ខេត្ត ឡាយចូវ ស្វែងរកដំណោះស្រាយលើកកម្ពស់ជីវភាពបងប្អូនជនជាតិ ម៉ាង

បងប្អូនជនជាតិ ម៉ាង រស់នៅលើភូមិសាស្ត្រខេត្ត ឡាយចូវ ដោយមានជាង ១.១៣០ ក្រុមគ្រួសារ មនុស្សចំនួន ៥.៦៧៤ នាក់ រស់នៅប្រមូលផ្តុំនៅតាមស្រុក មឿងតែ និង ណឹមញូន។

កាលពីមុននេះ ជីវភាពរស់នៅជាចម្បង ពឹងផ្អែកទៅលើធម្មជាតិ ស្វ័យធនភាព ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធខ្វះខាត... បានជាជីវភាពបងប្អូនជនជាតិជួបការលំបាកលំបិនជាច្រើន។ ក្នុងប៉ុន្មានឆ្នាំថ្មីៗ នេះ អាស្រ័យដោយគោលនយោបាយឧបត្ថម្ភរបស់បក្សនិងរដ្ឋដូចជា៖ កម្មវិធី 30a កម្មវិធី ១៣៥ ។ល។

ខេតត ឡាយចវ សវែងរកដណោះសរាយលើកកមពសជវភាពបងបអនជនជាត មាង hinh anh 1បងប្អូនជនជាតិ ម៉ាង នៅភូមិ ណឹមសាវ I ឃុំ ទ្រុងចាយ ស្រុក ណឹមញូន (ខេត្ត ឡាយចូវ) ប្រជុំពិភាក្សាការងាររបស់ភូមិ

ជាពិសេសគឺគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតាមសេចក្តីសម្រេចចិត្ត លេខ ១៦៧២ របស់រដ្ឋាភិបាលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញអភិវឌ្ឍសេដ្ឋកិច្ច - សង្គមតំបន់បងប្អូនជនជាតិ ម៉ាង មានការវិវត្តជាវិជ្ជមាន។

ខេតត ឡាយចវ សវែងរកដណោះសរាយលើកកមពសជវភាពបងបអនជនជាត មាង hinh anh 2ថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនឃុំ ទ្រុងចាយ (ស្រុក ណឹមញូន) ណែនាំកម្មាភិបាលជនជាតិ ម៉ាង របៀបភ្ជាប់ខ្លួនជាមួយនឹងបច្ចេកវិទ្យាព័ត៌មាននិងរចនាឯកសារលើកុំព្យូទ័រ

មកទល់ពេលនេះ ប្រព័ន្ធអគ្គិសនី ទឹកប្រើប្រាស់ ផ្លូវគមនាគមន៍ សាលារៀន មណ្ឌលសុខភាព.. នៅតាមភូមិជនជាតិ ម៉ាង រស់នៅត្រូវបានវិនិយោគសាងសង់។

ទន្ទឹមនឹងនោះ ខេត្តក៏ផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើការបណ្ដុះបណ្ដាល បំប៉នកម្មាភិបាលជនជាតិ ម៉ាង ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពប្រតិបត្តិការរបស់អង្គការបក្ស អាជ្ញាធរមូលដ្ឋាន ពង្រីកតួនាទីបក្ខជនគំរូ ឈានមុខគេដើម្បីណែនាំបងប្អូនជនជាតិអភិវឌ្ឍសេដ្ឋកិច្ច លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រ។

ខេតត ឡាយចវ សវែងរកដណោះសរាយលើកកមពសជវភាពបងបអនជនជាត មាង hinh anh 3បងប្អូនជនជាតិ ម៉ាង ឥឡូវបានចាប់អារម្មណ៍ដល់ការសិក្សារៀនសូត្ររបស់កូនក្មួយកាន់តែខ្លាំងជាងមុន

បច្ចុប្បន្ននេះ ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់នៅតំបន់បងប្អូនជនជាតិ ម៉ាង តែងតែត្រូវបានធានាជានិច្ច អំពើអបាយមុខសង្គមត្រូវបានបង្ក្រាប។

ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច បងប្អូនជនជាតិបានគាស់រានដីស្រែ ចម្ការចោល ទំនេរ នាំយកបណ្តាប្រភេទពូជដំណាំផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់ចូលទៅក្នុងផលិតកម្ម។

ខេតត ឡាយចវ សវែងរកដណោះសរាយលើកកមពសជវភាពបងបអនជនជាត មាង hinh anh 4បក្ខជន ជីនម៉ែឡុង គឺជាគំរូធ្វើសេដ្ឋកិច្ចពូកែរបស់បងប្អូនជនជាតិ ម៉ាង

ប្រសិនបើមុនឆ្នាំ ២០១០ គឺ ១០០% ចំនួនក្រុមគ្រួសារជនជាតិ ម៉ាង ស្ថិតក្នុងក្រប ខ័ណ្ឌក្រុមគ្រួសារក្រីក្ររីឯរហូតដល់ឥឡូវនេះ ជីវភាពសម្ភារៈនិងស្មារតីរបស់បងប្អូនជនជាតិត្រូវបានកើនឡើង អត្រាក្រុមគ្រួសារក្រីក្រធ្លាក់ចុះបន្តិចម្តងៗ តាមពេលវេលា៕

អត្ថបទនិងរូបថត៖ វៀតហ្វាង
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កក្កដា ឆ្នាំ ២០២៣ ដោយ៖ យ៉ាញ់លើយ


សំណើ