ចេកចាំប្តី ភឿកប៊ិញ រុក្ខោសថដ៏មានតម្លៃរបស់ជនជាតិ រ៉ាហ្ក្លៃ

ចេកចាំប្តី ភឿកប៊ិញ មួយស្ទងអាចប្រមូលផលគ្រាប់បានពី ៤ ដល់ ៦ គីឡូក្រាមគ្រាប់មានពណ៌ខ្មៅ ផ្ចិតគ្រាប់ខូងចូលជ្រៅ គ្រាប់ធំជាងជាច្រើនដងបើប្រៀបនឹងគ្រាប់នៃប្រភេទចេកគ្រាប់ធម្មតា ចេកចាំប្តី ភឿកប៊ិញ មួយស្ទងអាចប្រមូលផលគ្រាប់បានពី ៤ ដល់ ៦ គីឡូក្រាមគ្រាប់មានពណ៌ខ្មៅ ផ្ចិតគ្រាប់ខូងចូលជ្រៅ គ្រាប់ធំជាងជាច្រើនដងបើប្រៀបនឹងគ្រាប់នៃប្រភេទចេកគ្រាប់ធម្មតា

ត្រូវបានដាំច្រើននៅឃុំ ភឿកប៊ិញ ស្រុកតំបន់ភ្នំ បាកអាយ ដំណាំចេកចាំប្តី (នៅហៅថាចេកភ្នំ ចេកគល់ធំ ចេកត្រយូងបៃតង។ល។) ភឿកប៊ិញ ជាប្រភេទរុក្ខោសថដ៏មានតម្លៃត្រូវបានខេត្ត និញធន់ ដាក់ បញ្ជូលក្នុងកម្មវិធីឃុំមួយផលិតផលមួយ (OCOP) សម្រេចស្តង់ដារផ្កាយ ៣ មានសក្តានុភាពដ៏ធំដើម្បីអភិវឌ្ឍទៅជាផលិតផលសម្រេចស្តង់ដារផ្កាយ ៥។

ចេកចាបត ភឿកបញ រកខោសថដមានតមលៃរបសជនជាត រាហកលៃ hinh anh 1ចេកចាំប្តី ភឿកប៊ិញ ជាពូជចេកដ៏មានតម្លៃដោយមានគុណប្រយោជន៍ជាច្រើនសម្រាប់ការព្យាបាលជំងឺ ត្រូវបានប្រសិទ្ធនាមថាជា "ឱសថពិសេស"របស់បងប្អូនជនជាតិ រ៉ាហ្ក្លៃ

យោងតាមលោក ដារ៉តហាភឿក ប្រធានសមាគមកសិករឃុំ ភឿកប៊ិញ ចេកចាំប្តី ភឿកប៊ិញ ច្រើនតែដុះឯកឯងនៅលើភ្នំ។ ក្រៅពីនេះ ជនជាតិ រ៉ាហ្ក្លៃ នៅមានដាំពូជចេកនេះលើផ្ទៃដីទំហំប្រមាណ ២០ ហិកតា។ ដើមចេកចាំប្តី ភឿកប៊ិញ មានកម្ពស់ពី ៣ ដល់ ៥ ម៉ែត្រមានសណ្ឋានប្លែកបន្តិចហើយចេញតែមួយស្ទងប៉ុណ្ណោះ មួយស្ទងៗ ផ្តល់គ្រាប់ពី ៤ ដល់ ៦ គីឡូក្រាម។ គ្រាប់ចេកមានពណ៌ខ្មៅ ពេលវាយបំបែកនៅខាងក្នុងមានផ្ទុកជាតិម្សៅពណ៌ស។

ចេកចាបត ភឿកបញ រកខោសថដមានតមលៃរបសជនជាត រាហកលៃ hinh anh 2ពូជចេកចាំប្តី ភឿកប៊ិញ ត្រូវបានដាំដោយគ្រាប់ មានផ្កាពណ៌បៃតងខ្ចី

ក្រោយពេលប្រមូលផលរួច គ្រាប់ចេកត្រូវបានបងប្អូនជនជាតិហាលស្ងួត យកទៅលីងត្រួសៗ រួចត្រាំស្រាផឹកដើម្បីព្យាបាលជំងឺមួយចំនួនដូចជា៖ ឈឺខ្នង ចុករោយសន្លាក់ឆ្អឹង រំញោចប្រព័ន្ធរំលាយអាហារ។ល។ ផ្នែកផ្សេងៗ ទៀតនៃដើមចេកក៏អាចព្យាបាលជំងឺមួយចំនួនផ្សេងៗ ទៀតដូចជាក្រួសក្នុងតម្រងនោម ឈឺក្រពះ សម្រួលផ្លូវនោម។ល។

ចេកចាបត ភឿកបញ រកខោសថដមានតមលៃរបសជនជាត រាហកលៃ hinh anh 3ចេកចាំប្តី ភឿកប៊ិញ មួយស្ទងអាចប្រមូលផលគ្រាប់បានពី ៤ ដល់ ៦ គីឡូក្រាមគ្រាប់មានពណ៌ខ្មៅ ផ្ចិតគ្រាប់ខូងចូលជ្រៅ គ្រាប់ធំជាងជាច្រើនដងបើប្រៀបនឹងគ្រាប់នៃប្រភេទចេកគ្រាប់ធម្មតា

ត្រូវបាននាយកដ្ឋានកម្មសិទ្ធិបញ្ញា (ក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យា) ផ្តល់វិញ្ញាបនបត្រចុះបញ្ជីស្លាកសញ្ញា "ចេកចាំប្តី ភឿកប៊ិញ" ផលិតផលនេះបាននិងកំពុងជួយអោយបងប្អូនជនជាតិ រ៉ាហ្ក្លៃ ជាច្រើនគ្រួសារនៅឃុំ ភឿកប៊ិញ មានប្រាក់ចំណូលបន្ថែម កែលម្អជីវភាពរស់នៅ៕

អត្ថបទនិងរូបថត៖  ង្វៀនថាញ់
បញ្ចូលអត្ថបទដោយ៖  អ៊ានថាញ់


សំណើ