ឃុំ ក្វាងធន់ កាត់បន្ថយភាពក្រីក្រអាស្រ័យដោយដាំដំណាំក្រូចឃិ្វចអន្តោគ្រាម

ឃុំ ក្វាងធន់ ស្រុក បាច់ថុង (ខេត្ត បាក់កាន) មានពូជក្រូចឃិ្វចអន្តោគ្រាមក្រអូបឆ្ងាញ់ជាងគេបំផុតនៅខេត្ត បាក់កាន ដោយលក្ខណៈផ្លែមានសម្បកស្តើង ពណ៌លឿងរលោង ទឹកច្រើននិងរសជាតិផ្អែម ឃុំ ក្វាងធន់ ស្រុក បាច់ថុង (ខេត្ត បាក់កាន) មានពូជក្រូចឃិ្វចអន្តោគ្រាមក្រអូបឆ្ងាញ់ជាងគេបំផុតនៅខេត្ត បាក់កាន ដោយលក្ខណៈផ្លែមានសម្បកស្តើង ពណ៌លឿងរលោង ទឹកច្រើននិងរសជាតិផ្អែម

ក្រូចឃិ្វចអន្តោគ្រាមគឺជាប្រភេទដំណាំហូបផ្លែពាំនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចជូន បងប្អូនជនជាតិនៅឃុំ ក្វាងធន់ ស្រុក បាច់ថុង (ខេត្ត បាក់កាន)។

ឃ កវាងធន កាតបនថយភាពករករអាសរយដោយដាដណាករចឃវចអនតោគរាម hinh anh 1ឃុំ ក្វាងធន់ ស្រុក បាច់ថុង (ខេត្ត បាក់កាន) មានពូជក្រូចឃិ្វចអន្តោគ្រាមក្រអូបឆ្ងាញ់ជាងគេបំផុតនៅខេត្ត បាក់កាន ដោយលក្ខណៈផ្លែមានសម្បកស្តើង ពណ៌លឿងរលោង ទឹកច្រើននិងរសជាតិផ្អែម

ដោយបានយល់ដឹងពីតម្លៃនៃប្រភេទដំណាំហូបផ្លែនេះ បងប្អូនជនជាតិ តៃ នុង យ៉ាវ ជាច្រើនគ្រួសារនៅទីនេះបានក្លៀវក្លាហ៊ានកែប្រែដីកូនភ្នំដើម្បីដាំប្រភេទក្រូចឃ្វិចអន្តោគ្រាម ជារៀងរាល់ឆ្នាំផ្តល់ចំណូលរាប់សិបលានដុងក្នុងមួយហិកតា។

បច្ចុប្បន្ន ឃុំ ក្វាងធន់ មានប្រជាជនចំនួន ៥២០ គ្រួសារគឺភាគច្រើនសុទ្ធតែដាំក្រូច ឃិ្វចអន្តោគ្រាម គ្រួសារដាំតិចក៏មានជិត ១ ហិកតា គ្រួសារដាំច្រើនមានទៅដល់ ៦ ហិកតា។

ដោយមានចម្ការទំហំជិត ៦០០ ហិកតា ក្នុងនោះមានចម្ការប្រមាណជា ៤០០ ហិកតាកំពុងផ្តល់ផល បរិមាណផលក្រូចឃិ្វចអន្តោគ្រាមនៃឃុំទាំងមូលសម្រេចបានប្រមាណជា ៥.៨២០ តោនក្នុងមួយឆ្នាំ។

សមស្របជាមួយនឹងធាតុអាកាស លក្ខណៈដីធ្លី ការអនុវត្តវិទ្យាសាស្ត្រ - បច្ចេកវិទ្យាទៅក្នុងការបង្កបង្កើនផលត្រូវបានជំរុញយ៉ាងខ្លាំងក្លានិងឥតឈប់ឈរ ក្រូចឃិ្វចអន្តោគ្រាមនៅឃុំ ក្វាងធន់ ផ្តល់គុណភាពល្អ ត្រូវបានផ្តល់សម្គាល់ភូមិសាស្ត្រនិងទទួលស្គាល់ជាផលិតផល OCOP ។

ឃ កវាងធន កាតបនថយភាពករករអាសរយដោយដាដណាករចឃវចអនតោគរាម hinh anh 2ដោយសារក្រូចឃិ្វចអន្តោគ្រាម បងប្អូនជនជាតិជាច្រើនគ្រួសារនៅភូមិ ណាឡែង ឃុំ ក្វាងធន់ បានរួចផុតពីភាពក្រីក្រ ចំណូលជាមធ្យមក្នុងមនុស្សម្នាក់សម្រេចបាន ៣៩ លានដុងក្នុងមួយឆ្នាំ

អាស្រ័យដោយប្រភេទ ដំណាំក្រូចឃិ្វចអន្តោគ្រាមនេះហើយ បងប្អូនជនជាតិជាច្រើនគ្រួសារនៅឃុំ ក្វាងធន់ បានរួចផុតពីភាពក្រីក្រ ជីវភាពរស់នៅលំនឹង ចំណូលជាមធ្យមក្នុងមនុស្សម្នាក់សម្រេចបាន ៣៩ លាន ដុងក្នុងមួយឆ្នាំរួមចំណែកកាត់បន្ថយអត្រាគ្រួសារក្រីក្រក្នុងឃុំចុះក្រោម ១០%៕

អត្ថបទនិងរូបថត៖ ហ៊ឺវហាយ - អានថាញ់ដាត
បញ្ចូលទិន្នន័យពីកាសែតបោះពុម្ពលេខចេញផ្សាយខែឧសភាដោយ៖ ជ័យពិសិដ្ឋ


សំណើ