នាព្រឹកថ្ងៃទី ៣ ខែ ធ្នូ ឆ្នាំ ២០២០ សមមិត្ត ទ្រឿងហ្វាប៊ិញ សមាជិកការិយាល័យនយោបាយ ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍នៃរដ្ឋាភិបាលបានដឹកនាំគណៈប្រតិភូដែលចូលរួមមហាសន្និបាតបងប្អូនបណ្តាជនជាតិ ភាគតិច វៀតណាម លើកទី ២ អញ្ជើញមកអុជធូបឧទ្ទិសរំលឹកវិញ្ញាណក្ខន្ធស្តេចត្រកូល ហ៊ុង នៅមណ្ឌលកេរតំណែលប្រវត្តិសាស្ត្រ ឌេនហ៊ុង (ខេត្ត ភូថូ)៕


ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍នៃរដ្ឋាភិបាល លោក ទ្រឿងហ្វាប៊ិញ អញ្ជើញថ្លែងសុន្ទរកថាឧទ្ទិសរលឹកវិញ្ញាណក្ខន្ធរំលឹកគុណូបការៈស្តេចត្រកូល ហ៊ុង នៅ ឌេនធឿង (ប្រាសាទលើ)


ឧបនាយករដ្ឋមន្រ្តីអចិន្ត្រៃយ៍នៃរដ្ឋាភិបាល លោក ទ្រឿងហ្វាប៊ិញ អញ្ជើញដឹកនាំគណៈប្រតិភូចូលរួមមហាសន្និបាតបណ្តាជនជាតិភាគតិច វៀតណាម ទូទាំងប្រទេសលើកទី ២ អញ្ជើញអុជធូបឧទ្ទិសរំលឹកវិញ្ញាណក្ខន្ធរំលឹកគុណូបការៈស្តេចត្រកូល ហ៊ុង នៅវិមាន គិញធៀន

ក្រុមប្រតិភូដែលបានអញ្ជើញចូលរួមមហាសន្និបាតបណ្តាជនជាតិភាគតិច វៀតណាម ទូទាំង ប្រទេសលើកទី ២ អញ្ជើញអុជធូបឧទ្ទិសរំលឹកវិញ្ញាណក្ខន្ធ រំលឹកគុណូបការៈស្តេចត្រកូល ហ៊ុង នៅមណ្ឌលកេរតំណែលប្រវត្តិសាស្ត្រ ឌេនហ៊ុង (ខេត្ត ភូថូ)
ដំណឹងនិងរូបថត៖ វ៉ាន់ដៀប