតតនបចចេកវទយាខពសទៅកនងផលតកមមកសកមម hinh anh 2គំរូចិញ្ចឹមត្រីអន្ទង់មិនមានភក់ប្រើប្រាស់ប្រពន្ធចម្រោះទឹករបស់ក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតកសិផល Island នៅឃុំ ភូគ្វើយ ស្រុក ឡុងហូ (ខេត្ត វិញឡុង)

ការកំណត់កសិកម្មអនុវត្តន៍បច្ចេកវិទ្យាខ្ពស់ជាទិសដៅចាំបាច់ខ្លាំង ខេត្ត វិញឡុង ខិតខំ ប្រឹងប្រែងដល់ឆ្នាំ ២០២៥ អត្រានៃផលិតផលកសិកម្មអនុវត្តន៍បច្ចកវិទ្យាខ្ពស់នឹងសម្រេចជាង ២០ ភាគរយនៃតម្លៃផលិតកម្ម កសិកម្មសរុប។

តាមលោក ទ្រឿង ថាញ់យ៉ាញ់ នាយកមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទខេត្ត វិញឡុង ដើម្បីសម្រេចបាននូវគោលដៅបានដាក់ចេញផ្នែកកសិកម្មនឹងបន្តសហការជាមួយនឹងមូលដ្ឋាន ដើម្បីដាក់ដំណើរការមានប្រសិទ្ធភាពនូវសេចក្តីសម្រេចចិត្តលើកទី ១១ អាណត្តិ ២០២០ - ២០២៥ របស់គណៈកម្មាធិការបក្ស ខេត្ត វិញឡុង ស្តីពីផលិតកម្មកសិកម្មអនុវត្តន៍បចេ្ចកវិទ្យាខ្ពស់និងសេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាប្រជាជនខេត្តស្តីពីគោលនយោបាយឧបត្ថម្ភការអភិវឌ្ឍកសិកម្មអនុវត្តន៍បច្ចេកវិទ្យាខ្ពស់ កសិកម្មសរីរាង្គក្នុងដំណាក់កាលឆ្នាំ ២០២២ - ២០៣០។

ខេតត វញឡង អនវតតនបចចេកវទយាខពសទៅកនងផលតកមមកសកមម hinh anh 3ការដាំត្រសក់ផ្អែមក្នុងផ្ទះសំណាញ់អនុវត្តន៍បច្ចេកវិទ្យាខ្ពស់របស់សហគ្រាសមួយនៅទីក្រុង វិញឡុង
ខេតត វញឡង អនវតតនបចចេកវទយាខពសទៅកនងផលតកមមកសកមម hinh anh 4រាល់គំរូកសិកម្មបច្ចេកវិទ្យាខ្ពស់គួបផ្សំនឹងទេសចរណ៍កំពុងត្រូវបានមាមីងបងប្អូនកសិករយកចិត្តទុកដាក់ក្នុងការវិនិយោគសមស្របតាមនិន្នាការអភិវឌ្ឍនិងបំពេញតម្រូវការរបស់ប្រជាជនកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃខេតត វញឡង អនវតតនបចចេកវទយាខពសទៅកនងផលតកមមកសកមម hinh anh 5ប្រព័ន្ធស្រោចស្រប់ដោយតំណក់ទឹកត្រូវបានអនុវត្តនៅក្នុងផលិតកម្មកសិកម្មជួយកសិករ វិញឡុង សន្សំសំចៃទឹក និងកម្លាំងពលកម្ម

នាពេលខាងមុខ ខេត្ត វិញឡុង នឹងបង្កើនការហ្វឹកហ្វឺន ផ្ទេរវិទ្យាសាស្ត្រនិងបច្ចេកទេស ដើម្បីលើកទឹកចិត្តដល់អង្គការ សហគ្រាស បុគ្គលវិនិយោគក្នុងការស្រាវជ្រាវ ផ្ទេរ បន្តរក្សានិងពង្រីកឲ្យទូលាយការអនុវត្តបច្ចេកវិទ្យាខ្ពស់ចូលទៅក្នុងផលិតកម្មធ្វើអាជីវកម្ម ទន្ទឹមនោះឧបត្ថម្ភគោលនយោបាយពីការអនុវត្តបច្ចេកវិទ្យាខ្ពស់ក្នុងគ្រប់ដំណើរការផលិត ដើម្បីបង្កើតមូលដ្ឋានគ្រឹះសម្រាប់ផលិតកម្មកសិកម្មបច្ចេកវិទ្យាខ្ពស់ កសិកម្មសរីរាង្គអភិវឌ្ឍដោយចីរភាព៕

អត្ថបទនិងរូបថត៖ ធុយហាំង
បញ្ចូលទិន្នន័យ៖ អៀនថាញ់ 


សំណើ