គំរូភ្លឺថ្លានៃភូមិ គ្រេល

បង រើម៉ាហ៍ចែល ផ្សព្វផ្សាយអំពីវិធីបង្ការ ទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ អោយអ្នកភូមិ គ្រេល បង រើម៉ាហ៍ចែល ផ្សព្វផ្សាយអំពីវិធីបង្ការ ទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ អោយអ្នកភូមិ គ្រេល

ក្នុងអំឡុងពេលជាង ១០ ឆ្នាំកន្លងទៅ បង រើម៉ាហ៍ចែល នៅភូមិ គ្រេល ឃុំ អៀគ្រេល ស្រុក ឌឹកកឺ (ខេត្ត យ៉ាឡាយ) តែងតែបានបងប្អូនជនជាតិ យ៉ារ៉ាយ ផ្ដល់សេចក្ដីទុកចិត្ត ជ្រើសតាំងជាអ្នកមានកិត្យានុភាពអាស្រ័យដោយការចូលរួមចំណែកយ៉ាងសកម្មរបស់គាត់សម្រាប់សហគមន៍។

គរភលថលានៃភម គរេល hinh anh 1ជាគំរូភ្លឺថ្លាក្នុងការធ្វើសេដ្ឋកិច្ចពូកែ បច្ចុប្បន្ននេះ បង រើម៉ាហ៍ចែល មានចម្ការកៅស៊ូទំហំ ២ ហិកតា ស្វាយចន្ទី ១ ហិកតា កាហ្វេ ១ ហិកតា ម្រេចជាង ១០០ ជន្លង់ ផ្ដល់ប្រាក់ចំណូលជិត ៣០០ លានដុងក្នុងមួយឆ្នាំ

ជាគ្រូបង្រៀនមួយរូបនៅសាលាបឋមសិក្សា វ៉វ៉ាន់គៀត បង រើម៉ាហ៍ចែល បានចំណាយពេលវេលាជាច្រើនសម្រាប់ការងារជួយអោយកុមារក្នុងភូមិចេះអាន ចេះសរសេរ ព្រមទាំងចលនាបងប្អូនជនរួមជាតិអនុវត្តល្អបណ្តាគោលការណ៍ មាគ៌ារបស់បក្ស គោលនយោបាយ ច្បាប់របស់រដ្ឋ លុបបំបាត់ ទំនៀមទម្លាប់អន់ថយ ហ៊ានអនុវត្តវិទ្យាសាស្ត្រ - បច្ចេកទេសក្នុងការបង្កបង្កើនផល។

គរភលថលានៃភម គរេល hinh anh 2នៅពេលចូលថ្នាក់រៀន លោកគ្រូ រើម៉ាហ៍ចែល - គ្រូបង្រៀននៅសាលាបឋមសិក្សា វ៉វ៉ាន់គៀត ចំណុះឃុំ អៀយើក តែងតែអស់ពីចិត្តពីថ្លើមជាមួយអាជីពបង្រៀនអក្សរ

រីឯសាមីខ្លួនបង រើម៉ាហ៍ចែល ក៏ជាគំរូភ្លឺថ្លាក្នុងការធ្វើសេដ្ឋកិច្ចពូកែអាស្រ័យដោយហ៊ានផ្លាស់ប្ដូររចនាសម្ព័ន្ធ ដំណាំដាំដុះ សត្វចិញ្ចឹម។

បច្ចុប្បន្ន គ្រួសារបង រើម៉ាហ៍ចែល មានចម្ការកៅស៊ូទំហំ ២ ហិកតា ស្វាយចន្ទី ១ ហិកតា កាហ្វេ ១ ហិកតា ម្រេចជាង ១០០ ជន្លង់ ផ្ដល់ប្រាក់ចំណូលជិត ៣០០ លានដុងក្នុងមួយឆ្នាំ។

គរភលថលានៃភម គរេល hinh anh 3បង រើម៉ាហ៍ចែល ផ្សព្វផ្សាយអំពីវិធីបង្ការ ទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ អោយអ្នកភូមិ គ្រេល

ក្នុងគោលបំណងអភិរក្ស ថែរក្សាវប្បធម៌របស់បងប្អូនជនជាតិ យ៉ារ៉ាយ បង រើម៉ាហ៍ ចែល បានបើកថ្នាក់បង្ហាត់បង្រៀនគងឃ្មោះអោយក្មេងៗ ជំនាន់ក្រោយជាច្រើនលើក។

សព្វថ្ងៃ ភូមិ គ្រេល មានគងឃ្មោះចំនួន ២ ឈុតគឺមួយឈុតត្រូវបានគ្រួសារ បង រើ ម៉ាហ៍ចែល រក្សាទុកក្នុងអំឡុងពេលជាច្រើនឆ្នាំកន្លងមកហើយ។

គរភលថលានៃភម គរេល hinh anh 4ភូមិ គ្រេល មានគងឃ្មោះចំនួន ២ ឈុតគឺមួយឈុតត្រូវបានគ្រួសារបង រើម៉ាហ៍ចែល រក្សាទុកក្នុងអំឡុងពេលជាច្រើនឆ្នាំកន្លងមកហើយ

ការខិតខំប្រឹងប្រែងទាំងនោះរបស់បង រើម៉ាហ៍ចែល បានចូលរួមចំណែកជួយអោយភូមិ គ្រេល សម្រេចបានកិត្តិនាមភូមិជនបទថ្មីគំរូៗ ក្នុងតំបន់ បងប្អូនជនជាតិភាគតិចនៃខេត្ត យ៉ាឡាយ ...៕

អត្តបទនិងរូបថត៖ ហុងដៀប


សំណើ