គំរូល្អមួយដែលជួយពង្រឹងសាមគ្គីភាពនៃប្រជាជននៅព្រះសហគមន៍កាតូលិក

ដើម្បីត្រៀមលក្ខណៈជាមុនក្នុងការក្តាប់ស្ថានការណ៍ ធានាបំពេញល្អការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ នគរបាល ឃុំ ឡាកអាន ស្រុក បាក់តឹនអ្វៀន(ខេត្ត ប៊ិញយឿង) តែងតែជួបជុំ ផ្លាស់ប្តូរព័ត៌មានជាមួយនឹងបូជាចារ្យគ្រីស្តបរិស័ទ ដើម្បីត្រៀមលក្ខណៈជាមុនក្នុងការក្តាប់ស្ថានការណ៍ ធានាបំពេញល្អការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ នគរបាល ឃុំ ឡាកអាន ស្រុក បាក់តឹនអ្វៀន(ខេត្ត ប៊ិញយឿង) តែងតែជួបជុំ ផ្លាស់ប្តូរព័ត៌មានជាមួយនឹងបូជាចារ្យគ្រីស្តបរិស័ទ

ក្នុងគោលបំណងលើកជ្រោងកម្លាំងសំយោគរបស់បងប្អូនគ្រីស្តបរិស័ទកុ្នងការកសាងជនបទថី្ម នៅខែ មករា ឆ្នាំ ២០២០ ឃុំ ឡាកអា ន សុ្រក បាក់តឹន អ្វៀន (ខេត្ត ប៊ិញយឿង) បានរៀបចំដាក់ដំណើរការគំរូ "ភូមិសាសនា សុខសាន្ត-ស៊ីវិល័យ"។

គរលអមយដែលជយពងរងសាមគគភាពនៃបរជាជននៅពរះសហគមនកាតលក hinh anh 1អញ្ជើញមកកាន់ឃុំ ឡាកអាន ស្រុក បាក់តឹនអ្វៀន (ខេត្ត ប៊ិញយឿង) នាពេលបច្ចុប្បន្ននេះ ខ្សែផ្លូវជាច្រើនត្រូវបានកែលម្អធ្វើអោយល្អប្រសើរឡើងជាថ្មីបានរួមចំណែកលើកបង្កើនគុណភាពជីវភាពរស់នៅរបស់ប្រជាជននៅមូលដ្ឋាន

នេះជាគំរូថ្មីក្នុងកិច្ចចលនាប្រឡងប្រណាំង "ប៉ិនប្រសប់ ក្នុងការងារប្រជាចលនា" ត្រូវបានអាជ្ញាធរមូលដ្ឋានយកចិត្តទុកដាក់ រៀបចំដាក់អនុវត្ត។ ឃុំ ឡាកអាន មានព្រះសហគមន៍កាតូលិកចំនួន ៨ វិហារ ចំនួន ១៣ ទីសក្ការៈបូជាចំនួន ៥ មានប្រជាជនជាង ២.១០០ ក្រុមគ្រួសារដោយមានមនុស្សចំនួន៩.៥៦១ នាក់ ភាគច្រើនកាន់សាសនាកាតូលិក។

គរលអមយដែលជយពងរងសាមគគភាពនៃបរជាជននៅពរះសហគមនកាតលក hinh anh 2បន្ទាប់ពីគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ - ១៩ រួចហើយ កងកម្លាំងសមត្ថកិច្ចនៅតែបន្តបើក ប្រតិបត្តិការឃោសនា ចលនាបងប្អូនគ្រីស្តបរិស័ទអោយគោរពនិងអនុវត្តល្អរាល់វិធានការបង្ការ ទប់ស្កាត់ជំងឺរាតត្បាតកូវីដ - ១៩ ក្នុងស្ថានការណ៍ថ្មី

រហូតមកទល់ពេលនេះ ១០០ ភាគរយនៃ ក្រុមគ្រួសារកាន់សាសនាកាតូលិកនៅឃុំ ឡាកអាន បានចូលរួមគំរូនេះ។ យោងតាម លោកសី្រ ទឺ ធីថាញ់ថាវ អនុលេខាគណៈកម្មាការបក្សឃុំ ឡាកអាន គំរូមានគណៈកម្មការទទួលបន្ទុកចំនួន ១ ក្រុមគ្រប់គ្រងចំនួន ៣ ដោយមានសមាជិកចំនួន ៥៧ នាក់ ក្នុងនោះ មានបូជាចារ្យប្រធានព្រះសហគមន៍និងបូជាចារ្យ ប្រធានព្រះសហគមន៍មណ្ឌលចូល រួមចលនាក្រុមគ្រួសារកាន់សាសនាកាតូលិកអនុវត្តលក្ខណៈវិនិច្ឆ័យចំនួន ៥៖ គ្មានការប្រព្រឹត្តបទល្មើស គ្មានគ្រោះថ្នាក់និងអំពើអបាយមុខសង្គម គ្មានគ្រឿងញៀនគ្មានករណីបំពានសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍ គ្មានទំនាស់ វិវាទ។

គរលអមយដែលជយពងរងសាមគគភាពនៃបរជាជននៅពរះសហគមនកាតលក hinh anh 3ឆ្លងតាមរយៈការងារចលនាបង្កើតសោភ័ណភាពបរិស្ថាន "បៃតងស្រស់ស្អាត" ក្នុងរយៈពេលកន្លងទៅ អាជ្ញាធរនិងប្រជាជននៅ ឃុំ ឡាកអាន តែងតែរៀបចំបើកប្រតិបត្តិការបោសសម្អាតអនាម័យ តុបតែងថូផ្កាទិដ្ឋភាពបង្រួមតូចតាមដងផ្លូវជនបទផ្សេងៗ នៅមូលដ្ឋាន
គរលអមយដែលជយពងរងសាមគគភាពនៃបរជាជននៅពរះសហគមនកាតលក hinh anh 4ដើម្បីត្រៀមលក្ខណៈជាមុនក្នុងការក្តាប់ស្ថានការណ៍ ធានាបំពេញល្អការងារថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ នគរបាល ឃុំ ឡាកអាន ស្រុក បាក់តឹនអ្វៀន(ខេត្ត ប៊ិញយឿង) តែងតែជួបជុំ ផ្លាស់ប្តូរព័ត៌មានជាមួយនឹងបូជាចារ្យគ្រីស្តបរិស័ទ

បូជាចារ្យ ង្វៀន វ៉ាន់ក្វឹក បូជាចារ្យប្រធានព្រះសហគមន៍ វ៉ុងផាន នៅភូមិ លេខ ២ ឃុំ ឡាកអាន បានអោយដឹងថា៖ គំរូ "ភូមិសាសនាសុខសាន្ត - ស៊ីវិល័យ" បានរួមចំណែករឹតបន្តឹងស្មារតីស្រឡាញ់រាប់អានជួយគ្នាទៅវិញ ទៅមកជៀសចេញឆ្ងាយរាល់អំពើរំលោភបំពានលើក្បួនខ្នាតសីលធម៌របៀបរបបនៃការរស់នៅនិងលុបបំបាត់រាលអំពើអបាយមុខសង្គមនៅក្នុងចំណោមបងប្អូន គ្រីស្តបរិស័ទ៕

អត្ថបទនិងរូបថត៖ ហ.ភឿក

បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ ធ្នូ ឆ្នាំ ២០២១ ដោយ៖  សឺន ហេង


សំណើ