ចង្វាក់របាំប្រជាប្រិយដ៏ល្អឯករបស់ជនជាតិ ខ្មែរ ណាមបូ

ការរាំស្គរឆៃយ៉ាំគឺជាចង្វាក់រាំប្រពៃណីដ៏ល្អឯករបស់ជនជាតិ ខ្មែរ ណាមបូ (ភូមិភាគខាងត្បូង) ជាធម្មតាត្រូវបានសម្តែងក្នុងឱកាសទិវាបុណ្យទាន បុណ្យចូលឆ្នាំថ្មី ពិធីបុណ្យសែនដូនតា ពិធីបុណ្យអកអំបុក។ល។

ចងវាករបាបរជាបរយដលអឯករបសជនជាត ខមែរ ណាមប hinh anh 1ដើម្បីអាចនឹងចាក់ក្បាច់រាំស្គរឆៃយ៉ាំ អ្នករាំត្រូវមានសុខភាពល្អ ភាពស្វិតស្វាញ ចេះគួបផ្សំយ៉ាងសមសួនរវាងចង្វាក់ស្គរជាមួយនឹងកាយវិការដ៏ប៉ិនប្រសប់

ការរាំស្គរឆៃយ៉ាំកកើតឡើងក្នុងដំណើរការពលកម្មត្រូវបានថែរក្សានិងផ្ទេរបន្តអស់ជាច្រើនជំនាន់។ ស្គរឆៃយ៉ាំត្រូវបានធ្វើពីដើមស្លាចាស់ដាប់លុងប្រហោងកណ្តាល ផ្នែកក្បាលស្គរកំប៉ោងចេញធំត្រូវបានពាសដោយស្បែកក្របី កន្ទុយស្គរតូចជាងតំណភា្ជប់ជាមួយជើងស្គរធ្វើពីលោហធាតុ។

ចងវាករបាបរជាបរយដលអឯករបសជនជាត ខមែរ ណាមប hinh anh 2ការរាំស្គរឆៃយ៉ាំជាធម្មតាត្រូវបានសម្តែងក្នុងទិវាបុណ្យទាន បុណ្យចូលឆ្នាំថ្មី

ពេលសម្តែង ទស្សនីយភាពរាំរបាំឆៃយ៉ាំនីមួយៗ ជាធម្មតាមានពី ៤ ដល់ ៦ ស្គរឆៃ យ៉ាំ គង ២ ឆាបនិងវាយក្រាប់។ ដើម្បីអាចរាំរបាំឆៃយ៉ាំ អ្នករាំត្រូវពាក់ស្គរខាងមុខទ្រូង ទះស្គរផងចាក់ក្បាច់ដោយ ដៃនិងជើងផង។

ចងវាករបាបរជាបរយដលអឯករបសជនជាត ខមែរ ណាមប hinh anh 3អ្នកស្រី កាវ ធីធូលាន់ នៅភូមិ ត្រឿងលាន់ ឃុំ ត្រឿងតី ស្រុក ហ្វាថាញ់ (ខេត្ត តីនិញ) បង្ហាត់បង្រៀនចង្វាក់រាំស្គរឆៃយ៉ាំអោយយុវជនក្មេងជំទង់

អ្វីដែលពិបាកបំផុតរបស់អ្នករាំស្គរសំខាន់គឺការទះស្គរនិងរាំគួបផ្សំត្រូវតែប៉ិនប្រសប់យ៉ាងស៊ីចង្វាក់និងត្រឹមត្រូវរហូតដល់ចំណុចតូចៗ បំផុត។

ការរាំស្គរ  ឆៃយ៉ាំអាចរាំទោល រាំជាគូ រាំបីនាក់ឬរាំទាំងអស់គ្នា។ មកទល់ពេលនេះ ការរាំស្គរឆៃយ៉ាំត្រូវបានភ្ញៀវទេសចរក្នុងស្រុកនិងបរទេសជាច្រើនស្គាល់។

ចងវាករបាបរជាបរយដលអឯករបសជនជាត ខមែរ ណាមប hinh anh 4សមាជិកទាំងឡាយនៃក្រុមរាំស្គរឆៃយ៉ាំនៅឃុំ ត្រឿងតី ស្រុក ហ្វាថាញ់ (ខេត្ត តីនិញ)

ពោរពេញទៅដោយ អត្តសញ្ញាណវប្បធម៌ដ៏ល្អឯករបស់ជនជាតិ ខ្មែរ ណាមបូ រាំស្គរឆៃយ៉ាំត្រូវបានក្រសួង វប្បធម៌ កីឡានិងទេសចរណ៍ទទួលស្គាល់ជាបេតិកភណ្ឌ វប្បធម៌អរូបីជាតិស្ថិតក្នុងទម្រង់សិល្បៈសម្តែងប្រជាប្រិយ៕

អត្ថបទ៖ ធូហឿង
រូបថត៖ អានហៀវ
បញ្ចូលទិន្នន័យដោយ៖ យ៉ាញ់លើយ


សំណើ