ចង្វាក់ជីវិតរស់នៅតាមគន្លងប្រក្រតីភាពថ្មីនៅទីក្រុងដែលប្រសិទ្ធនាមលោក អ៊ំ ហូ

ចង្វាក់ជីវិតរស់នៅយ៉ាងផុលផុសនៃទីក្រុង ហូ ជីមិញ ត្រូវបានស្តារឡើងវិញពីមួយជំហានទៅមួយជំហាន ចង្វាក់ជីវិតរស់នៅយ៉ាងផុលផុសនៃទីក្រុង ហូ ជីមិញ ត្រូវបានស្តារឡើងវិញពីមួយជំហានទៅមួយជំហាន

អញ្ជើញមកកាន់ទីក្រុងដែលប្រសិទ្ធនាមលោក អ៊ំ ហូ នាអំឡុងថ្ងៃដើមនិទាឃរដូវ អាច នឹងសង្កេតឃើញបានថាចង្វាក់ជីវិតរស់នៅដ៏អ៊ូអរ មមាញឹកបានវិលត្រឡប់ មកទីនេះវិញហើយ។

ចងវាកជវតរសនៅតាមគនលងបរករតភាពថមនៅទករងដែលបរសទធនាមលោក អ ហ hinh anh 1ចង្វាក់ជីវិតរស់នៅយ៉ាងផុលផុសនៃទីក្រុង ហូ ជីមិញ ត្រូវបានស្តារឡើងវិញពីមួយជំហានទៅមួយជំហាន

ការរីករាលដាលនៃជំងឺកូវីដ-១៩ ត្រូវបានគ្រប់គ្រងស្ទើរតែទាំងស្រុង សហគ្រាស សិប្បកម្ម ផលិតកម្ម គ្រួសារធ្វើ អាជីវកម្ម ហាងលក់ដូរផ្សេងៗ បានបើកដំណើរការឡើងវិញហើយ…។

ចងវាកជវតរសនៅតាមគនលងបរករតភាពថមនៅទករងដែលបរសទធនាមលោក អ ហ hinh anh 2ហាងសេវាកម្មភោជនាហារនៅមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយនៅទីក្រុង ហូ ជីមិញ ដំណើរការដោយបន្សុាំខ្លួនយ៉ាងសុវត្ថិភាព បត់បែន គ្រប់គ្រងជំងឺរាតត្បាតកូវីដ - ១៩ ប្រកបដោយប្រសិទ្ធភាព

ជាមួយនឹងភាពស្វាហាប់របស់សហគមន៍សហគ្រាសរួមជាមួយនឹងដំណោះស្រាយផ្សេងៗ ប្រកបដោយភាពបត់បែនទាន់ពេលវេលារបស់អាជ្ញាធរ សកម្មភាពផលិត កម្ម ធ្វើអាជីវកម្មស្ទើរតែទាំងអស់ត្រូវបានបន្តដំណើរការធម្មតាប្រកបដោយស្ថិរភាពហើយស្តារឡើងវិញពីមួយជំហានទៅមួយជំហាន។

គិតមកដល់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២១ ចំណូលថវិការដ្ឋរបស់ទីក្រុង ហូ ជីមិញ គឺ ៣៨១.៥៣២ ពាន់លានដុង ស្មើនឹង ១០៤,៥៦ % នៃការគ្រោងទុក ហើយកើនឡើង ២,៧៣ % បើប្រៀបធៀបជាមួយនឹងរយៈពេលដូចគ្នា។

ចងវាកជវតរសនៅតាមគនលងបរករតភាពថមនៅទករងដែលបរសទធនាមលោក អ ហ hinh anh 3សកម្មភាពផលិតកម្មវិលត្រឡប់មកសភាពធម្មតាវិញរបស់សហគ្រាសមួយនៅលើភូមិសាស្ត្រទីក្រុង ហូ ជីមិញ

នេះគឺជាស្នាដៃដ៏អស្ចារ្យមួយនៅក្នុងបរិបទដែលជំងឺរាតត្បាតសកលកូវីដ - ១៩ ជះឥទ្ធិពលអវិជ្ជមានទៅលើសកម្មភាពសេដ្ឋកិច្ច - សង្គមស្ទើរតែទាំងអស់នៅទីក្រុងក្នុងរយៈពេលកន្លងទៅ។

ចងវាកជវតរសនៅតាមគនលងបរករតភាពថមនៅទករងដែលបរសទធនាមលោក អ ហ hinh anh 4ប្រព័ន្ធមន្ទីរពេទ្យបណ្តោះអាសន្ននៅទីក្រុង ហូ ជីមិញ ត្រូវបានបន្តដំណើរការធម្មតា ធានាសុវត្ថិភាពសុខភាពអោយប្រជាជន

កិច្ចការបង្ការ ទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ - ១៩ អាចនឹងនៅបន្តអូស បនា្លយយូរអង្វែង ក៏ប៉ុន្តែបក្ខភាគ អាជ្ញាធរ និងប្រជាជនទីក្រុង ហូ ជីមិញ ខិតខំប្រឹងប្រែងដល់ដំណាច់ឆ្នាំ ២០២២ នឹងស្តារសេដ្ឋកិច្ចឡើងវិញ បង្កើតអោយមានការអភិវឌ្ឍ ប្រហាក់ប្រហែលនឹងដំណាក់កាលមុនពេលជំងឺរាត ត្បាតកើតមានឡើង បន្ទាប់ទៀត បន្តអភិវឌ្ឍអោយបានឆាប់រហ័សជាងទៀត បង្គ្រប់អ្វីៗ ដែលខ្វះខាត ធ្លាក់ចុះដោយ សាររងផលប៉ះពាល់ពីជំងឺរាត ត្បាតសកល៕

អត្ថបទ៖ ធូហឿង
 រូបថត៖ អានហៀវ
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ កុម្ភៈ ឆ្នាំ ២០២២ ដោយ៖ យ័ញលើយ


សំណើ