គំរូ "សម្របតាមធម្មជាតិ" នៅខេត្ត ត្រាវិញ

ដើម្បីតម្រូវអោយមានផលិតផលទេសចរណ៍ទាំងឡាយខុសប្លែកជាមួយខេត្ត ក្រុងផ្សេងៗ នៅតំបន់វាលទំនាបទន្លេ គឺវឡុង រយៈពេលកន្លងទៅ ខេត្ត ត្រាវិញ លើកគោលការណ៍កសាងគំរូទេសចរណ៍ "សម្របតាមធម្មជាតិ" ដើម្បីសម្របខ្លួនទៅនឹងការបម្រែបម្រួលអាកាសធាតុនិងបង្កើនប្រាក់ចំណូលជូនប្រជាជននៅជនបទ។

ផ្តើមពីប្រព័ន្ធអេកូឡូស៊ីពិសេសដាច់ដោយឡែកនៃកូនកោះ ផ្នូរខ្សាច់ ការ ងាររកស៊ីចិញ្ចឹមជីវិត "សម្របតាមធម្មជាតិ" និងជីវភាពវប្បធម៌ដ៏វិសេសវិសាលរបស់ប្រជាជនអន្តោគ្រាម ខេត្ត ត្រាវិញ កសាងនិងប្រកាសដំណើរការគំរូទេសចរណ៍ "សម្របតាមធម្មជាតិ" ចំនួនពីរនៅ កូនជីម ស្ថិតនៅ ឃុំ ហ្វាមិញ (ស្រុក ចូវថាញ់) និង កូនហូ នៅឃុំ ឌឹកមី (ស្រុក កាងឡុង) ទាក់ទាញភ្ញៀវទេសចរក្នុងនិងក្រៅខេត្តអញ្ជើញមកទស្សនាឆ្លងកាត់បទពិសោធន៍យ៉ាងច្រើនកុះករ។

គរ "សមរបតាមធមមជាត" នៅខេតត តរាវញ hinh anh 1ភ្ញៀវទេសចរដុតពងមាន់ពូតដីឥដ្ឋដោយផ្ទាល់ដៃ
គរ "សមរបតាមធមមជាត" នៅខេតត តរាវញ hinh anh 2ការជិះកង់ទស្សនា កូនជីម

ទន្ទឹមនឹងនោះ មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត ត្រាវិញ បានបើកវគ្គហ្វឹកហ្វឺនផ្សេងៗ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីទេស ចរណ៍សហគមន៍ បំណិនការងារជំនាញវិជ្ជាជីវៈទេសចរណ៍ ផ្តោតការយកចិត្តទុកដាក់ជាសំខាន់ទៅលើគុណភាព ប្រភពធនធានមនុស្សនៅកន្លែងមូលដ្ឋានស្នាក់នៅទេសចរណ៍ បណ្ដាក្រុមហ៊ុនរៀបចំធួរទេសចរណ៍ក្នុងស្រុកនៅលើភូមិសាស្ត្រ។

គរ "សមរបតាមធមមជាត" នៅខេតត តរាវញ hinh anh 3ការស្រែកហ៊ោអបអរល្បែងប្រណាំងក្តាម
គរ "សមរបតាមធមមជាត" នៅខេតត តរាវញ hinh anh 4ការឆ្លងកាត់បទពិសោធន៍ល្បែងប្រជាប្រិយផ្សេងៗ
គរ "សមរបតាមធមមជាត" នៅខេតត តរាវញ hinh anh 5ការត្រាំជើងជាមួយថ្នាំឱសថ

បច្ចុប្បន្ន ខេត្ត ត្រាវិញ មានកន្លែងមូលដ្ឋានស្នាក់នៅទេសចរណ៍ចំនួន ១៤០ និងក្រុមហ៊ុនរៀបចំធួរទេសចរណ៍ក្នុងស្រុកចំនួន ៨។ ឆ្នាំ ២០២២ ផ្នែកទេសចរណ៍ខេត្តសម្រេចគោលដៅទទួលភ្ញៀវទេសចរចំនួន ៥៥០.០០០ លើកនាក់ ផលចំណូលសម្រេចបានចំនួន ១៩០ ពាន់លានដុង៕

អត្ថបទនិងរូបថត៖ ថាញ់ហ្វា
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ តុលា ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ


សំណើ