ខេត្ត ហូវយ៉ាង អភិវឌ្ឍសេដ្ឋកិច្ចបៃតង

ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ខេត្ត ហូវយ៉ាង កំពុងឆ្ពោះទៅរកខឿនកសិកម្មបៃតងជាមួយនឹងគោលដៅបង្កើតផលិតផលស្អាត សុវត្ថិភាពសម្រប់អតិថិជននិងការពារបរិស្ថាន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ខេត្ត ហូវយ៉ាង កំពុងឆ្ពោះទៅរកខឿនកសិកម្មបៃតងជាមួយនឹងគោលដៅបង្កើតផលិតផលស្អាត សុវត្ថិភាពសម្រប់អតិថិជននិងការពារបរិស្ថាន

ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ខេត្ត ហូវយ៉ាង បាននិងកំពុង ផ្តោតការ យកចិត្តទុកដាក់ទៅលើការចាប់ដំណើរការបណ្ដាគម្រោងការណ៍បច្ចេកវិទ្យាខ្ពស់ ធានាស្តង់ដារសុវត្ថិភាព ស្អាត ឈ្លាសវៃ ស្និទ្ធស្នាលជាមួយនឹងបរិស្ថាន កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ រួមគ្នាឆ្ពោះទៅរកខឿនសេដ្ឋកិច្ចបៃតងមួយ...។

ខេតត ហវយាង អភវឌឍសេដឋកចចបៃតង hinh anh 1ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចបៃតង ខេត្ត ហូវយ៉ាង កំពុងឆ្ពោះទៅរកខឿនកសិកម្មបៃតងជាមួយនឹងគោលដៅបង្កើតផលិតផលស្អាត សុវត្ថិភាពសម្រប់អតិថិជននិងការពារបរិស្ថាន

ការជ្រើសរើសខឿនសេដ្ឋកិច្ចបៃតងជាគោលដៅត្រូវបានកំណត់នៅឯ មហាសន្និបាតតំណាងនៃបក្ខភាគខេត្ត ហូវយ៉ាង លើកទី ១៤ អាណត្តិ ២០២០ - ២០២៥។ តាមរយៈនោះ ខេត្តបានកំណត់យកការអភិវឌ្ឍឧស្សាហកម្មគឺជារបត់វិជ្ជមាន អភិវឌ្ឍកសិកម្មឈ្លាសវៃជាមូលដ្ឋានគ្រឹះ អភិវឌ្ឍសេវាកម្មបៃតងជាវិស័យគាំទ្រ ព្រមទាំងខិតខំប្រឹងប្រែងកាត់បន្ថយសមាមាត្រនៃការងារកសិកម្មនៅក្នុងចំនួនប្រជាជនដែលមានការ ងារធ្វើអោយធ្លាក់ចុះបន្តិចម្តងៗ បង្កើនសមាមាត្រនៃការងារធ្វើនៅក្នុងចំនួនប្រជា ជនដែលមានការងារក្នុងវិស័យឧស្សាហកម្ម សំណង់និងពាណិជ្ជកម្ម សេវាកម្ម។

ខេតត ហវយាង អភវឌឍសេដឋកចចបៃតង hinh anh 2តាមទិសដៅកំណត់ដល់ឆ្នាំ ២០២៥ ខេត្ត ហូវយ៉ាង នឹងបន្តការងារកែប្រែផ្ទៃដីចម្ការមិនផ្ដល់ផល ធ្វើបរិវត្តកម្មផ្ទៃដីធ្វើស្រែងាកមកធ្វើចម្ការខ្លះៗ ដើម្បីបង្កើតចម្ការឯកវប្បកម្ម

ចាប់ពីពេលនេះដល់ឆ្នាំ ២០២៥ ចំនួនប្រជាជនដែលមានការងារធ្វើក្នុងវិស័យផលិត កម្ម កសិកម្ម រុក្ខកម្មនិងនេសាទនៅលើភូមិសាស្រ្ត ធ្លាក់ចុះ ៥% (គឺធ្លាក់ចុះ ១% ក្នុងមួយឆ្នាំ) ហើយតម្លៃផលិតកម្មសម្រេចបាន ១៣២ លាន ដុងក្នុងមនុស្សម្នាក់នៅឆ្នាំ ២០២៥ (កើន ៨,៨% ក្នុងមួយឆ្នាំ)។

ខេតត ហវយាង អភវឌឍសេដឋកចចបៃតង hinh anh 3ខេត្ត ហូវយ៉ាង បោះជំហានដល់ការអនុវត្តគោលការណ៍ផលិតកម្មកសិកម្មល្អ កសិកម្មឈ្លាសវៃ ការពារបរិស្ថាន

រីឯវិស័យឧស្សាហកម្ម ខេត្ត ហូវយ៉ាង មានគោលនយោបាយជំរុញខ្លាំងលើការវិនិយោគសម្រាប់អភិវឌ្ឍប្រព័ន្ធបណ្តាញបញ្ជូនចរន្តអគ្គិសនី ប្រព័ន្ធថាមពលថ្មី ថាមពលកកើតឡើងវិញ រួមចំណែករក្សាលំនឹងប្រភពថាមពល ការពារបរិស្ថាន បន្សុាំទៅនឹងបម្រែបម្រួលអាកាសធាតុ។

ខេតត ហវយាង អភវឌឍសេដឋកចចបៃតង hinh anh 4ការដាំដំណាំត្រសក់ស្រូវសម្រេចតាមស្តង់ដារ VietGAP នៅឃុំ វិញធន់តី ស្រុក វីធុយ (ខេត្ត ហូវយ៉ាង)

ខេត្តផ្តល់អាទិភាពដល់ការផ្តល់អាជ្ញាប័ណ្ណវិនិយោគអោយបណ្ដាគម្រោងអគ្គិសនីទ្រង់ ទ្រាយធំ ស្និទ្ធស្នាលនឹងបរិស្ថានដូចជា៖ រោងចក្រអគ្គិសនីដើរដោយថាមពលបំលែងពីការដុតសំណល់សំរាម ហូវយ៉ាង (អានុភាពអតិបរមា ១២ មេហ្កាវ៉ាត់) រោងចក្រអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ហូវយ៉ាង (២៩ មេហ្គាវ៉ាត់ កម្រិតខ្ពស់បំផុត) រោងចក្រអគ្គិសនីដើរដោយថាមពលខ្យល់ ឡុងមី ១ (១០០ មេហ្កាវ៉ាត់) រោងចក្រអគ្គិសនីដើរដោយថាមពលបំលែងពីការដុតអង្កាម ហូវយ៉ាង (១០ មេហ្គាវ៉ាត់) ព្រមទាំងបន្តអំពាវនាវឱ្យមានការបណ្ដាក់ទុនវិនិយោគចូលបណ្ដាគម្រោងអគ្គិសនីដំណើរការដោយថាមពលខ្យល់ (អានុភាព ២០០ មេហ្កាវ៉ាត់) ថាមពលពន្លឺព្រះអាទិត្យ (៣០០ មេហ្កាវ៉ាត់) អគ្គិសនីជីវម៉ាស់ (២០ មេហ្គាវ៉ាត់)…។

ខេតត ហវយាង អភវឌឍសេដឋកចចបៃតង hinh anh 5ខេត្ត ហូវយ៉ាង កំពុងឆ្ពោះទៅរកការបង្កបង្កើតផ្លែឈើគ្រប់ប្រភេទដែលទទួលបានប័ណ្ណសម្គាល់ផលិតកម្មប្រកបដោយអនាម័យសុវត្ថិភាពចំណីអាហារតាមស្តង់ដារ VietGAP និង GlobalGAP
ខេតត ហវយាង អភវឌឍសេដឋកចចបៃតង hinh anh 6តាមផែនការ ដល់ឆ្នាំ ២០២៥ ខេត្ត ហូវយ៉ាង ធ្វើបរិវត្តកម្មផ្ទៃដីដាំដំណាំស្រូវប្រមាណជា ១.២០០ ហិកតាងាកទៅដាំប្រភេទដំណាំផ្សេងៗ ដែលផ្ដល់ប្រសិទ្ធភាពខ្ពស់ជាង រក្សាផ្ទៃដីធ្វើស្រែប្រមាណ ៧ ៦.០០០ ហិកតាជាមួយនឹងបរិមាណផលជាង ១ លានតោនក្នុងមួយឆ្នាំ

ចំពោះវិស័យកសិកម្ម ខេត្ត ហូវយ៉ាង កំណត់អភិវឌ្ឍតាមទិសដៅផលិតផលិត ផលគុណភាពខ្ពស់ តភ្ជាប់តាមខ្សែសង្វាក់តម្លៃនិងផ្សារភ្ជាប់ជាមួយនឹងទីផ្សារផ្តោតជាសំខាន់ទៅលើកសិផលចម្បងៗ ដូចជា៖ ស្រូវ ខ្នុរ ក្រូចឆ្នាគ្មានគ្រាប់ក្រូចថ្លុង អន្ទង់ ត្រីស្លាតនិងត្រីប្រា ធ្វើបរិវត្តកម្មរចនាសម្ព័ន្ធដំណាំដាំដុះ សត្វចិញ្ចឹមជាបន្តទៀតតាមទិសដៅបន្សុាំទៅនឹងបម្រែបម្រួលអាកាសធាតុ ពង្រីកបន្តិចម្តងៗ នូវផ្ទៃដីផលិតកម្មតាមទម្រង់រូបភាព អនុវត្តបច្ចេកវិទ្យាខ្ពស់ អនុវត្តគោលការណ៍ផលិតកម្មកសិកម្មល្អ កសិ កម្មឈ្លាសវៃ ការពារបរិស្ថាន។

ខេតត ហវយាង អភវឌឍសេដឋកចចបៃតង hinh anh 7វិស័យឧស្សាហកម្មថាមពលកកើតឡើងវិញនៅខេត្ត ហូវយ៉ាង មានការរីកចម្រើនបោះជំហានទៅមុខគួរឱ្យកត់សម្គាល់ដោយមានគម្រោងវិនិយោគចំនួន ១១ ត្រូវបានចាប់ដំណើរការហើយ

ការជ្រើសយកការអភិវឌ្ឍសេដ្ឋកិច្ចបៃតងដើរទន្ទឹមៗ ជាមួយនឹងការការពារបរិស្ថានដែលជាខឿនសេដ្ឋកិច្ចពាំនាំមកសុភមង្គលសម្រាប់មនុស្សនិងយុត្តិធម៌សង្គមនោះ... ជាវិធានការដ៏ល្អប្រសើរបំផុតសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពរបស់ខេត្ត ហូវយ៉ាង នាបច្ចុប្បន្នកាល៕

អត្ថបទនិងរូបថត៖  ផាមយុយឃឿង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែឧសភាដោយ៖  ជ័យពិសិដ្ឋ


សំណើ