ចេក - មុខដំណាំលុបបំបាត់ភាពអត់ឃ្លានកាត់បន្ថយភាពក្រីក្រនៅ ខេត្ត ឡាយចូវ

ការកែច្នៃជាបឋម វេចខ្ចប់ ដឹកជញ្ជូន។ល។ របស់សហគ្រាសទាំងឡាយបានបង្កើតការងារធ្វើនិងប្រាក់ចំណូលជាប្រចាំជូនពលករក្នុងស្រុករាប់សិបនាក់ ការកែច្នៃជាបឋម វេចខ្ចប់ ដឹកជញ្ជូន។ល។ របស់សហគ្រាសទាំងឡាយបានបង្កើតការងារធ្វើនិងប្រាក់ចំណូលជាប្រចាំជូនពលករក្នុងស្រុករាប់សិបនាក់

សមស្របជាមួយនឹងធាតុអាកាស លក្ខណៈដីធ្លី ងាយស្រួលក្នុងការដាំដុះ ចំណាយកម្លាំងថែទាំតិចតួច ចំណាយក្នុងការវិនិយោគតិច ដំណាំចេកបានក្លាយជាមុខដំណាំលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្ររបស់បងប្អូនបណ្តាជនជាតិនៅខេត្ត ឡាយចូវ។

ចេក - មខដណាលបបបាតភាពអតឃលានកាតបនថយភាពករករនៅ ខេតត ឡាយចវ hinh anh 1ការកែច្នៃជាបឋម វេចខ្ចប់ ដឹកជញ្ជូន។ល។ របស់សហគ្រាសទាំងឡាយបានបង្កើតការងារធ្វើនិងប្រាក់ចំណូលជាប្រចាំជូនពលករក្នុងស្រុករាប់សិបនាក់

នាពេលបច្ចុប្បន្ននេះ ខេត្ត ឡាយចូវ មានចម្ការដំណាំចេកជិត ៤.១៣០ ហិកតា ប្រមូលផ្តុំនៅ តាមស្រុក ផុងថូ តាមដឿង។ល។ ដោយមានបរិមាណ ផលប្រមាណជា ៤៥.០០០ តោនក្នុងមួយឆ្នាំ តម្លៃលក់ចេញជាមធ្យមពី ៥.០០០ ដល់ ៦.០០០ ដុងក្នុងមួយគីឡូក្រាម ចេកបានពាំនាំមកនូវប្រាក់ចំណូលស្ថិរភាពពី ៣០ ដល់ ៤០ លានដុងសម្រាប់គ្រួសារនីមួយៗ ខ្ពស់ដាច់ជាងគេបើធៀបជាមួយប្រភេទដំណាំដទៃៗ ទៀត។

ចេក - មខដណាលបបបាតភាពអតឃលានកាតបនថយភាពករករនៅ ខេតត ឡាយចវ hinh anh 2ឈ្មួញប្រមូលទិញចេករបស់បងប្អូនជនជាតិនៅស្រុក ផុងថូ (ខេត្ត ឡាយចូវ)

យោងតាមលោក វូ ហ៊ឺវលឿង ប្រធានការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុក ផុងថូ អាស្រ័យដោយដាំចេក មានក្រុមគ្រួសារជាច្រើនមិនត្រឹមតែរួចផុតពីភាពក្រីក្រប៉ុណ្ណោះទេ ថែមទាំងបានឈោងឈានឡើងក្លាយជាអ្នកមានទៀតផង ក្រុមគ្រួសារមួយចំនួនមានប្រាក់ចំណូលរាប់រយលាន ដុងក្នុងមួយឆ្នាំឯណោះ។

ចេក - មខដណាលបបបាតភាពអតឃលានកាតបនថយភាពករករនៅ ខេតត ឡាយចវ hinh anh 3ងាយស្រួលក្នុងការដាំដុះ ចំណាយកម្លាំងថែទាំតិចតួច ដំណាំចេកបានក្លាយជាមុខដំណាំលុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាពក្រីក្ររបស់បងប្អូនបណ្តាជនជាតិនៅខេត្ត ឡាយចូវ

ដោយបានកំណត់ថា ចេកជាមុខដំណាំមួយក្នុងចំណោមប្រភេទមុខដំណាំចម្បងៗ ខេត្ត ឡាយចូវ កំពុងជំរុញសកម្មភាពផ្សព្វផ្សាយ តំណភ្ជាប់យ៉ាងខ្លាំងក្លាសម្រាប់នាំចេកចូលប្រព័ន្ធផ្សារទំនើប មជ្ឈមណ្ឌល ពាណិជ្ជកម្មទាំងក្នុងនិងក្រៅខេត្ត ព្រមទាំងបង្កលក្ខណៈងាយស្រួលសម្រាប់ទាក់ទាញសហគ្រាស បុគ្គលមកវិនិយោគចូលរួមចងសម្ព័ន្ធគ្នាជាមួយបងប្អូនជនជាតិក្នុងការដាំដុះ ការលក់ចេក៕

អត្ថបទ៖ វៀតហ្វាង រូបថត៖ វៀតហ្វាង - គ្វីទ្រុង

បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ តុលា ឆ្នាំ ២០២១ ដោយ៖ សឺនហេង


សំណើ