​ខំប្រឹងប្រែងបោសសម្អាតដី បង្កើតការងាររកស៊ីចិញ្ចឹមជីវិតជូនប្រជាជនខ្សែបន្ទាត់ព្រំដែនភាគខាងជើង

នាពេលកន្លងទៅ កម្មាភិបាល យុទ្ធជន បុគ្គលិកជាង ៥០០ នាក់នៃអង្គភាពជាច្រើនបានខំប្រឹងប្រែង "ឆ្លងកាត់ថ្ងៃក្តៅ ជម្នះភ្លៀង" ឆ្លងកាត់សណ្ឋានដីដ៏គ្រោះថ្នាក់ ធាតុអាកាសដ៏កាចសាហាវដើម្បីរកបំផ្លាញចោលគ្រាប់បែកគ្រាប់មីន គ្រឿងផ្ទុះបម្រើការងារស្វែងរកប្រមូលអដ្ឋិធាតុយុទ្ធជនពលី ព្រមទាំងបោសសម្អាតដីបង្កើតការងាររកស៊ីចិញ្ចឹមជីវិតជូនប្រជាជនខ្សែបន្ទាត់ព្រំដែននៅភាគខាងជើង...

មនុស្សជាច្រើនរងរបួសដោយសារគ្រាប់បែក គ្រាប់មីន គ្រឿងផ្ទុះ 
យោងតាមមន្ទីរការងារ យុទ្ធជនពិការនិងសង្គមកិច្ចខេត្ត ហាយ៉ាង គិតដល់ឆ្នាំ ២០២០ នៅភូមិសាស្រ្តខេត្តមានជនរងគ្រោះចំនួន ២១៤ នាក់ ត្រូវរងផលប៉ះពាល់របស់គ្រាប់បែក គ្រាប់មីន គ្រឿងផ្ទុះក្រោយសង្គ្រាម។

ភូមិ ណឹមង៉ាត់ ឃុំ ថាញ់ធុយ (ស្រុក វីស្វៀន) មានរាប់សិបនាក់ជាអកុសល រងរបួសពិការដោយសារគ្រាប់បែក គ្រាប់មីន គ្រឿងផ្ទុះនៅសេសសល់ក្រោយសង្គ្រាមខណៈពេលចូលទៅព្រៃ ទៅធ្វើចម្ការ។ល។ គ្រួសារជាច្រើនមានអ្នករងរបួសពិការ ត្រូវបាត់ជើងម្ខាង ដៃម្ខាង ត្រូវអំបែងគ្រាប់បែក គ្រាប់កាំភ្លើង ផ្ទុះចូលក្នុងខ្លួន ត្រូវខូចភ្នែកម្ខាង ជួនកាលមានអ្នកខ្លះត្រូវបាត់ជើងទាំងគូថែមទៀផង ដោយសារជាន់ត្រង់គ្រាប់បែក គ្រាប់កាំភ្លើងពីរដង។

​ខបរងបរែងបោសសមអាតដ បងកើតការងាររកសចញចមជវតជនបរជាជនខសែបនទាតពរដែនភាគខាងជើង hinh anh 1អនុវត្តភារកិច្ចស្វែងរក រកបំផ្លាញចោលគ្រាប់បែកគ្រាប់មីននៅម្តុំ ភូមិ ហ្វាងលីប៉ា ឃុំ មិញតឹន ស្រុក វីស្វៀន (ខេត្ត ហាយ៉ាង)

លោក បូន វ៉ា់ន់ហន នៅភូមិ ណឹមង៉ាត់ ឃុំ ថាញ់ធុយ រងរបួសពិការបាត់ជើងទាំងគូដោយសារជាអកុសលជាន់ត្រង់គ្រាប់បែក គ្រាប់មីនក្នុងពេលធ្វើចម្ការ។ ធ្លាប់ជាសសរស្តម្ភក្នុងគ្រួសារប៉ុន្តែដោយសារគ្រាប់បែក គ្រាប់មីននៅសេសសល់ លោកបានក្លាយជាបន្ទុកទៅវិញ។ ថ្វីត្បិតតែបានព្យាយាមសមបណ្តើរៗ នឹងជើងសិប្បនិម្មិតក៏ដោយ ក៏លោក ហន គ្រាន់តែជួយគ្រួសារបានត្រឹមតែការងារស្រាលៗ ដូចជា ដាំបាយ ចិញ្ចឹមបសុសត្វតែប៉ុណ្ណោះ... 

​ខបរងបរែងបោសសមអាតដ បងកើតការងាររកសចញចមជវតជនបរជាជនខសែបនទាតពរដែនភាគខាងជើង hinh anh 2ផ្ទៃដីសរុបត្រូវបំពុលដោយសារគ្រាប់បែកគ្រាប់មីន គ្រឿងផ្ទុះនៅលើ ភូមិសាស្រ្តខេត្ត ហាយ៉ាង ប្រមាណជា ៩០.០០០ ហិកតាទើបការរុករក រកបំផ្លាញចោលលំបាកលំបិនយ៉ាងខ្លាំង
​ខបរងបរែងបោសសមអាតដ បងកើតការងាររកសចញចមជវតជនបរជាជនខសែបនទាតពរដែនភាគខាងជើង hinh anh 3កម្មាភិបាល យុទ្ធជន បុគ្គលិកក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកម្រិតចាត់ការគ្រាប់បែក គ្រាប់មីន គ្រឿងផ្ទុះ ៣១៩ បានប្រមូលគ្រាប់បែក គ្រាប់កាំភ្លើង គ្រឿងផ្ទុះបានជាង ៣.៣០០ ជាច្រើនប្រភេទ

ទទួលបានការយកចិត្តទុកដាក់របស់បក្ស រដ្ឋ យោធា បញ្ជាការដ្ឋានយោធភូមិភាគ ២ និងខេត្ត ហាយ៉ាង គម្រោងរកបំផ្លាញចោលគ្រាប់បែក គ្រាប់មីន គ្រឿងផ្ទុះ បម្រើការងារស្វែងរក ប្រមូលអដ្ឋិធាតុយុទ្ធជនពលីក្នុងសង្រ្គាមការពារមាតុភូមិនៅភូមិសាស្រ្តខេត្តដំណាក់កាលទី ២ ត្រូវបានដំណើរការតាំងពីថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០២៣។ គម្រោងនេះមាន ៨ អង្គភាពចូលរួមដោយមានកម្មាភិបាល យុទ្ធជន បុគ្គលិកជាង ៥០០ នាក់អនុវត្តភារកិច្ចរកបំផ្លាញចោលនៅផ្ទៃដីចំនួន ១.៥០០ ហិកតាចំណុះភូមិសាស្រ្តឃុំ មិញតឹន (ស្រុក វីស្វៀន) និងឃុំពីរ តាវ៉ាន ងៀធន់ (ស្រុក ក្វានបា)។

រំដោះដីធ្លី បង្កើតការងាររកស៊ីចិញ្ចឹមជីវិតជូនប្រជាជន
លោកវរសេនីយ៍ទោ ង្វៀន ថាញ់ណាម មេបញ្ជាការនៃការដ្ឋានក្រុមហ៊ុនឯកបុគ្គលទទួលខុសត្រូវមានកម្រិតចាត់ការគ្រាប់បែក គ្រាប់មីន គ្រឿងផ្ទុះ ៣១៩ បានឱ្យដឹងថា ក្រោយរយៈពេលជាង ៤ ខែខំប្រឹងប្រែងអង្គភាពបានប្រមូលគ្រាប់បែក គ្រាប់កាំភ្លើង គ្រឿងផ្ទុះបានជាង ៣.៣០០ ដោយមានជាច្រើនប្រភេទ ជាទូទៅគឺប្រភេទគ្រាប់ផាវ ១០៥ មិល្លីម៉ែត្រ គ្រាប់កាំភ្លើងត្បាល់ ៦០ មិល្លីម៉ែត្រ ៨០ មិល្លីម៉ែត្រ ១០០ មិល្លីម៉ែត្រ ១២០ មិល្លីម៉ែត្រ គ្រាប់ M79 គ្រាប់បែកគ្រប់ប្រភេទនិងប្រភេទមីនទាក់ផ្ទុះ សង្កត់ផ្ទុះផ្សេងៗ ជាច្រើនទៀត។

​ខបរងបរែងបោសសមអាតដ បងកើតការងាររកសចញចមជវតជនបរជាជនខសែបនទាតពរដែនភាគខាងជើង hinh anh 4គម្រោងនេះត្រូវបានអនុវត្ត ក្នុងគោលបំណងស្វែងរក ប្រមូលអដ្ឋិធាតុយុទ្ធជនពលី ព្រមទាំងរំដោះដីធ្លីដើម្បីបង្កលក្ខខណ្ឌជូនបងប្អូនបណ្តាជនជាតិកំពុងរស់នៅមានដីប្រកបអាជីព លំនឹងជីវភាព

លោកវរសេនីយ៍ឯកបម្រុង ត្រឹន ហ៊ុយធុក ប្រធានគណៈ កម្មការកងវិស្វកម្ម បញ្ជាការដ្ឋានយោធាខេត្ត ហាយ៉ាង បានឲ្យដឹងថា ពេញអំឡុងពេល ១០ ឆ្នាំសង្រ្គាម (១៩៧៩ - ១៩៨៩) កងទ័ពយើងនិងទ័ពខ្មាំងបានប្តូរវេនគ្នាដណ្តើមកាន់កាប់យកចំណុចខ្ពស់ៗ មានប្រយោជន៍ការរៀបចំគ្រាប់បែក គ្រាប់មីន គ្រឿងផ្ទុះពិពិធភាពយ៉ាងខ្លាំង មិនតាមគំនូសប្លង់ឡើយ។ ហេតុដូច្នេះហើយ ការរុករករក បំផ្លាញចោលលំបាកលំបិនយ៉ាងខ្លាំង។ ផ្ទៃដីសរុបត្រូវបំពុលដោយសារគ្រាប់បែកគ្រាប់មីន គ្រឿងផ្ទុះនៅភូមិសាស្រ្តខេត្តប្រមាណជា ៩០.០០០ ហិកតា។

​ខបរងបរែងបោសសមអាតដ បងកើតការងាររកសចញចមជវតជនបរជាជនខសែបនទាតពរដែនភាគខាងជើង hinh anh 5ការសិក្សាគំនូសប្លង់ត្រៀមអនុវត្តភារកិច្ចស្វែងរក រកបំផ្លាញចោលគ្រាប់បែក គ្រាប់មីន
​ខបរងបរែងបោសសមអាតដ បងកើតការងាររកសចញចមជវតជនបរជាជនខសែបនទាតពរដែនភាគខាងជើង hinh anh 6អង្គភាពចំនួន ៨ ដោយមានកម្មាភិបាល យុទ្ធជន បុគ្គលិកអនុវត្តភារកិច្ចរកបំផ្លាញចោលគ្រាប់បែកគ្រាប់មីនជាង ៥០០ នាក់អញ្ជើញចូលរួម

យោងតាមលោកវរសេនីយ៍ឯកបម្រុង ត្រឹន ហ៊ុយធុក គម្រោងនេះត្រូវបានអនុវត្តក្នុងគោលបំណងស្វែងរក ប្រមូលអដ្ឋិធាតុយុទ្ធជនពលី ស្របពេលនោះដែរ រំដោះដីធ្លីដើម្បីបង្កើតលក្ខខណ្ឌជូនបងប្អូនបណ្តាជនជាតិកំពុងរស់នៅ មានដីប្រកបអាជីព លំនឹងជីវភាព។ ក្រោយរយៈពេលជាង ៤ ខែអនុវត្តភារកិច្ចមកទល់ពេលនេះ អង្គភាពទាំងឡាយបានរកបំផ្លាញចោលបានផ្ទៃដីប្រហែល ៤០០ ហិកតា។ គ្រោងទុកជាមុនថា គម្រោងនឹងសម្រេចរួចរាល់ស្ថាពរនៅពាក់កណ្តាលឆ្នាំ ២០២៦៕

អត្ថបទនិងរូបថត៖ ណាមថៃ
បញ្ចូលទិន្នន័យដោយ៖ លឺ ធីអៀនថាញ់


សំណើ