ចម្រៀងចាប៉ីក្នុងជីវភាពរស់នៅរបស់ជនជាតិ ខ្មែរ ណាមបូ

ក្នុងឃ្លាំងតូរ្យតន្ត្រីប្រពៃណីរបស់ជនជាតិ ខ្មែរ ណាមបូ ចម្រៀងចាប៉ីជាប្រភេទសិល្បៈប្រជាប្រិយមួយមានប្រវត្តិរាប់រយឆ្នាំមកហើយត្រូវបានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ដាក់បញ្ចូលក្នុងបញ្ជីរាយនាមបេតិកភណ្ឌវប្បធម៌អរូបីជាតិពីឆ្នាំ ២០១៣។  

ចម្រៀងមានន័យថាការច្រៀងចាប៉ីមានន័យថាឧបករណ៍ភ្លេងចាប៉ី។ ពេលសម្តែងប្រគំ សិប្បករដេញភ្លេងមួយចប់ៗ រួចហើយច្រៀង។

ចមរៀងចាបកនងជវភាពរសនៅរបសជនជាត ខមែរ ណាមប hinh anh 1សិប្បករឆ្នើម យ៉ាញ់ សារ៉ឹម នៅភូមិ ដូវសូវដុង ឃុំ ឡុកនិញស្រុក ហុងយ៉ឹន (ខេត្ត បាកលៀវ) ជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស "រក្សាភ្នក់ភ្លើង" សម្រាប់ប្រភេទសិល្បៈប្រជាប្រិយចម្រៀងចាប៉ី

ទាំងនោះក៏អាចជាវណ្ណកម្មដែលបានរៀបរៀងជាស្រេច ក៏អាចជាចំណាប់អារម្មណ៍ផុសឡើងពីការនិពន្ធក្នុងបរិយាកាសជាក់ស្តែងណាមួយ បង្កើតទៅជាឃ្លាល្បះ ពាក្យពេចន៍សាមញ្ញបង្កប់នូវតម្លៃទស្សនវិជ្ជាអប់រំយ៉ាងជ្រាលជ្រៅ។ សាច់ភ្លេងធំៗ ក្នុងសិល្បៈចម្រៀងចាប៉ីរួមមាន៖ ផាត់ជាយ ផាត់ជាយកើច សំពោង សំពោងកើច នគររាជ។ល។

អាស្រ័យទៅតាមបរិយាកាសនិងពេលវេលាសម្តែងប៉ុន្តែក៏ត្រូវគោរពត្រឹមត្រូវតាមផ្នែកមូលដ្ឋានចំនួន ៣ គឺ៖ ផ្នែកផ្តើមបទដោយមានបទស្វាគមន៍និងឧទ្ទេសនាមខ្លួន ផ្នែកអត្ថន័យខ្លឹមសារនិងផ្នែកច្រៀងជម្រាបលា។ ចម្រៀងចាប៉ីក៏បានសម្តែងឆ្លើយឆ្លងជាគូឬប្រគំជាមួយឧបករណ៍ភ្លេងចាប៉ីផ្សេងៗ ទៀត បង្កើតទៅជាទស្សនីយភាពសម្តែង សិល្បៈមួយ។

ចមរៀងចាបកនងជវភាពរសនៅរបសជនជាត ខមែរ ណាមប hinh anh 2ចម្រៀងចាប៉ីមានប្រវត្តិរាប់រយឆ្នាំ ជាផ្នែកមួយនៃចំណីស្មារតីមិនអាចខ្វះបានក្រោយពីប៉ុន្មានថ្ងៃធ្វើស្រែចម្ការយ៉ាងនឿយហត់របស់សហគមន៍ជនជាតិ ខ្មែរ ណាមបូ

ចម្រៀងចាប៉ីរបស់ជនជាតិ ខ្មែរ ណាមបូ ជាប្រភេទសិល្បៈប្រពៃណីចាំបាច់ ត្រូវបានអភិរក្ស ថែរក្សានិងពង្រីកយ៉ាងខ្លាំង រួមចំណែកធ្វើអោយសម្បូរបែបនូវអត្តសញ្ញាណវប្បធម៌បណ្តាជនជាតិ វៀតណាម៕

អត្ថបទ៖ ថាច់ ហ្វាយថាញ់
រូបថត៖ អានហៀវ - ថាច់ ហ្វាយថាញ់
បញ្ចូលទិន្នន័យពីសារព័ត៌មានបោះពុម្ពលេខចេញផ្សាយខែ សីហា ឆ្នាំ ២០២២ ដោយ៖ សឺន ហេង


សំណើ