ឃ្មោះ "ថា" ជារតនវត្ថុរបស់ ជនជាតិ ប៊្រូវ នៅខេត្ត កនទុម

ឃ្មោះ "ថា" ជារតនវត្ថុរបស់ ជនជាតិ ប៊្រូវ នៅខេត្ត កនទុម

ដូច្នេះហើយនៅក្នុងបណ្ដាពិធីបុណ្យសំខាន់ៗដូចជា៖ ពិធីកាប់ក្របី ពិធីអំណរស្រូវថ្មី ឃ្មោះ "ថា" តែងតែជាវត្ថុដែលមិនអាចខ្វះបាន។
ឃមោះ "ថា" ជារតនវតថរបស ជនជាត បរវ នៅខេតត កនទម hinh anh 1
តាមទស្សនាទានរបស់ជនជាតិប៊្រូវ សំឡេងនីមួយៗ របស់ឃ្មោះ"ថា" បន្លឺឡើងនឹងបានបណ្តាពួកអារក្សស្ទឹង អារក្សជ្រោះធ្វើជាសាក្សីនាំមកនូវប្រការល្អ សុភមង្គលដល់បងប្អូនមាមីងក្នុងភូមិ
 
ឃ្មោះ "ថា" មួយឈុតមានតែ ២ គ្រឿងប៉ុណ្ណោះ រួមមាន៖ Chuar (ប្រពន្ធ) និង Jơliêng (ប្តី) ទាំងពីរសុទ្ធតែគ្មានក្បាល (ឃ្មោះរាបស្មើ)មានទំហំខុសគ្នា (Jơliêng ធំហើយក្រាស់ជាង Chuar)។ នៅពេលដែលប្រគំ ឃ្មោះទាំងពីរត្រូវ បានព្យួរឡើងលើតាមទិសផ្កាប់ចូលគ្នា។ 
ឃមោះ "ថា" ជារតនវតថរបស ជនជាត បរវ នៅខេតត កនទម hinh anh 2
ឃ្មោះ "ថា" ត្រូវបានប្រគំឡើងយ៉ាងល្អឯក បុរសពីរនាក់អង្គុយផ្ទាល់នឹងដី បែរមុខចូលគ្នា
បាតជើងទ្រផ្អោបជាប់ទៅនឹងគែមឃ្មោះដើម្បីបង្អាក់សំឡេង

អ្នកកាន់អន្លូងញីវាយលើមុខឃ្មោះចំណែកអ្នកដែលកាន់អន្លូងឈ្មោលវាយលើផ្ទៃក្នុងនៃឃ្មោះ។ ពូកគេអង្គុផ្ទាល់នឹងដី បាតជើងទ្រផ្អោបជាប់ទៅនឹងគែមឃ្មោះដើម្បីបង្អាក់សំឡេង បង្កសំឡេង ដល់ឃ្មោះ។ 
ឃមោះ "ថា" ជារតនវតថរបស ជនជាត បរវ នៅខេតត កនទម hinh anh 3
ឈុតឃ្មោះ "ថា" រួមមានពីរគ្រឿង៖ ឃ្មោះប្តីនិងឃ្មោះប្រពន្ធ
 
រាល់ពេប្រគំ ពេលណាឃ្មោះប្រពន្ធក៏តែងបន្លឺសំឡេងមុន ពេលដែលចូលស៊ីចង្វាក់ហើយទើបឃ្មោះប្តីចូលរួមប្រគំ។
ឃមោះ "ថា" ជារតនវតថរបស ជនជាត បរវ នៅខេតត កនទម hinh anh 4
ឃ្មោះ "ថា" ជាឃ្មោះមួយប្រភេទក្នុងចំណោមឃ្មោះបុរាណបំផុតនៅ តីង្វៀន
 
ជាច្រើនឆ្នាំកន្លងមក ឃុំ បឺអ៊ីបានសកម្មផ្សព្វផ្សាយ ចលនាដល់គ្រួសារទាំងឡាយណាដែលកំពុងតែជាម្ចាស់ឃ្មោះ "ថា" ហើយយល់បានពីតម្លៃវប្បធម៌នៃប្រភេទឃ្មោះនេះដើម្បីអភិរក្សរក្សា បេតិកភណ្ឌវប្បធម៌ឃ្មោះ "ថា"៕
ក្វាងថាយ

សំណើ