ចាប៉ី ទីញ - ឧបករណ៍ភ្លេងដ៏ល្អឯករបស់ជនជាតិ តៃ


ចាប៉ី ទីញ គឺជាប្រភេទចាប៉ីខ្សែ រួមមានបីផ្នែកសំខាន់៖ ប្រអប់ស្នូក ដងចាប៉ីនិងខ្សែចាប៉ី។ ដើម្បីធ្វើបានចាប៉ី ទីញ ពិរោះ សំខាន់បំផុតគឺរកបានប្រអប់ស្នូកល្អ។ ប្រអប់ស្នូកធ្វើអំពីមួយចំហៀងសំបកផ្លែឃ្លោកក្រៀម។

ណែនាំវិធីដេញចាប៉ី ទីញ អោយស្រទាប់យុវវ័យ

ត្រូវជ្រើសយកផ្លែឃ្លោកចាស់ មូលស្មើ សំបកគ្មានស្លាកស្នាម ឬប៉ោងឡើង ផតចូលទើបចាប៉ីមានសម្លេងខ្ទររណ្ដំត្រូវតាម ស្តង់ដារ។ ដងចាប៉ីត្រូវបានធ្វើអំពីឈើ ត្រង់ហើយស្រាល ចុងម្ខាងធ្លាយចូលប្រអប់ស្នូក ឯចុងម្ខាងទៀតពត់កោងរាងផ្លែកណ្ដៀវ។
ខេត្ត ឡាងស៊ើន បានបញ្ចូលចំរៀងថែន -ដេញចាប៉ី ទីញ ចូលទៅក្នុងកម្មវិធីបង្រៀន
តាមសាលារៀន

ដងចាប៉ីកាន់តែវែងគឺកំរិតខ្ទរកាន់តែខ្លាំង។ ចាប៉ី ទីញ ធម្មតាមានខ្សែ ៣ ត្រូវបានធ្វើអំពីសរសៃសូត្រវេញចូលគ្នាដែលតំណាងអោយឪពុកម្តាយនិងមាតុភូមិ។ 
 
ប្រើប្រាស់ចាប៉ី ទីញ យ៉ាងប៉ិនប្រសប់គឺជាមោទនភាពរបស់ស្រ្តីជនជាតិ តៃ

សព្វថ្ងៃនេះ បណ្តាសកម្មភាពវប្បធម៌ស្ទើរតែទាំងអស់របស់ជនជាតិ តៃ ដូចជា៖ រៀបអាពាហ៍ពិពាហ៍ ចំរើនជន្មាយុ មហោ ស្រពសិល្បៈ ហើយជាពិសេសគឺច្រៀង ថែន។ល។ សុទ្ធតែមានវត្តមានរបស់ចាប៉ីទីញ។ សូរសម្លេងចាប៉ី ទីញ ល្វតល្វន់ ពុះកញ្ជ្រោល បង្កើតជាព្រលឹងនៃប្រជាចំរៀងប្រជារបាំដ៏វិសេសវិសាល៕
 
ប្រអប់ស្នូកចាប៉ី ទីញ បានធ្វើអំពីមួយចំហៀងសំបកផ្លែឃ្លោកក្រៀម

ច្នៃបង្កើតចាប៉ី ទីញ ទាមទារជាងត្រូវមានក្ដីអំណត់ មានបាតដៃដ៏ចំណានទាំងគូ
ហើយមានការយល់ដឹងអំពីចាប៉ី


សំណើ