ឃុំ តឹនកឿង អភិវឌ្ឍទេសចរណ៍សហគមន៍ផ្សារភ្ជាប់ជាមួយនឹងបរិយាកាសវប្បធម៌តែ

ភ្ញៀវទេសចរអញ្ជើញមកកាន់ ឃុំ តឹនកឿង អាចដើរកម្សាន្តតាមស្ពានទាំងឡាយដែលតភ្ជាប់ចម្ការតែខៀវស្រងាត់ផ្សេងៗ ពាក់មួក ស្ពាយកាផាអញ្ជើញទៅបេះតែជាមួយបងប្អូនជនជាតិ។ រូបថត៖ ថាញ់ទុង ភ្ញៀវទេសចរអញ្ជើញមកកាន់ ឃុំ តឹនកឿង អាចដើរកម្សាន្តតាមស្ពានទាំងឡាយដែលតភ្ជាប់ចម្ការតែខៀវស្រងាត់ផ្សេងៗ ពាក់មួក ស្ពាយកាផាអញ្ជើញទៅបេះតែជាមួយបងប្អូនជនជាតិ។ រូបថត៖ ថាញ់ទុង

ឃុំ តឹនគឿង ទីក្រុង ថាយង្វៀន (ខេត្ត ថាយង្វៀន) មានដីធ្លី ធាតុអាកាសអំណោយផលបានជាតែនៅតំបន់នេះមានក្លិនពិដោរក្រអូបឈ្ងុយឆ្ងាញ់យ៉ាងពិសេសដាច់ដោយឡែក។ ឆ្លៀតប្រើប្រាស់ឧត្តមភាពរបស់តំបន់តែពិសេសប្រចាំតំបន់នេះ បងប្អូនជនជាតិជាច្រើនគ្រួសារក្នុងឃុំបានអភិវឌ្ឍទម្រង់រូបភាពទេសចរណ៍សហគមន៍ផ្សារភ្ជាប់ជាមួយនឹងបរិយាកាសវប្បធម៌តែ។

ឃ តនកឿង អភវឌឍទេសចរណសហគមនផសារភជាបជាមយនងបរយាកាសវបបធមតែ hinh anh 1អញ្ជើញមកកាន់ឃុំ តឹនកឿង ភ្ញៀវទេសចរបានសម្របខ្លួនជាមួយនឹងសកម្មភាពវប្បធម៌ សិល្បៈដ៏វិសេស វិសាលផ្សេងៗ របស់ជនជាតិ តៃ។ រូបថត៖ ក្វឹនត្រាង

បច្ចុប្បន្ន ឃុំ តឹនកឿង មានក្រុមគ្រួសារប្រហែល ២០០ គ្រួជំនាញខាងផលិត និងធ្វើអាជីវកម្មតែ។អញ្ជើញមកកាន់ទីនេះ ភ្ញៀវទេសចរបានសម្របខ្លួនជាមួយនឹងបរិយាកាសបៃតង ត្រជាក់នៃកូនភ្នំដំណាំតែដ៏ធំទូលាយចូលរួមសកម្មភាពវប្បធម៌វិសេសវិសាលផ្សេងៗ របស់បងប្អូនជនជាតិ តៃភ្លក់រស ជាតិតែឆ្ងាញ់ជាច្រើនប្រភេទឬបេះតែដោយផ្ទាល់ដៃនិងកែច្នៃតែតាមវិធីសិប្បកម្មប្រពៃណីជាដើម។

ឃ តនកឿង អភវឌឍទេសចរណសហគមនផសារភជាបជាមយនងបរយាកាសវបបធមតែ hinh anh 2ភ្ញៀវទេសចរបានម្ចាស់ផ្ទះអញ្ជើញពិសាតែមួយពែងដ៏ឈ្ងុយឆ្ងាញ់
ក្នុងបរិយាកាសភ្លក់រសជាតិតែមួយដ៏ល្អឯក កក់ក្តៅ ចែក រំលែកបទពិសោធន៍ផលិតតែនិងដំណើររឿងអភិវឌ្ឍនៃដំណាំតែ តឹនកឿង។រូបថត៖  ថាញ់ទុង

ធ្វើដំណើរមកកាន់ តឹនកឿង ភ្ញៀវទេសចរថែមទាំងបានស្វែងយល់អំពីសម្ភារៈប្រើប្រាស់ក្នុងការប្រជុំជីវភាពរបស់ប្រជាកសិករនៅតំបន់ជំនាញដាំដំណាំតែនេះពីសម័យបុរាណដល់សម័យទំនើប ឧបករណ៍ទាំងឡាយសម្រាប់ដាំដុះ ថែទាំ កែច្នៃតែ...។

ឃ តនកឿង អភវឌឍទេសចរណសហគមនផសារភជាបជាមយនងបរយាកាសវបបធមតែ hinh anh 3ភ្ញៀវទេសចរអញ្ជើញមកកាន់ ឃុំ តឹនកឿង អាចដើរកម្សាន្តតាមស្ពានទាំងឡាយដែលតភ្ជាប់ចម្ការតែខៀវស្រងាត់ផ្សេងៗ ពាក់មួក ស្ពាយកាផាអញ្ជើញទៅបេះតែជាមួយបងប្អូនជនជាតិ។ រូបថត៖ ថាញ់ទុង

ការអភិវឌ្ឍទេសចរណ៍សហគមន៍ ផ្សារភ្ជាប់ជាមួយនឹងបរិយាកាសវប្បធម៌តែកំពុងតែជាទិសដៅថ្មីសម្រាប់តំបន់តែ តឹនកឿង។ ទោះបីជានៅថ្មីថ្មោងក៏ប៉ុន្តែជារៀងរាល់ឆ្នាំតំបន់តែដ៏ល្បីឈ្មោះមួយនេះទទួលភ្ញៀវទេសចររាប់ពាន់លើកនាក់អញ្ជើញមកឆ្លងកាត់បទពិសោធន៍ជាមួយនឹងបងប្អូនជនជាតិ៕

អត្ថបទ៖ ត្រឹនអាញ់
បញ្ចូលអត្ថបទដោយ៖  អៀនថាញ់


សំណើ