"ចងចាំជានិច្ចកាលនូវគុណបំណាច់ចំពោះកុលបុត្រ កុលធីតាប្រកបដោយ ភាពស្មោះត្រង់កតញ្ញូតាធម៌"

ថ្លែងសុន្ទរកថានៅពិធីនេះ សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស លោក ង្វៀនវ៉ាន់ប៊ិញ បានថ្លែងយ៉ាងច្បស់ថា៖ ដើម្បីទទួលបានជីវភាពរស់នៅប្រកបដោយ ក្តីសុខក្សេមក្សាន្តដូចសព្វថ្ងៃនេះ តំបន់ តីបាក់ មានវីរមាតាវៀតណាម ចំនួន ៧.២៨០ រូបយុទ្ធជនពលីជិត ១៧២.០០០ រូប យុទ្ធជនពិការជាង ១២៣.០០០ រូប អ្នកដែលទទួលបានគោលនយោបាយដូចយុទ្ធជនពិការយុទ្ធជនពិការដែលកំពុង សម្រាកព្យាបាលជិត ៤៥.០០០ រូប អ្នកធ្វើសកម្មភាពបដិវត្តន៍ សកម្មជនតស៊ូប្រយុទ្ធត្រូវសត្រូវចាប់ខ្លួននិងដាក់គុក ត្រូវនិរទេ្ទសរាប់ពាន់នាក់ជាដើម។
អ្នកវីរមាតា វៀតណាម និងប្រតិភូនានាចូលរួមក្នុងពិធីរំលឹកគុណ

ពិធីរំលឹកគុណអ្នកដែលមានគុណ បំណាច់ចំពោះបដិវត្តន៍តំបន់ តីបាក់ ជាឱកាសដើម្បីជំរុញខ្លាំងថែមទៀតនូវចលនា "តបស្នងសងគុណ"លើកតម្កើង គាំទ្រ ជម្រុញទឹកចិត្តស្មារតីនៃយុទ្ធជនពិការទាំងឡាយ "ពិការតែមានសមត្ថភាព"។
សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស លោក ង្វៀនវ៉ាន់ប៊ិញ អញ្ជើញថ្លែងសុន្ទរកថាក្នុងពិធី
 
បន្ទាប់ពីពិធី កម្មវិធីសិល្បៈដ៏វិសេសវិសាលមួយក្រោមប្រធានបទ "ស្មារតីមិនចុះចាញ់ - ស្រេកឃ្លានប្រាថ្នាសេរីភាព" បានប្រព្រឹត្តឡើង។ 
ទស្សនីយភាពសិល្បៈមួយក្នុងពិធី

សមាជិកការិយាល័យនយោបាយ លេខាមជ្ឈិមបក្ស លោក ង្វៀនវ៉ាន់ប៊ិញ អញ្ជើញសួរសុខទុក្ខនិងជូនអំណោយដល់ក្រុមគ្រួសារវីរមាតា វៀតណាម ឌាន់ធីយៀប នៅទីក្រុង សឺនឡា

ប្រតិភូជាវីរមាតា វៀតណាម សាច់ញាតិ ក្រុមគ្រួសារយុទ្ធជនពលី យុទ្ធជនពិការដ៏ឆ្នើមទាំងឡាយនៅតំបន់ តីបាក់ អញ្ជើញទស្សនាមណ្ឌលកេរតំណែលជាតិពិសេស គុក សឺនឡា

ក្នុងឱកាសនេះដែរ គណៈកម្មការរៀបចំជូនអំណោយរំលឹកគុណ លើកតម្កើងអ្នកតំណាងជាវីរមាតា វៀតណាម  ក្រុមគ្រួសាររបស់យុទ្ធជនពលីនិងយុទ្ធជនពិការ យុទ្ធជនកំពុងសម្រាកព្យាបាលទាំងឡាយ...៕

យៀបអាញ់


សំណើ