នាពេលកន្លងទៅថ្មីៗ នេះ នៅទីក្រុង ហ្វាប៊ិញ (ខេត្ត ហ្វាប៊ិញ) បានប្រព្រឹត្តឡើង កម្មវិធីសិល្បៈ "ហ្វាប៊ិញ - សំឡេងស្រុកទេស មឿង" ពិធីបុណ្យ Carnival ហ្វាប៊ិញ ឆ្នាំ ២០២២ និងពិធីទទួលវិញ្ញាបនបត្រទទួលស្គាល់បេតិកភណ្ឌវ ប្បធម៌អរូបី ជាតិចំនួនពីរ៖ ចំណេះដឹងប្រជាប្រិយប្រតិទិនឫស្សី (ប្រតិទិន ដយ/រ៉យ) និង ពិធីបុណ្យប្រពៃណី ខាយហា របស់ជនជាតិ មឿង។
អញ្ជើញថ្លែងសុន្ទរកថានៅក្នុងពិធី អនុប្រធានរដ្ឋ វ៉ ធីអាញ់ស៊ន់ បានអះអាង ថា៖ ជនជាតិ មឿង នៅខេត្ត ហ្វាប៊ិញ ដោយមាន ប្រវត្តិសាស្រ្តរស់នៅដ៏យូរលង់ ណាស់មកហើយបានបង្កើតឡើងនូវបេតិកភណ្ឌវប្បធម៌ដ៏ល្អឯកជាច្រើន។

ចំណេះដឹងប្រជាប្រិយ ប្រតិទិនឫស្សីនិងពិធីបុណ្យប្រពៃណី ខាយហា ត្រូវបាន លើកតម្កើងជាបេតិកភណ្ឌវប្បធម៌អរូបីជាតិបង្ហាញពី កម្រិតអភិវឌ្ឍប្រកបដោយ ចំណេះដឹងខ្ពស់ មិនត្រឹមតែមោទនភាពរបស់ជនជាតិ មឿង ប៉ុណ្ណោះទេ ថែមទាំង ជាសេចក្តីត្រេកអររួមរបស់បណ្តាជនជាតិនៅខេត្ត ហ្វាប៊ិញ ទៀតផង។

កម្មវិធីសិល្បៈ "ហ្វាប៊ិញ - សំឡេងស្រុកទេស មឿង" និង Carnival ឆ្នាំ ២០២២ បានប្រព្រឹត្តឡើងជាលើកដំបូងនៅខេត្ត ហ្វាប៊ិញ។ នេះជាព្រឹត្តិការណ៍វប្បធម៌ រួមចំណែកឧទ្ទេសនាម ផ្សព្វផ្សាយរូបភាពដែនដីនិងមនុស្សម្នាស្រុកទេស មឿង ដល់មិត្តជិតឆ្ងាយយ៉ាងច្រើនកុះករ។

នៅក្នុងពិធី លោកអនុរដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ ហ្វាង ដាវគឿង បានអញ្ជើញប្រគល់ជូនវិញ្ញាបនបត្រទទួលស្គាល់ បេតិកភណ្ឌវប្បធម៌ អរូបីជាតិចំនួនពីរគឺបេតិកភណ្ឌចំណេះដឹងប្រជាប្រិយ ប្រតិទិនឫស្សីនិង ពិធីបុណ្យប្រពៃណី ខាយហា របស់ជនជាតិ មឿង ជូនចំពោះតំណាងគណៈ កម្មាធិការប្រជាជនខេត្ត ហ្វាប៊ិញ៕
អត្ថបទនិងរូបថត៖ ហាយម៉ី
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ សីហា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង