លោក ឡេហ្វាង ប្រធានក្រុមហ៊ុនទទួលខុសត្រូវមានកម្រិតវិថីសៀវភៅទីក្រុង ហូជីមិញ អោយដឹងថា៖ ទម្រង់បណ្ណាល័យឡានក្រុងសំដៅនាំមកឱ្យប្រជាជននូវបរិយាកាសសាកល្បងថ្មីមួយ ប្លែកច្នៃប្រឌិត រួមចំណែកដល់ការអភិវឌ្ឍវប្បធម៌អាននិងចែករំលែកបន្តៗ គ្នានូវការបំផុសគំនិតអានសៀវភៅយ៉ាងទូលំទូលាយដល់សហគមន៍
![]() |
ទម្រង់រូបភាពឡានក្រុងបណ្ណាល័យលើកដំបូងបានបង្ហាញខ្លួននិងដាក់អោយដំណើរការ
ចាប់ពី ខែ មេសា ឆ្នាំ ២០១៨
|
![]() |
លម្ហនៅខាងក្នុងឡានក្រុងត្រូវបានរៀបចំប្រៀបដូចជាបណ្ណាល័យតូចមួយ |
ទន្ទឹមនឹងនេះដែរ រួមចំណែកដល់ការលើកកម្ពស់គុណភាពសេវាកម្មនិងសតិ សម្បជញ្ញៈក្នុងការប្រើប្រាស់មធ្យោបាយចរាចរណ៍សាធារណៈ។ នេះគឺជាទម្រង់រូបភាពបណ្ណាល័យឡានក្រុងដំបូងបង្អស់ក្នុងទូទាំងប្រទេស។
![]() |
ប្រជាជនស្វែងរកព័ត៌មានអំពីសៀវភៅនិងតារាងពេលវេលានៃការចេញដំណើរទៅមករបស់ខ្សែឡានក្រុង
|
បណ្ណាល័យឡានក្រុង "ដំណើរដឹកជញ្ជូនចំណេះដឹង - ដឹកជញ្ជូនអនាគត" មានទំហំទទឹង ១,៥ ម៉ែត្រនិងមានប្រវែង ៦ ម៉ែត្រត្រូវបានចម្លងតាមពីដំណើររថយន្តផ្សារភ្ជាប់ជាមួយសិស្សនិស្សិត ចេញដំណើរពីចំណតឡានក្រុងខ័ណ្ឌលេខ ៨ ទៅកាន់ភូមិសកលវិទ្យាល័យ ធូឌឹក។
![]() |
មានសៀវភៅជាច្រើនប្រភេទបានដាក់តាំងនៅខាងក្នុងបណ្ណាល័យឡានក្រុងសម្រាប់ បម្រើប្រជាជន
|
បរិយាកាសនៅខាងក្នុងឡានក្រុងត្រូវបានរៀបចំប្រៀបដូចជាបណ្ណាល័យតូចមួយមានធ្នើរឈើរៀបដាក់ជាជួរតុ កៅអីសម្រាប់ភ្ញៀវមកទស្សនានិងអានសៀវភៅ...៕
អានហៀវ - ឡេអៀនថាញ់