គ្រូបង្រៀនប្រជាជន ឡឹមអែស ចំណាយពេលវេលាអស់មួយជីវិតសម្រាប់បុព្វហេតុអប់រំ

គ្រូបង្រៀនប្រជាជន ឡឹមអែស ចំណាយពេលវេលាអស់មួយជីវិតសម្រាប់បុព្វហេតុអប់រំ

គ្រូបង្រៀនប្រជាជន ឡឹមអែស គឺជាក្តីមោទនភាពរបស់មាមីងបងប្អូនជនជាតិ ខ្មែរ ប្រជាជនខេត្ត សុកត្រាំង និយាយដោយឡែកនិងបងប្អូនជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូងនៃប្រទេស វៀតណាម) និយាយរួម អំពីចរិយាសម្បត្តិដ៏សាមញ្ញរបស់គ្រូបង្រៀនមួយរូបដែលខិតខំសិក្សារៀនសូត្រដោយខ្លួនឯងអស់មួយជីវិត ជាគ្រូបង្រៀនដ៏គំរូ គ្រូមួយរូបដែលបានចំណាយពេលវេលាស្ទើរតែអស់មួយជីវិតលះបង់កម្លាំងកាយចិត្តនិងគិតគូរសម្រាប់ការងារអប់រំជនជាតិនិងបុព្វហេតុអប់រំរបស់មូលដ្ឋាន តំបន់និងប្រទេសជាតិ។

 លោកគ្រូ ឡឹមអែស ជាគ្រូបង្រៀនជនជាតិ ខ្មែរ ដំបូងគេបង្អស់នៅតំបន់វាលទំនាបទន្លេ គឺវឡុង ទទួលបានការប្រគល់ជូនកិត្តិនាមគ្រូបង្រៀនប្រជាជនតាំងពីឆ្នាំ ២០០២។ ក្នុងឱកាសរំលឹកអនុស្សាវរីយ៍ទិវាគ្រូបង្រៀន វៀតណាម ថ្ងៃទី ២០ វិច្ឆិកា កាសែតរូបភាពជនជាតិនិងតំបន់ភ្នំ (ទីភ្នាក់ងារព័ត៌មាន វៀតណាម) សូមបង្ហាញនូវរូបភាពមួយចំនួនអំពីគ្រូបង្រៀនប្រជាជន ឡឹមអែស ប្រធាន សមាគមជួយជំរុញការសិក្សាខេត្ត សុកត្រាំង គ្រូបង្រៀនរបស់ភូមិស្រុក ខ្មែរ ណាមបូ៕

គរបងរៀនបរជាជន ឡមអែស ចណាយពេលវេលាអសមយជវតសមរាបបពវហេតអបរ hinh anh 1គ្រូបង្រៀនប្រជាជន ឡឹមអែស ជាមួយនឹងសមណសិស្សទាំងឡាយនៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលី ណាមបូ (ទីក្រុង សុកត្រាំង ខេត្ត សុកត្រាំង)គរបងរៀនបរជាជន ឡមអែស ចណាយពេលវេលាអសមយជវតសមរាបបពវហេតអបរ hinh anh 2

គ្រូបង្រៀនប្រជាជន ឡឹមអែស គឺជាគំរូដ៏ភ្លឺថ្លានៃអាជីពគ្រូបង្រៀនដែលបានចំណាយពេលវេលាស្ទើតែអស់មួយ ជីវិតសម្រាប់បុព្វហេតុអប់រំនិងការងារជួយជំរុញការសិក្សានៅខេត្ត សុកត្រាំង

 

គរបងរៀនបរជាជន ឡមអែស ចណាយពេលវេលាអសមយជវតសមរាបបពវហេតអបរ hinh anh 3

គ្រូបង្រៀនប្រជាជន ឡឹមអែស អញ្ជើញផ្លាស់ប្តូរជំនាញវិជ្ជាជីវៈក្នុងការបង្ហាត់បង្រៀនភាសា ខ្មែរ ជាមួយ គ្រូបង្រៀននៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលី ណាមបូ (ទីក្រុង សុកត្រាំង ខេត្ត សុកត្រាំង)

គរបងរៀនបរជាជន ឡមអែស ចណាយពេលវេលាអសមយជវតសមរាបបពវហេតអបរ hinh anh 4

ទោះបីមានអាយុជាង ៨០ ឆ្នាំហើយក៏ដោយ លោកគ្រូ ឡឹមអែស នៅតែព្យាយាមនឹងការងារជំរុញសិក្សា ចូលរួមដោយផ្ទាល់ជាប្រចាំក្នុងការងារបង្រៀនអក្សរ ខ្មែរ នៅតាមសាលារៀនលើភូមិសាស្ត្រខេត្ត សុកត្រាំង និងតាមបណ្ដាខេត្ត ក្រុងនៅ ណាមបូ

គរបងរៀនបរជាជន ឡមអែស ចណាយពេលវេលាអសមយជវតសមរាបបពវហេតអបរ hinh anh 5គ្រូបង្រៀនប្រជាជន ឡឹមអែស ប្រធានសមាគមជួយជំរុញការសិក្សាខេត្ត សុកត្រាំង អញ្ជើញមកសួរសុខទុក្ខ គ្រួសារ ខ្មែរ ដែលស្រឡាញ់ការសិក្សារៀនសូត្រមួយគ្រួនៅឃុំ ថាញ់ភូ ស្រុក មីស្វៀន ខេត្ត សុកត្រាំង

ដំណឹងនិងរូបថតធូហឿង អានហៀវ


សំណើ