គោលនយោបាយសមស្របរួមចំណែកក្នុងការបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្រនៅខេត្ត យ៉ាឡាយ

បន្ទាប់ពីគណៈលេខាមជ្ឈិមបក្សចេញសារាចរលេខ ៤០ - CT/TW ស្តីពីការបង្កើនការដឹកនាំរបស់បក្សចំពោះ ឥណទានគោលនយោបាយសង្គម បងប្អូនជនជាតិភាគតិចនៅខេត្ត យ៉ាឡាយ មានឱកាសទទួលបានដើមទុនឥណទានគោលនយោបាយកាន់តែងាយស្រួលជាងមុន។ 
លោក រើអូស៊ុយ នៅភូមិ ឌាន់កេត ឃុំ ជឺរាំ្ក ស្រុក ក្រុងប៉ា បានរួចផុតពីភាពក្រីក្រដោយសារទិញគោពីដើមទុនរបស់ធនាគារគោលនយោបាយសង្គម

មកដល់បច្ចុប្បន្ន មាន ២២២/២២២ គណៈកម្មាធិការប្រជាជនឃុំ សង្កាត់និងទីរួមស្រុកក្នុងខេត្ត យ៉ាឡាយ មានសាខាប្រតិបត្តិការរបស់ធនាគារគោលនយោបាយសង្គម បង្កលក្ខណៈងាយស្រួលអោយបងប្អូនជនជាតិបានខ្ចីប្រាក់

ពីប្រភពទុនកម្ចីពីធនាគារគោលនយោបាយសង្គម លោក ក្សរ៍ប៊ុក នៅឃុំ ជឺបះហ៍ ទីរួមខេត្ត អាយុនប៉ា បានវិនិយោគទៅលើការដាំដំឡូងមី រួមចំណែកបង្កើនប្រាក់ចំណូលអោយគ្រួសារ

បងស្រី ង្វៀនធីស៊ន់ នៅឃុំ បៅកាន ស្រុក ជឺប្រុង ថែទាំចម្ការកាហ្វេពីដើមទុននៃធនាគារគោលនយោបាយសង្គម
 
មកទល់បច្ចុប្បន្ន ក្រោយអំឡុងពេល ៥ ឆ្នាំអនុវត្ត សារាចរលេខ ៤០ - CT/TW ត្រូវបានពង្រីកនូវប្រសិទ្ធភាពដ៏ជាក់ច្បាស់ រួមចំណែកកាត់បន្ថយអត្រាគ្រួសារក្រីក្រលើភូមិសាស្ត្រខេត្ត យ៉ាឡាយ ពី ១៣,៩៦% (ឆ្នាំ ២០១៤) ចុះត្រឹម ១០,០៤% នៅចុងឆ្នាំ ២០១៨៕
អត្ថបទនិងរូបថត៖  យឺទាន់

សំណើ