ខេត្ត សុកត្រាំង កសាងសង្គមរៀនសូត្រពេញមួយជីវិត

ខេត្ត សុកត្រាំង កសាងសង្គមរៀនសូត្រពេញមួយជីវិត

បេសកកម្មជំរុញការសិក្សារៀនសូត្រ ជំរុញទេពកោសល្យនៅខេត្ត សុកត្រាំង បានចូលរួមចំណែកលើកកម្ពស់ចំណេះដឹង នាំមកនូវប្រសិទ្ធភាពជាក់ស្តែងក្នុងការចលនាប្រជាជន ជាពិសេសជាជនជាតិភាគតិចចូលរួមរៀនសូត្រជាប្រចាំនិងពេញមួយជីវិត...។

តាមសមាគមជំរុញការសិក្សាខេត្ត សុកត្រាំង បានអោយដឹងថា ក្នុងអំឡុងពេល ៥ ឆ្នាំកន្លងមក ចំនួនគ្រួសាររៀនសូត្រ ត្រកូលរៀនសូត្រ សហគមន៍រៀនសូត្រនិងអង្គភាពរៀនសូត្រនៅលើភូមិសាស្រ្តខេត្តមានការកើនឡើងជាលំដាប់និងយ៉ាងឆាប់រហ័ស។ ផ្តើមពីគ្រួសាររៀនសូត្រចំនួប ២៦.៦៧២ គ្រួ ត្រកូលរៀនសូត្រចំនួន ១៧៥ សហគមន៍រៀនសូត្រចំនួន ៥៦ និងអង្គភាពរៀនសូត្រចំនួន ១៧៨ កាលពីឆ្នាំ ២០១៦ ក្នុងឆ្នាំ ២០២០ បានកើនឡើងមានចំនួនគ្រួសាររៀនសូត្រជិត ១១៤.០០០ គ្រួ ត្រកូលរៀនសូត្រ ៦៨៨ សហគមន៍រៀនសូត្រ ៥៩៧ និងអង្គភាពរៀនសូត្រជាង ៧២០ ។

ខេតត សកតរាង កសាងសងគមរៀនសតរពេញមយជវត hinh anh 1

សិស្សអនុវិទ្យាល័យ ដាយតឹម នៅស្រុក មីស្វៀន (ខេត្ត សុកត្រាំង) ឆ្លៀតមើលមេរៀនឡើងវិញមុនពេលចូលម៉ោងរៀនមុខវិជ្ជាថ្មី។ រូបថត៖ អានហៀវ

ខេតត សកតរាង កសាងសងគមរៀនសតរពេញមយជវត hinh anh 2

វិទ្យាល័យជនជាតិអន្តេវាសិក ហ្វិញគឿង ជាដំបូលផ្ទះរួមសម្រាប់កូនក្មួយជនជាតិភាគតិចនៅខេត្ត សុកត្រាំង។ រូបថត៖ អានហៀវ

ខេតត សកតរាង កសាងសងគមរៀនសតរពេញមយជវត hinh anh 3

កម្មាភិបាលសមាគមជំរុញការសិក្សាឃុំអញ្ជើញចុះទៅសួរសុខទុក្ខគ្រួសារលោក ផាន់ទ្រឿងផាត (ជនជាតិ ចិន) - គ្រួសារមួយស្រឡាញ់ការសិក្សារៀនសូត្រតួយ៉ាងនៅឃុំ ដាយតឹម ស្រុក មីស្វៀន (ខេត្ត សុកត្រាំង)។ រូបថត៖ អានហៀវ

ខេតត សកតរាង កសាងសងគមរៀនសតរពេញមយជវត hinh anh 4

គ្រូបង្រៀនប្រជាជនលោក ឡឹមអែស ប្រធានសមាគមជំរុញការសិក្សារៀនសូត្រ ខេត្ត សុកត្រាំង អញ្ជើញចុះទៅសួរសុខទុក្ខគ្រួសារជនជាតិ ខ្មែរ មួយដែលស្រឡាញ់ការសិក្សារៀនសូត្រនៅឃុំ ថាញ់ភូ ស្រុក មីស្វៀន។ រូបថត៖ អានហៀវ

ខេតត សកតរាង កសាងសងគមរៀនសតរពេញមយជវត hinh anh 5

ប្អូនៗ សិស្ស ខ្មែរ នៃវិទ្យាល័យជនជាតិអន្តេវាសិក ហ្វិញគឿង (សង្កាត់ ៣ ទីក្រុង សុកត្រាំង) ក្នុងបែលចេញលេង។ រូបថត៖ អានហៀវ 

ខេតត សកតរាង កសាងសងគមរៀនសតរពេញមយជវត hinh anh 6

ជួសជុល ធ្វើឱ្យប្រសើរឡើងនូវប្រភេទសំណង់របស់សាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ (ខេត្ត សុកត្រាំង)។ រូបថត៖ អានហៀវ

ខេតត សកតរាង កសាងសងគមរៀនសតរពេញមយជវត hinh anh 7

ថ្នាក់រៀនមុខវិជ្ជាបច្ចេកវិទ្យាព័ត៌មាននៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ (ខេត្ត សុកត្រាំង)។ រូបថត៖ អានហៀវ 

ខេតត សកតរាង កសាងសងគមរៀនសតរពេញមយជវត hinh anh 8

ផ្តល់អំណោយ លើកទឹកចិត្តប្អូនៗ សិស្សជនជាតិ ខ្មែរ ដែលមានជីវភាពលំបាក រៀនពូកែនៅសាលាបឋមសិក្សា ថាមដូន ៣ នៅឃុំ ថាមដូន ស្រុក មីស្វៀន (ខេត្ត សុកត្រាំង)។  រូបថត៖ចិន្ដា

ខេតត សកតរាង កសាងសងគមរៀនសតរពេញមយជវត hinh anh 9

សេចក្តីរីករាយរបស់កុមារ ខ្មែរ ពេលចូលសាលារៀននៅសាលាមត្តេយ្យ ៣០/៤ នៅឃុំ ភូតឹន ស្រុក ចូវថាញ់ (ខេត្ត សុកត្រាំង)។ រូបថត៖ អានហៀវ

ក្នុងអំឡុងពេលខាងមុខនេះ ខេត្ត សុកត្រាំង បន្តអនុវត្តវិធានការជាច្រើនសម្រាប់ការវាយតម្លៃ ទទួលស្គាល់កិត្តិនាម "អង្គភាពរៀនសូត្រ" ជ្រើសរើសតាមលក្ខណៈវិនិច្ឆ័យ "គ្រួសាររៀនសូត្រ" ភ្ជាប់ជាមួយនឹងកិត្តិនាម "គ្រួសារវប្បធម៌ ទីប្រជុំជនវប្បធម៌" លើកកម្ពស់ការយល់ដឹងរបស់សហគមន៍អំពីតួនាទីសំខាន់របស់ការរៀនសូត្រប្រចាំ រៀនសូត្រពេញមួយជីវិត ពីមួយជំហានទៅមួយជំហាន...៕

អត្ថបទនិងរូបថត៖  ធូហឿង-អានហៀវ-ចិន្ដា


សំណើ