ចាប់ផ្តើមឈានចូលវសន្តរដូវនៅ ហាណូយ

រៀងរាល់ឆ្នាំ ឲ្យតែវសន្តរដូវឈានចូលមកដល់ម្តងៗ អ្នក ហាណូយ ក៏ជួ្រលច្រាលរាល់កមិ្រតរំជើបរំជួលនៃអារម្មណ៍លាយជាមួយនឹងមោទនភាពពេលនឹកអំពីវសន្តរដូវបដិវត្តន៍ ខែ សីហា ឆ្នាំ ១៩៤៥។

ចាបផតើមឈានចលវសនតរដវនៅ ហាណយ hinh anh 1ទីលានបដិវត្តន៍ខែ សីហា នាសព្វថ្ងៃនេះ

វសន្តរដូវឆ្នាំនោះ ប្រជាជាតិទាំងមូលពីភូមិភាគខាងជើងដល់ភូមិភាគខាងត្បូងមនុស្សម្នាម៉ឺននាក់ គោលបំណងតែមួយដូចគ្នាប្រើលំពែងនិងដំបងឫស្សីពីងពង់ ក្រោកឡើងប្រឆាំងនឹងអាណានិគម សក្តិភូមិ ដណ្តើមយកឯករាជ្យ សេរីភាពសម្រាប់មាតុភូមិ។

ចាបផតើមឈានចលវសនតរដវនៅ ហាណយ hinh anh 2សម្លឹងទៅទីនេះទីនោះ ក្លិនសាយត្រជាក់ត្រជំរបស់អំបុកពណ៌បៃតងនិងក្លិនក្រអូបផ្កាអំបែងថ្ងៃ

ក្រោយរយៈកាល ៧៧ ឆ្នាំនៃទិវាបដិវត្តន៍ខែ សីហា ទទួលបានជោគជ័យ (ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ១៩៤៥ - ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២២) នៅគ្រប់វិថីសង្កាត់នៃរដ្ឋធានីដែលមានខឿនអរិយធម៌រាប់ពាន់ឆ្នាំ ស្លាកស្នាមបវត្តិសាស្ត្រនៅតែពេញលេញដដែលហាក់បីដូចជាការក្រើនរំលឹកប្រជាជនម្នាក់ៗ អំពីអំឡុងពេលជាច្រើនថ្ងៃច្រើនខែដ៏អង់អាចក្លាហានមិនអាចបំភ្លេចបានរបស់ប្រជាជាតិ។

ចាបផតើមឈានចលវសនតរដវនៅ ហាណយ hinh anh 3សម្រស់ស្ពាន ឡុងបៀន ដ៏ស្រស់ស្អាតពេល ហាណូយ ឈានចូលវសន្តរដូវ

លាយជាមួយនឹងស្លាកស្នាមបវត្តិសាស្តនោះគឺវសន្តរដូវ ហាណូយ មួយដ៏មានមន្តស្នហ៍ ដោយមានទិដ្ឋភាពសុខក្សេមក្សាន្តពោរពញដោយភាពរូម៉ងតិច ដើមឈើជាជួរៗ គ្របដណ្តប់លើខ្លួននូវអាវពណ៌លឿងដ៏ស្រស់ឆើតឆាយ។

ចាបផតើមឈានចលវសនតរដវនៅ ហាណយ hinh anh 4ចាប់ផ្តើមឈានចូលវសន្តរដូវនៅ ហាណូយ
ចាបផតើមឈានចលវសនតរដវនៅ ហាណយ hinh anh 5ខែ សីហា វសន្តរដូវ ហាណូយ ប្រៀបដូចជាត្រូវបានគ្របដណ្តប់នូវសម្បុរអាវពណ៌ថ្មី ពណ៌នៃមាតុភូមិ ពណ៌នៃអំឡុងពេលជាច្រើនថ្ងៃច្រើនខែប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាន

សម្លឹងទៅទីនេះទីនោះ ក្លិនសាយត្រជាក់ត្រជំរបស់អំបុកពណ៌បៃតងនិងក្លិនក្រអូបផ្កាអំបែងថ្ងៃ៕ 

ផលិតដោយ៖ ឌិញយុង - យ៉ញ់ឡាម - ថាញ់ទុង - មិញក្វៀត - ថាញ់ដាត
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ សីហា ឆ្នាំ ២០២២ ដោយ៖ ចន្ថា


សំណើ