ខេត្ត ឡាយចូវ ពង្រីកតួនាទីនៃកងកម្លាំងបុគ្គលិកសុខាភិបាលនៅតាមភូមិនិគម

កម្មាភិបាលសុខាភិបាលនៅមណ្ឌលសុខភាពឃុំ ហួយលួង ស្រុក ផុងថូ (ខេត្ត ឡាយចូវ) អញ្ជើញពិនិត្យឆែករកមើលជំងឺអោយបងប្អូនជនជាតិនៅឯលំនៅឋាន កម្មាភិបាលសុខាភិបាលនៅមណ្ឌលសុខភាពឃុំ ហួយលួង ស្រុក ផុងថូ (ខេត្ត ឡាយចូវ) អញ្ជើញពិនិត្យឆែករកមើលជំងឺអោយបងប្អូនជនជាតិនៅឯលំនៅឋាន

ឡាយចូវ គឺជាខេត្តជាប់ព្រំដែន តំបន់ខ្ពស់ស្ថិតនៅភាគពាយព្យនៃមាតុ ភូមិ។ ទូទាំងខេត្តមានជនជាតិរស់នៅចំនួន ២០ ក្រុម ក្នុងចំណោមនោះ បងប្អូនជនជាតិភាគតិចមានអត្រាជាង ៨០ ភាគរយ។

ខេតត ឡាយចវ ពងរកតនាទនៃកងកមលាងបគគលកសខាភបាលនៅតាមភមនគម hinh anh 1កម្មាភិបាលសុខាភិបាលនៅមណ្ឌលសុខភាពឃុំ ហួយលួង ស្រុក ផុងថូ (ខេត្ត ឡាយចូវ) អញ្ជើញពិនិត្យឆែករកមើលជំងឺអោយបងប្អូនជនជាតិនៅឯលំនៅឋាន

ដោយបានកំណត់ថា ការថែទាំសុខភាពសហគមន៍ជាកត្តាកំណត់មួយក្នុងចំណោមកត្តាកំណត់ចំពោះការអភិវឌ្ឍនៃមូលដ្ឋានខេត្ត ឡាយចូវ បានផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការពង្រីកតួនាទីរបស់ កងកម្លាំងបុគ្គលិកសុខាភិបាលនៅតាមភូមិនិគម។

ខេតត ឡាយចវ ពងរកតនាទនៃកងកមលាងបគគលកសខាភបាលនៅតាមភមនគម hinh anh 2បុគ្គលិកសុខាភិបាលនៅភូមិ ប៉ូតូ ឃុំ ហួយលួង ស្រុក ផុងថូ (ខេត្ត ឡាយចូវ) យ៉ាងអាយូ កំពុងផ្សព្វផ្សាយឃោសនាដល់បងប្អូនជនជាតិអំពីវិធានការបង្ការ ទប់ស្កាត់ជំងឺរាតត្បាត

លោក ប៊ួយទៀនថាញ់ វេជ្ជបណ្ឌិតឯកទេសកម្រិត ២ ប្រធានមន្ទីរសុខាភិ បាលខេត្ត ឡាយចូវ មានប្រសាសន៍អោយដឹងថា៖ "បច្ចុប្បន្ននេះ ទូទាំងខេត្តមានបុគ្គលិកសុខាភិបាលតាមភូមិនិគមជាង ៩០០ រូប។ កងជួរនេះត្រូវបានប្រៀបធៀបដូចជា "ភ្នាក់ងារជំនួយពីចម្ងាយ" នៃផ្នែកសុខាភិបាល។ ពួកគាត់ជាអ្នកមានការយល់ដឹង យ៉ាងជ្រៅជ្រះអំពីភូមិសាស្រ្ត ផ្សារភ្ជាប់ជិតស្និទ្ធជាមួយភូមិឋាន មានបំណិនខាងផ្សព្វផ្សាយព័ត៌មាននិងប្រាស្រ័យទាក់ទង់សមស្របជាមួយបងប្អូនជនជាតិភាគតិច។ អាស្រ័យហេតុដូច្នេះ គុណភាពនៃការថែទាំសុខភាពសហគមន៍កាន់តែបានបង្កើនខ្ពស់ឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសគឺនៅតាមភូមិនិគមតំបន់ខ្ពស់"។

 

ខេតត ឡាយចវ ពងរកតនាទនៃកងកមលាងបគគលកសខាភបាលនៅតាមភមនគម hinh anh 3ដោយបានកំណត់ថាការថែទាំសុខភាពសហគមន៍ជាកត្តាកំណត់មួយក្នុងចំណោមកត្តាកំណត់ផ្សេងៗ ចំពោះការអភិវឌ្ឍនៃមូលដ្ឋានខេត្ត ឡាយចវូ បានផោ្តតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការពង្រីកតួនាទីរបស់កងកម្លាំងសុខាភិបាលតាមភូមិនិគម

ក្នុងរយៈពេលខាងមុខ ផ្នែកសុខាភិបាលខេត្ត ឡាយចូវ នឹងបន្តពង្រឹង បង្កើនការងារហ្វឹកហ្វឺន បំប៉នចំណេះដឹង បំណិនផ្សព្វផ្សាយព័ត៌មានអប់រំសុខភាពនៅតាមសហគមន៍សម្រាប់កងកម្លាំងបុគ្គលិកសុខាភិបាលនៅតាមភូមិនិគម។ ព្រមទាំង បំពេញបន្ថែមបុគ្គលិកសុខាភិបាលនៅតាមភូមិនិគមទាំង ឡាយដែលនៅខ្វះ…៕

អត្ថបទនិងរូបថត៖  ង្វៀនអ្វាញ់
បញ្ចូលអត្ថបទដោយ៖  យ័ញលើយ


សំណើ